Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចក្រី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្រិន៑; ចក្កី) អ្នកមានចក្រ, អ្នកទ្រទ្រង់ចក្រ, (វិស្ណុ, ស្ដេចចក្រពត្តិ, ព្រះមហាក្សត្រ); អ្នកជិះលើរថ ... ។ ងារសេនាបតីក្នុងកម្ពុជរដ្ឋ សម្រេចកិច្ចខាងក្រសួងយុទ្ធនាធិការ ចម្បាំងជើងគោក : លោកអ្នកឧកញ៉ាចក្រីកុញ្ជរាធិបតី ។ សម័យបច្ចុប្បន្នជារដ្ឋមន្រ្តី ក្រសួងការពារប្រទេស ខាងយុទ្ធនាធិការដែរ ។
-
ចក្រក្រឹស្ណ
( ន.នាមសព្ទ )
[ច័ក-ក្រឹស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចក្រក្ឫស្ណ ) ព្រះនារាយណ៍ទ្រង់ចក្រ ។
-
ចក្របាណី
( ន.នាមសព្ទ )
[ច័ក-ក្រៈ ប៉ាណី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្របាណិ; ចក្កបាណិ) អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ) ។
-
ចក្សុ
( ន.នាមសព្ទ )
[ច័ក-ក្សុ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចក្សុស៑) ភ្នែក (មិនសូវប្រើ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុ) ។
-
ចង
( កិ.កិរិយាសព្ទ )
កួចភ្ជាប់គ្នា, ព័ន្ធព័ទ្ធមុខគ្នា, ធ្វើឲ្យជាចំណង : ចងខ្សែ, ចងក្រៀក; ចងខ្សែដៃ ។
- ចងកំហឹង ឬ - ចងក្រោធ គឺកួចកាន់ផ្ងំកំហឹងទុក មិនស្រាយ មិនរំលត់ ។
- ចងគំនុំ គឺចងចិត្តគុំបម្រុងនឹងធ្វើព្យាបាទ ។
- ចងចិត្ត គឺតាំងចិត្តកួចកាន់មិនលែង ។
- ចងដៃ គឺយកអំបោះមង្គលចងដៃបញ្ជាប់ព្រលឹង; យកប្រាក់ ឬ ទ្រព្យរបស់ណាមួយប្រគល់ឲ្យក្នុងកាលដែលមានអាពាហ៍ពិពាហ៍ ឬក្នុងការមង្គលឯទៀតក៏ហៅ ចងដៃ ដែរ ។
- ចងទោស គឺប្រកាន់ទោសមិនលែង ។
- ចងពន្ធ ឬ - ចងស្ពានមេត្រី គឺផ្សំផ្គុំកូនប្រុសស្រីឲ្យបានគ្នាជាប្ដីប្រពន្ធ ។
- ចងពៀរ គឺកពៀរឲ្យមានជាប់ទៅក្នុងអនាគតកាល ឬ ក្នុងជាតិខាងមុខ ។
- ចងមេត្រី គឺចងចិត្តរាប់អានគ្នាជាមិត្រសំឡាញ់ទុកជាញាតិជិត ។ល។
-
ចងការ
( កិ.កិរិយាសព្ទ )
ខ្ចីប្រាក់គេដោយមានខសន្យាថាត្រូវឲ្យប្រាក់ការទៅគេតាមកម្រិត : ខ្ញុំទ័លណាស់ ត្រូវចងការប្រាក់គេដោះទ័លសិន ។
-
ចង់
( កិ.កិរិយាសព្ទ )
ប៉ង, នឹកភ្នកដោយមានបំណង, ប្រាថ្នា, ត្រូវការ : ចង់បាន, ចង់ឲ្យ, ចង់ទៅ; ចង់ស៊ីទូរេន ។ល។
-
ចង់
( កិ.កិរិយាសព្ទ )
និយាយលោម, ល្បួងឲ្យព្រម, ឲ្យដោយតាម ដោយផ្លូវស្នេហា : មានគេលបចង់វាញយដែរ ប៉ុន្តែវាមិនព្រម ... ។
-
ចង្កា
( ន.នាមសព្ទ )
[ចង់កា ]
សរីរាវយវៈត្រង់ខាងក្រោមមាត់ : ចង្កាមនុស្ស, ចង្កាគោ, ចង្កាក្របី ។ ព. ទ. បុ. ថ្ពាល់ខ្លា ចង្កាហ៊ីង ពោះទ្រពីង មាត់កំបែប, តើទាយថាម៉េច ? ....
-
ចង្កាក់
( ន.នាមសព្ទ )
បន្ទោះឫស្សី ឬឈើស្រួច សម្រាប់ដោត, ជ្រនួចត្រី, សាច់ ឬ ផ្លែចេកជាដើម ដើម្បីហាល, ឆ្អើរ, អាំង ។ ត្រី ឬ សាច់ជាដើមដែលដោត, ជ្រនួចស្រេចហើយ : ត្រីឆ្អើរមួយចង្កាក់, សាច់ឆ្អើរមួយចង្កាក់, ចេកអាំងមួយចង្កាក់ ។
<< Prev 1 2 3 4 5 6 ... 20 Next >>