Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រក្សាស្រុក
(មើលក្នុងពាក្យ រក្សា)
-
រកកល់
( និ.និបាតសព្ទ )
ជិតនឹង, រៀបនឹង, ស្ទើរនឹង : រកកល់ភ្លៀង, រកកល់គ្រុន ។
-
រកតែ
( និ.និបាតសព្ទ )
ឲ្យតែ; នាំឲ្យតែ, ទាល់តែ, ត្រាតែ : វាចេះតែមកចំទើសចំទែងរកតែធ្វើការអ្វីពុំកើត; ថ្ងែនេះរវល់តែទទួលភ្ញៀវ រកតែធ្វើការអ្វីក៏ពុំ កើត ។
-
រខក
( ឧ.ឧទានសព្ទ )
សូរឮខកៗព្រោះរលុង : រលុងរខក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រខក់ និង រខិករខក់ ផង) ។
-
រខក់
( គុ.គុនសព្ទ )
ដែលរលុងឬរង្គោះមិនណែន : រលុងរខក់, រង្គោះរខក់ (ច្រើននិយាយថា រខិករខក់) ។
-
រខាក
( គុ.គុនសព្ទ )
តាករ៉ាក, រហែករហោក : ដំបូលរខាក, ផ្ទះរខាក, សំពត់ស្តើងរខាក ។
-
រខិករខក់
( គុ.គុនសព្ទ )
ដែលរលុង ឬរង្គោះរង៉ិករង៉ក់ : រលុងរខិករខក់, រង្គោះរខិករខក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កខិកកខក់>កខិកកខក់ ផង) ។
-
រខិញ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រខុញ ថា: រខិញរខុញ រខុញក្រៃពេក, រខុញច្រើនអន្លើ ។ ព. ប្រ. របិញរបុញ : គំនិតរខិញរខុញ, មនុស្សរខិញរខុញ, ការងាររខិញរខុញ ។
-
រខិត
( កិ.កិរិយាសព្ទ )
រលាត់, ប៉ះពាល់ត្រូវដល់មានស្នាម; រលស់បន្តិចបន្តួច : ប៉ះត្រូវតែឥតមានរខិតទេ, គោចូលស៊ីស្មៅក្នុងចម្ការ តែឥតមានរខិតដំណាំទេ ។
-
រខិន
( ន.នាមសព្ទ )
ឈ្មោះខ្លាមួយប្រភេទ សម្បុរលឿងលាយសម្បុរខ្មៅផ្អុចៗ : ខ្លារខិន ។
<< Prev 1 2 3 4 5 6 ... 20 Next >>