Khmer Dictionary: ស្អែក
Chuon Nath's Khmer-Khmer Dictionary
-
ស្អែក
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីថ្ងៃនេះទៅ : ស្អែកខ្ញុំនឹងទៅ ។
- ស្អែកជាស្អែក ស្អែកច្រើនដង : ស្អែកជាស្អែកពុំដឹងជាកាលណានឹងបានទេ ! ។ ព. ទ. បុ. ចំណីល្អកុំទុកស្អែក ការអ្វីដែលគួរធ្វើត្រូវធ្វើភ្លាមៗទៅ (ដូចជាចំណីល្អកុំទុកចាំដល់ស្អែក ត្រូវតែបរិភោគឲ្យហើយទៅ ក្រែងលោខានមិនបានបរិភោគ) ។ ព. សុ. អ្នកណានឹងដឹងថាស្លាប់ក្នុងថ្ងៃស្អែក ? សេចក្ដីស្លាប់រាល់រូបឥតអ្នកណាកំណត់បានថាអង្កាល់ឡើយ (ព. ព.) ។
Headley's Khmer-English Dictionary
-
ស្អែក
( adv )
[sʔaek]
tomorrow
-
ខានស្អែក
[kʰaan sʔaek]
: the day after tomorrow
-
ថ្ងៃស្អែក
[tŋay sʔaek]
: tomorrow
-
ទុកស្អែក
[----- sʔaek]
: to keep something for tomorrow
-
ព្រឹកស្អែក
[prɨk sʔaek]
: tomorrow morning
-
ល្ងាចស្អែក
[lŋiec sʔaek]
: tomorrow evening
-
ស្អែកជាស្អែក
[sʔaek cie sʔaek]
: to put off, delay
Eg. ការនេះ ត្រូវធ្វើរួចយូរណាស់ហើយ ប៉ុន្តែមិនធ្វើទេ ទុកស្អែកជាស្អែក: This job should have been finished long ago, but (you) didn't do it; (you) kept putting it off. -
ស្អែកនេះ
[sʔaek nih]
: tomorrow
-
ស្អែកឡើង
[sʔaek laəŋ]
: the next day