Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាយក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កថិន ( ន.នាមសព្ទ ) [កៈថិន]
    សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​សង្ឃ​ក្នុង​កថិន​កាល គឺ​តាំង​ពី​ថ្ងៃ ១ រោច​ខែ​អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ​កត្ដិក; ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះ​ឯង ។ សព្វ​នេះ​ច្រើន​សរសេរ កឋិន តាម​ព្រះ​ត្រៃ​បិដក ។
  2. កុដិកភត្ត ( ន.នាមសព្ទ ) [កុ-ដិ-កៈ-ភ័ត]
    ភត្ត​ដែល​ទាយក​ប្រគេន​ដល់​បព្វជិត ដែល​អាស្រ័យ​នៅក្នុង​កុដិ, ក្នុង​ខ្ទម ។
  3. ដារ ( ន.នាមសព្ទ )
    (តារ “ដំណើរ​ឆ្លង, ការ​ឆ្លង”) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធ​សាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន, ទាយក​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​សត្តប្បករណាភិធម្ម និង​តិរោកុឌ្ឌសូត្រ ហើយ​គេ​រាប់​បាត្រ​រួច ឧទ្ទិស​ចំណែក​បុណ្យ ជូន​ទៅ​បុព្វបេតបុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ហើយ : ធ្វើ​បុណ្យ​ដារ, និមន្ត​លោក​ដារ ។
  4. ទក្ខិណាទាន ( ន.នាមសព្ទ ) [ទ័ក-ខិ--]
    (ទក្សិ--) អំណោយ​ដែល​ទាយក​ជឿ​កម្ម​ជឿ​ផល​ច្បាស់​ហើយ​គេ​ឲ្យ, ឬ​អំណោយ​ដែល​គេ​ឲ្យ​ដល់​ទក្ខិណេយ្យ​បុគ្គល ។
  5. ទក្ខិណោទក ( ន.នាមសព្ទ ) [ទ័ក-ខិ-ណោ -ទៈ-កៈ ឬ --ទក់ ]
    (ទក្សិណោទក) ទឹក​ជា​គ្រឿង​ចម្រើន គឺ​ទឹក​ដែល​ច្រួច​ដាក់​លើ​បាត​ដៃ​នៃ​បដិគ្គាហក​បុគ្គល ក្នុង​ពេល​ដែល​គេ​ឲ្យ​ទាន​រួច​ភ្លាម​ៗ : នៅ​ពេល​វេរ​ឧបោសថាគារ​ថ្មី ទាយក​បាន​ច្រួច​ទក្ខិណោទក​លើ​ហត្ថា នៃ​លោក​ចៅ​អធិការ ។ អ្នក​ខ្លះ​ហៅ ទក្ខិណោទក នេះ​ថា ទក្ស្នោទក អ្នក​ខ្លះ​ថា ទឹក​ស្នោទក (--ទក់) ដោយ​ហៅ​ក្លាយ​ពី​សំស្រ្កឹត​ថា ទក្សិណោទក ។
  6. ទាយក ( ន.នាមសព្ទ ) [--យក់ ]
    បុរស​អ្នក​ឲ្យ​ទាន ។ បើ​ស្រ្តី​ជា ទាយិកា ។
  7. ទាយី ( ន.នាមសព្ទ )
    (ទាយិន៑) ដូច​គ្នា​នឹង ទាយក ដែរ; ស្ត្រី​ថា ទាយិនី ដូច​គ្នា​នឹង​ទាយិកា ដែរ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ពួក​ទាយី និង ទាយិនី សម្ភី​ធ្វើ​ទាន ចិត្ត​ជា​កុសល លើក​ថ្នល់​សង់​ស្ពាន ព្រោះ​ជឿ​ថា​មាន​ប្រយោជន៍​ច្រើន​ក្រៃ ។
  8. ទៀន​វស្សា ( ន.នាមសព្ទ ) [--វ័សសា ]
    ទៀន​ធំ​​ស្រដៀង​គ្នា​នឹង​ទៀន​ជ័យ ប៉ុន្តែ​សិត​ដោយ​ក្រមួន​ច្រើន​តាម​បាន ដែល​ទាយក​ទាយិកា​ធ្វើ​ប្រគេន​ភិក្ខុ​សង្ឃ​ក្នុង​ថ្ងៃ ១៥ កើត​ឬ​ថ្ងៃ​១​រោច​ខែ​អាសាឍ​សម្រាប់​ព្រះ​ភិក្ខុ​សង្ឃ​អុជ​បូជា​ចំពោះ​ព្រះ​រត្នត្រ័យ​រាល់​យប់ ក្នុង​រដូវ​វស្សា : សិត​ទៀន​វស្សា, ហែ​ទៀន​វស្សា, វេរ​ទៀន​វស្សា ។
  9. ធរណី​សង្ឃ ( ន.នាមសព្ទ ) [ធរៈនីសង់ ]
    ទី​ដី​របស់​សង្ឃ គឺ​ទី​ដី​ដែល​ទាយក​ឬ​ទាយិកា​គេ​បរិច្ចាគ​ដាក់​ជា​ទី​ដី​សម្រាប់​វត្ត ទោះ​ដី​នោះ​ជា​ស្រែ​ឬ​ជា​ចម្ការ​ក្ដី ទី​ដី​នេះ​រាប់​បញ្ចូល​ជា​គរុភណ្ឌ​របស់​វត្ត... (ព. វិ. ពុ.) ។
  10. និមន្តន៍ ( ន.នាមសព្ទ ) [និមន់]
    (និមន្តន; និមន្ត្រណ) ដំណើរ​អញ្ជើញ, ដំណើរ​សូម​ឲ្យ​ទៅ ឬ​សូម​ឲ្យ​មក (ស. ស.) : លោក​ទទួល​និមន្តន៍​ទាយក​ហើយ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ទាយក ( n ) [tieyʊək, tieyeaʔkaʔ]   - detail »
    benefactor; donor, grantor, almsgiver
  2. ទាយី   - detail »
    See:ទាយក
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទាយកសមាជិក [tieyʊək saʔmaacɨk]
    contributing member
  2. លញ្ចទាយក [laɲcaʔ tieyʊək]
    one who pays a bribe
  3. វិជ្ជាទាយក [vɨccie tieyʊək]
    teacher
  4. វិបាកទាយក [viʔpaakaʔ~viʔbaak tieyʊək]
    consequential act
  5. សរណទាយក [sɑɑ nɑɑ tieyʊək]
    one who provides the Three Refuges (e.g. a monk); one who provides help
  6. សុខទាយក [sok tieyʊək]
    peacemaker
  7. សុង្កទាយក [soŋkaʔ tieyʊək]
    tributary; taxpayer
  8. អាណត្តិទាយក [ʔaanat~ʔaanatteʔ tieyʊək]
    employee; constituent
  9. អាមិសទាយក [ʔaamih~ʔaamiʔsaʔ tieyʊək]
    one who donates meat
  10. ឥណទាយក [ʔiʔnaʔ tieyʊək]
    creditor, lender

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar