Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបោសថ --
or ឧបោសថៈ ឧបោសថ៍
(មើលក្នុងពាក្យ ឧបោសថ) ។
-
ឧបោសថក្ខន្ធកៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ក្រុមវិន័យនិយាយអំពីឧបោសថ
-
ឧបោសថាគារ
( ន.នាមសព្ទ )
[អ៊ុប៉ោសៈថាគា ]
( បា.បាលី ( បាលីភាសា ) )
(< ឧបោសថ + អគារ) រោងឧបោសថ៍ គឺអគារដែលមានពុទ្ធសីមា សម្រាប់ភិក្ខុសង្ឃប្រជុំគ្នាធ្វើសង្ឃកម្មមានឧបោសថកម្មនិងបវារណាកម្មជាដើម-សព្វថ្ងៃនេះខ្មែរហៅ ឧបោសថាគារ ថា វិហារ តាមទម្លាប់ហៅតៗគ្នាមក, វិហារ នេះកាលបើមាន ពទ្ធសីមា ហើយលុះតែសង្ឃបានឲ្យសូត្របាលីញត្តិទុតិយកម្មវាចាមួយចប់សន្មតតាមពុទ្ធានុញ្ញាតរួចហើយ ទើបឡើងជា ឧបោសថាគារ ពេញលក្ខណៈបាន ។ ក្នុងអាវាសមួយត្រូវសន្មត ឧបោសថាគារ ឲ្យមានតែមួយ បើមានពីរត្រូវសូត្រដកឈ្មោះ ឧបោសថាគារ មួយចេញ (ព. វិ. ពុ. ក្នុងឧបោសថក្ខន្ធកៈ) ។
- ឧបោសថាគារវត្ត (--រៈវ័ត) កិច្ចវត្តដែលត្រូវថែទាំរោងឧបោសថ (មានការបោសសម្អាតជាដើម, ការថែវិហារ) ។ល។
-
ឧបោសថិក
( គុ.គុនសព្ទ )
[អ៊ុប៉ោសៈ ថិកៈ]
or #NAME?
( បា.បាលី ( បាលីភាសា ) )
(ឧបោសថិក) ដែលជាប់ទាក់ទងដោយថ្ងៃឧបោសថ ឬដែលមានក្នុងផ្ទៃឧបោសថ ។ ន. អ្នករក្សាឧបោសថសីល (បើស្ត្រីជា ឧបោសថិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថ្លែងពីអធ្យាស្រ័យនៃ ឧបោសថិក ក្នុងថ្ងៃមួយយប់មួយ : ឧបោសថិក គេអាចបង្វឹក ចិត្តឲ្យឃ្លាតឆ្ងាយ ពីកាមគុណ មិនឲ្យរាយមាយ កិច្ចការសម្ទាយ គេឈប់មិនធ្វើ ។ ថ្ងៃមួយយប់មួយ ឈប់គិតមិនព្រួយ គេតាំងចិត្តស្មើ នឹកឆ្ពោះតែសីល ហើយនិងអំពើ អ្វីដែលគួរធ្វើ ទើបធ្វើតាមគួរ ។
- ឧបោសថិកជន ជនអ្នកកាន់ឧបោសថសីល ។
- ឧបោសថិកទាន ទានដែលគេឲ្យក្នុងថ្ងៃសីល ។ ឧបោសថិកភត្ត ភត្តដែលទាយកប្រគេនដល់បព្វជិតក្នុងថ្ងៃសីល ។
- ឧបោសថិកលាភ លាភដែលបព្វជិតត្រូវបានក្នុងថ្ងៃសីល (តាមកតិការបស់សង្ឃជាដើម) ។ល។
-
ឧបោសថិក --
or ឧបោសថិកា
(មើលក្នុងពាក្យ ឧបោសថិក) ។
-
ឧប្បត្តិ
( ន.នាមសព្ទ )
[អ៊ុប-បុ័ត-តិ ឬ អ៊ុប-ប័ត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧត្បត្តិ) ការកើត, ការកើតឡើង; ការចាប់ជាតិ, កំណើត ។ ខ្មែរប្រើជា កិ. ក៏មាន “កើត, ចាប់កំណើត” : អស់ជីវិតទៅឧប្បត្តិជាបុត្រនៃសេដ្ឋី ។ ឧប្បត្តិកថា ពាក្យដែលបណ្តាលកើតឡើង ។
- ឧប្បត្តិការណ៍ ឬ
- --ហេតុ ហេតុដែលបណ្តាលឲ្យកើតឡើង, មូលហេតុ ។
- ឧប្បត្តិកេតនៈ ឬ
- --កេតន៍ (--កែត) ស្រុកកំណើត, ជាតិភូមិ (ហៅ ឧប្បត្តិដ្ឋាន ឬ ឧប្បត្តិភូមិ ក៏បាន) ។
- ឧប្បត្តិភាព ភាវៈនៃឧប្បត្តិ ។ល។
-
ឧប្បត្តិ--
(មើលក្នុងពាក្យ ឧប្បត្តិ) ។
-
ឧប្បត្តិក
( ន.នាមសព្ទ )
[អ៊ុប-ប៉ៈដិក ឬ--ដឹក]
( បា. ស.បាលីភាសាសន្មត )
(ឧប្បត្តិ; សំ. ឧត្បត្តិ) ការកើត; ការចាប់ជាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧប្បត្តិ ផង) ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការកើតឯង; ការចាប់កំណើតឥតមាតាបិតា, ឥតមេបា; ឧបបាតិក” : ឧប្បត្តិកនៃពួកដង្កូវ ។ ប្រើជា កិ. ក៏មាន “កើតឯង” : អ្នកខ្លះស្លាប់ទៅឧប្បត្តិកជាទេវតា, ខ្លះទៅឧប្បត្តិកជាប្រេត, ខ្លះជាពស់ថ្លាន់ ។ សន្មតឲ្យជា : ឧប្បត្តិកមនុស្សម្នាក់ឲ្យធ្វើជាយក្ស ម្នាក់ទៀតជាស្វា ។
- ឧប្បត្តិកអាចារ្យ សន្មតឬតាំងឲ្យជាអាចារ្យ ។ ប្រើជា គុ. ក៏មាន “ដែលបណ្តាលកើតឡើង; ដែលប្រតិដ្ឋផ្សំ, ដែលសន្មតថា” : ពាក្យឧប្បត្តិក, សេចក្ដីឧប្បត្តិក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សម្ដីឧប្បត្តិកឡើងឯងៗ គួរក្រែងកុំអាលប្រញាប់ថា- តាមភ្លាមត្រូវតែពិចារណា បើពិតសឹមថាកុំធ្វេសធ្លោយ ។ ដ្បិតពាក្យឧប្បត្តិកសឹងតែភ្លាត់ ចេញតែពីមាត់ជនកម្សោយ មនុស្សល្ងង់ជ្រុលជឿលុះថ្ងៃក្រោយ នាំឲ្យអ្នកផងមើលងាយ ។
-
ឧប្បល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្បល) ។
-
ឧប្បាត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្បាត) ។
<< Prev 1 ... 15 16 17 18 19 20 Next >>