Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈ្លេច
( កិ.កិរិយាសព្ទ )
ចាប់ច្របាច់ដើម្បីឲ្យបែក, ឲ្យពៀច, ឲ្យទ្រុឌ, ឲ្យទ្រោម (ញេច) ។ ឈ្លេចឈ្លី ឈ្លេចហើយឈ្លីផង ។ ព. ប្រ. សង្កត់សង្កិន, ញាំញីឥតប្រណី ។ ឈ្លេចសួរ ជជីកសួរសង្កេត ដោយអាការចុចចោះចំរឿង, ចំហេតុ ។
-
ឈ្លេម
( គុ.គុនសព្ទ )
ដែលឥតមានរសប្រៃ : សម្លសាបឈ្លេម ។
-
ឈ្លែម
( គុ.គុនសព្ទ )
រលែម, ស្រួចណាស់ : ចុងកាំបិតស្រួចឈ្លែម ។
-
ឈ្លោះ
( កិ.កិរិយាសព្ទ )
និយាយប្រកែកតបតជាពាក្យផរុសវាទទៅវិញទៅមកដោយកំហឹង ។
-
ឈ្វាត
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលមួយប្រភេទ មានទ្រង់ទ្រាយដូចកូនត្រីប្រា : ត្រីឈ្វាត ។
-
ឈ្វាំង
( ន.នាមសព្ទ )
ឈ្មោះផ្ដៅមួយប្រភេទ មានសាច់រឹងជិតជាប់ជាងផ្ដៅឯទៀត : ផ្ដៅឈ្វាំង ។
-
ឈ្វេង
( គុ.គុនសព្ទ )
ថ្លាជ្រះឥតមន្ទិល : ទឹកថ្លាឈ្វេង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្វង់, វ៉ង់ ឬ ហ្វង់ ទៀតផង ។
-
ឈ្វេងយល់
( កិ.កិរិយាសព្ទ )
រំពឹងគិតយល់ដោយប្រាជ្ញាដ៏ភ្លឺថ្លា ។