Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នត្តា
( ន.នាមសព្ទ )
[ន័ត-តា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នត្តុ > នត្តា; នប្ត្ឫ) កូនរបស់កូន គឺ ចៅ ។ ពាក្យ នត្តា នេះប្រើហៅចៅទាំងបុរសទាំងស្រ្តី, ពុំមែនចៅប្រុសថា នត្តោ ចៅស្រីថា នត្តា ទេ (រ. ស.) : ព្រះរាជនត្តា ឬព្រះនត្តាក្សត្រា (ចៅប្រុសនៃព្រះរាជា), ព្រះរាជនត្តាក្សត្រី (ចៅស្រីនៃព្រះរាជា), ឬថា ព្រះនត្តាបុរស, ព្រះនត្តាស្ត្រី ដូច្នេះវិញក៏បាន ។
-
នត្ថិភាព
( ន.នាមសព្ទ )
[ន័ត-ថិ-ភាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នត្ថិភាវ; នស្ដិភាវ) ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន : ពីដើមគាត់គ្រាន់រួចខ្លួន ប៉ុន្តែឥឡូវ គាត់ធ្លាក់ចុះក្នុងនត្ថិភាពសាបរលាបណាស់ទៅហើយ ។ ព. ផ្ទ. អត្ថិភាព ។
-
នត្ថុកម្ម
( ន.នាមសព្ទ )
[ណាត់-ថុ-កាំ]
( បា.បាលី ( បាលីភាសា ) )
ការបន្តក់ថ្នាំតាមច្រមុះ, ការឲ្យហិតថ្នាំតាមច្រមុះ : អ្នកត្រូវធ្វើនត្ថុកម្មក្នុងមួយថ្ងៃ ៣ ដង នាសិករោគនឹងបានធូរស្រាលតាមលំដាប់ ។
-
នទី
( ន.នាមសព្ទ )
[នៈទី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្ទឹង, ទន្លេ ។
- កុន្នទី ស្ទឹង ឬទន្លេតូច; មហានទី ស្ទឹង ឬទន្លេធំ ។
-
ននល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានរាងរល; ដែលនៅកណ្ដាលវាលឥតអ្វីបិទបាំង, ធ្លាំង : រាងននល; ស្រាតននល, លែងខ្លួនននល ។
- ននលគក ដែលននលស្រដៀងនឹងមាន់គក ឬននលជ្រងក (ព. សា.) ។
-
ននៀល
( កិ.កិរិយាសព្ទ )
ប្រមៀលខ្លួនឯងនៅទីផ្ទៃ : ក្មេងននៀលដី, ក្របីននៀលភក់ ។ ព. ប្រ. វាននៀលនៅហ្នឹង គឺថាក្រាញនៅហ្នឹងមិនព្រមទៅ ។
-
ននោង
( ន.នាមសព្ទ )
ឈ្មោះវល្លិដំណាំឡើងទ្រើង មានផ្លែជាអាហារ; មានច្រើនប្រភេទគឺ ននោងជ្រុង, ននោងទេស, ននោងសាញ ជាដើម ។
-
ននោងព្រៃ
( ន.នាមសព្ទ )
ឈ្មោះវល្លិមានផ្លែដូចជាននោងដែរសម្រាប់យកផ្លែធ្វើថ្នាំកក់សក់ ។
-
ននះ
( កិ.កិរិយាសព្ទ )
រលះ, រលះរលាំង ដោយអាការអង់អាចឥតក្រែង : ដើរននះ, ដើរននះចុះននះឡើង; ដំណើរននះ (សរសេរក្លាយជា រនះ ក៏មាន) ។
-
ននះនរនាទ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[--ននាត ]
គគាតគឃ្លើន, អង់អាចកាត់ជំនុំចំណោមឥតកោតក្រែង : ដើរននះនរនាទ; ដំណើរននះនរនាទ (សរសេរក្លាយជា រនះរនាទ ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរនាទ និង គគាត ផង) ។
<< Prev 1 2 3 4 5 6 ... 20 Next >>