Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កងកេង
( ន.នាមសព្ទ )
or កេងកង
ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។
-
កងចៅ
( ន.នាមសព្ទ )
ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពល ឬរបឹប) ។
-
កងទ័ព
( ន.នាមសព្ទ )
[កង-ទាប់]
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិ រកសន្តិសុខជូនប្រជាជន និងស្រុកទេស ។
-
កងព័ន្ធ
( ន.នាមសព្ទ )
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឲ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ ។
-
កងមាស
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គ រួមចូលក្នុងខែត្រកំពង់ចាម ។
-
កងសោយ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយយ៉ាង : បទកងសោយ ។
-
កង់
( ន.នាមសព្ទ )
(ព.សា.) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល (ទោចក្រយាន) ។
-
កង់
( ន.នាមសព្ទ )
ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ : កង់រទេះ ។ អ្វីៗដែលកាត់ជាកំណាត់ជាដុំខ្លីៗ : ត្រីមួយកង់ ។ ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់ : នំកង់ ។
-
កង្កុញ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កុញ) ។
-
កង្កួច
( កិ.កិរិយាសព្ទ )
ស្រែករកគ្នា (ដំរី) : ដំរីកង្កួច ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>