Khmer Dictionary: កន្លង់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្លង់
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ ចោះឈើ ឬ ឫស្សីឲ្យមានជារន្ធល្មមនៅបាន ហើយនៅអាស្រ័យក្នុងរន្ធនោះ, ចេះត្រឹបកេសរផ្កាដូចឃ្មុំ, ហើរឮសូរងូងៗ ។
-
កន្លង់
( ន.នាមសព្ទ )
ឈ្មោះត្រីមួយប្រភេទ រូបដូចត្រីព្រួល តែតូចជាង : ព្រួលកន្លង់ ឬ ត្រីកន្លង់ ។
-
កំភេម
( ន.នាមសព្ទ )
ឈ្មោះសត្វតូចក្នុងពួកកន្លង់មានរូបទ្រង់វែងជមក្បាល កន្ទុយមានស្លាបបៃតងភ្លឺ, ខាងពោះលឿង, អ្នកផងរាប់អានតែងយកស្លាបក្រងទុកសម្រាប់តែងរបៃ ។
-
ខ្នួតអំបោះ
( ន.នាមសព្ទ )
ឈ្មោះសត្វតូចសន្ដាននឹងកន្លង់សម្បុរបៃតងចាស់ ។
-
ត្រឹប
( កិ.កិរិយាសព្ទ )
ជញ្ជក់ក្រេប : កន្លង់ត្រឹបកេសរផ្កា ។
-
ពំនួត
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត : ពំនួតភ្លើង ។ ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធ្វើកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង (ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ) ។
-
ព្រួល
( ន.នាមសព្ទ )
កម្រងបន្ទោះធំៗ ឬរនាបតូចៗ សម្រាប់ទប់ខាំងមច្ឆជាតិឬសម្រាប់អបស្ទបដៃជើងបាក់ជាដើម ។ ឈ្មោះស្វាយមួយប្រភេទ ហៅថា ស្វាយមីងព្រួល ។ ឈ្មោះត្រីស្រកាមួយប្រភេទ មានសម្បុរស : ត្រីព្រួល, ព្រួលកន្លង់, ព្រួលខ្មៅមុខ ឬ ព្រួលកោង ។
-
ភមរ
( ន.នាមសព្ទ )
[ភៈមៈរៈ ឬ ភៈមៈ]
(ភ្រមរ) កន្លង់; ឃ្មុំ... ។ ខ្មែរច្រើនប្រើក្លាយជា
- ភូមរា ឬ - ភូមរី ។
-
ភមរិន្ទ
( ន.នាមសព្ទ )
[ភៈមៈរិន ]
(< ភមរ + ឥន្ទ; ភ្រមរ + ឥន្ទ្រ > ភ្រមរេន្ទ្រ) ស្ដេចកន្លង់; ស្ដេចឃ្មុំ ... ; ហៅក្លាយជា
- ភូមរិន្ទ ក៏មាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ភមរី
( ន.នាមសព្ទ )
[ភៈមៈរី]
(ភ្រមរី) មេកន្លង់, មេឃ្មុំ គឺកន្លង់ ឬឃ្មុំញី; ហៅក្លាយជា ភូមរី ក៏មាន (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ភមរភមរី ហើរពាសពេញទី សួនច្បារក្បែរឋាន ប្រាសាទបវរ ត្រឹបកេសរស៊ាន ក្សត្រាទ្រង់មាន ព្រះទ័យក្សេមក្សាន្ត ។
Headley's Khmer-English Dictionary Full Text Search
-
កន្លង់
( n )
[kɑnlɑŋ]
- detail »
kind of large black carpenter bee which can give a painful sting
-
កន្លង់
( n )
[kɑnlɑŋ]
- detail »
kind of fish
Reference: ត្រីកន្លង់ -
កន្លង់
( n )
[kɑnlɑŋ]
- detail »
kind of large fruit tree (Syzygium samaragense)
Reference: កន្លង់ឫស -
កន្លង់
( n )
[kɑnlɑŋ]
- detail »
young man
Headley's Khmer-English Dictionary Subentry Full Text Search
-
ជុំកន្លង់
[cum kɑnlɑŋ]
to be close together in rows around something (esp. of lac insects and scales on the legs of chickens)
-
សម្បុរស្លាបកន្លង់
[sɑmboo~sɑmbao slaap kɑnlɑŋ]
shiny black color
-
អាចម៍កន្លង់
[ʔac kɑnlɑŋ]
drill dust; tinder
-
អាចម៍កន្លង់
[ʔac kɑnlɑŋ]
wadding (used in old fashioned muzzled-loading cannons - often of dry banana leaves)