Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃាំង
( កិ.កិរិយាសព្ទ )
រាំងរា, ស្ទាក់ដំណើរ : ឃាំងផ្លូវមិនឲ្យមនុស្សដើរ ។ វេវ. ខាំង ។
-
ឃិនឆាយ
( ន.នាមសព្ទ )
or ឃុយឆាយ
( ចិ.ចិន (ភាសាចិន) )
ឈ្មោះបន្លែចិនមួយយ៉ាង សណ្ឋានប្រហែលនឹងវ៉ាន់ស៊ុយ តែស្លឹកធំជាងវ៉ាន់ស៊ុយ ក្លិនក៏ខុសគ្នា ។
-
ឃឹកៗ
( ឧ.ឧទានសព្ទ )
សូរដោយរលាក់អ្វីៗ ដែលធ្ងន់ ឬ សូរសើចដោយទប់មិនឲ្យលាន់ឮខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គឃឹកៗ ផង) ។
-
ឃឹម
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ឈ្មោះគ្រឿងភ្លេងមួយយ៉ាង មានខ្សែធ្វើដោយលួស មានស្នូក ។
-
ឃុន
( ន.នាមសព្ទ )
ទីតំណែងអ្នកមានបណ្ដាស័ក្តិបួនហ៊ូពាន់ : ឃុនភក្ដីសម្បត្តិ ... ។
-
ឃុយឆាយ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃិនឆាយ ផង) ។
-
ឃុំ
( ន.នាមសព្ទ )
នាទីក្នុងអំណាចមេឃុំមួយ គឺប្រជុំភូមិច្រើន ឬ តិចតាមបញ្ញត្តិរាជការរដ្ឋបាល : មន្រ្តីឃុំ, មេឃុំ, ប្រាក់សម្រាប់ឃុំ ។ ឥឡូវនេះប្រើជា សង្កាត់; មេឃុំហៅថា ចៅសង្កាត់ ។
-
ឃុំ
( គុ.គុនសព្ទ )
ដែលនៅក្ដៅឧណ្ហៗ : ទឹកឃុំ (គ្រាមភាសា និយាយតាមទម្លាប់ដោយភូមិស្រុកខ្លះ) ។
-
ឃុំ
( កិ.កិរិយាសព្ទ )
ខាំងរក្សាមិនឲ្យទៅណាតាមអំពើចិត្ត : ឃុំមនុស្សទោសក្នុងគុក ។ ន. ដំណើរដែលឃុំ : នៅក្នុងឃុំមិនទាន់រួចនៅឡើយ ។
-
ឃូរៗ
( ឧ.ឧទានសព្ទ )
សូរខ្យល់កើតដោយផ្លុំ, ដោយសប់, ដោយបក់, ផ្លុំឃូរៗ, សប់ភ្លើងឃូរៗ, ខ្យល់ឃូរៗ ។
<< Prev 1 2 3 4 5 6 ... 9 Next >>