Khmer Dictionary: ណ
Chuon Nath's Khmer-Khmer Dictionary
	- 
		    ណ  
			  
 ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ៣ ជាវគ្គន្តៈ, ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងក្បាលនិងចម្រុះ, អាចតម្រួតលើព្យញ្ជនៈ ៤ តួ ក្នុងវគ្គរបស់ខ្លួន និងលើតួឯងផងគឺ តម្រួតលើ ដ, ឋ, ឌ, ឍ និង ណ ខ្លួនឯងផងដែរ ដូចជា កណ្ដាល, សណ្ឋាន, បណ្ឌិត; តម្រួតលើ ឍ ធ្លាប់ឃើញតែ ឍុណ្ឍិ “ព្រះគ្នេស” មួយប៉ណ្ណេះ, បណ្ណាការ, បណ្ណាល័យ ។ល។ សម្រាប់ភាសាសំស្រ្កឹត និងបាលី, ជាឃោសៈ; សម្រាប់ភាសាខ្មែរ, ជាឃោសៈ ក៏មាន ដូចជា ធរណី, បវេណី ឬ ប្រពៃណី (--នី) ...។ ជាអឃោសៈ ក៏មាន ស្ទើរតែទាំងអស់, ដូចជា ទៅណា ?, ណាយចិត្ត, ចំណី, ប្រណី ។ល។ ណ នេះអាចតម្រួតលើ ហ ផងក៏បាន, ជាឧរជៈ (មានសំឡេងក្នុងទ្រូង), ដូចជា តណ្ហា, ណ្ហើយ; សណ្ហសុខុម “ល្អិតណាស់” ជាដើម ។
 
- 
		    ណតណយ  
			 ( ឧ.ឧទានសព្ទ ) 
		    		     
		   	
		   	
		     or តតតយ ( ឧ.ឧទានសព្ទ ) 
		    		     
		   	
		   	
		     or តតតយ
 សូរសព្ទស្រឡៃភ្លេងពិណពាទ្យ ។
 
- 
		    ណា  
			 ( សព្វ.សព្វនាម ) ( សព្វ.សព្វនាម )
 សព្វ. ពាក្យជាអនិយតសព្វនាម ប្រាប់សេចក្ដីមិនទាន់ទៀង, មិនទាន់ប្រាកដ ឬ មានអាការជាសេចក្ដីសង្ស័យ : ទៅផ្ទះណាក៏បាន; តាមតែអ្នកណាក៏ដោយ; អ្នកណាធ្វើអំពើអ្វី ទោះល្អក្ដី អាក្រក់ក្ដី, អ្នកនោះនឹងបានទទួលផលនៃអំពើនោះវិញពុំខាន; មកពីណា ? ទៅណា ? អ្នកណាដើរនុ៎ះ ?...។
 - ណាមួយ នីមួយ ។ ណាក៏ដោយ អ្វីក៏ដោយ ។
 
- 
		    ណាត់  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 និយាយប្ដេជ្ញា, មត់ កំណត់វេលានឹងចួបគ្នា : ខ្ញុំបានណាត់នឹងកាត់ថា ឲ្យគាត់មកចួបគ្នា នៅផ្ទះអ្នកក្នុងវេលាព្រឹកនេះឯង ។
 
- 
		    ណាត់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ចំនួនដែលច្រក, ចម្រក; និយាយចំពោះតែកាំភ្លើងឬកាំជ្រួច : ច្រកកាំភ្លើងមួយណាត់; បាញ់កាំភ្លើងធំ ២១ ណាត់គំនាប់ ...។
 
- 
		    ណាមស្រង់  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( ស.សៀម ( ភាសាសៀម ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		   	
		       ( ស.សៀម ( ភាសាសៀម ) )
 ទឹកសម្រាប់ស្រង់ គឺ ន៉ាម់ ស. “ទឹក”, ស្រង់ “ងូត” (រ. ស.) : ថ្វាយណាមស្រង់; ប្រើតាមជាន់តាមសម័យនៃរជ្ជកាល, ហៅជារាជសព្ទពិតថា ព្រះឧទកៈ, ព្រះនហានោទក (--ទក់), ព្រះស្នានវារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
 
- 
		    ណាយ  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 រសាយចិត្ត, លាកចិត្ត : ណាយចិត្ត, ណាយគំនិត ។
 - នឿយណាយ គឺនឿយចិត្ត ណាយគំនិត, ថយចំណង់, ធុញទ្រាន់ ។
 
- 
		    ណាស់  
			 ( និ.និបាតសព្ទ ) ( និ.និបាតសព្ទ )
 ក្រៃពេក, ក្រៃលែង, លើសលុប, ខ្លាំង : ល្អណាស់, អាក្រក់ណាស់, ខូចណាស់ ។ ប្រើជា កិ. វិ. ក៏បាន : ខ្ញុំត្រេកអរណាស់ ដោយបានឃើញអ្នកអញ្ជើញមកដល់ !
 
- 
		    ណាស់សា  
			 ( និ.និបាតសព្ទ ) 
		    		     
		   	
		   	
		   	
		       ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) ) ( និ.និបាតសព្ទ ) 
		    		     
		   	
		   	
		   	
		       ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
 ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឲ្យរឹងតែខ្លាំងឡើងទៀត : ឮថាកូនអ្នកឯណោះ វាខិលណាស់ទៅហើយ, តែចំណែកខាងកូនខ្ញុំឯណេះ ក៏វារឹតតែខូចណាស់សាទៅទៀត ។ ច្រើននិយាយកាត់ខ្លីៗថា : វាណាស់សាហើយ, ដូចជាណាស់សាពេកហើយ ។
 
- 
		    ណាំង  
			 ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or ហ្នាំង
		    
		   	
		       ( ស.សៀម ( ភាសាសៀម ) ) ( ន.នាមសព្ទ ) 
		    		     
		   	
		   	
		     or ហ្នាំង
		    
		   	
		       ( ស.សៀម ( ភាសាសៀម ) )
 (ហ្ន័ង “ស្បែក”) ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឲ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង : លេងណាំង, ទៅមើលណាំង ។ ហៅតាមពាក្យខ្មែរយើង ថា របាំស្បែក ។
 
Headley's Khmer-English Dictionary
	- 
		    ណ
			 [nɑɑ] 		     
		    
		        - detail » [nɑɑ] 		     
		    
		        - detail »
 fifteenth letter of the Cambodian alphabet
 
- 
		    ណង់
			 [nɑŋ] 		     
		    
		        - detail » [nɑŋ] 		     
		    
		        - detail »
 Surin dial. form of និង and នឹង
 
- 
		    ណតណយ
			 ( i ) 
		      [nɑɑt - nɑɑy] 		     
		    
		        - detail » ( i ) 
		      [nɑɑt - nɑɑy] 		     
		    
		        - detail »
 sounds of the ស្រឡៃ (a quadruple-reed shawm)
 
- 
		    ណយ
			 ( adj ) 
		      [nɑɑy] 		     
		    
		        - detail » ( adj ) 
		      [nɑɑy] 		     
		    
		        - detail »
 to be small, insufficient
 
- 
		    ណា
			 ( n ) 
		      [naa] 		     
		    
		        - detail » ( n ) 
		      [naa] 		     
		    
		        - detail »
 (in questions) where? (in / at) what place? (in negative statements or indefinite clauses) anywhere; (in emphatic clauses) wherever, anywhere
 
- 
		    ណា
			 ( postnp ) 
		      [naa] 		     
		    
		        - detail » ( postnp ) 
		      [naa] 		     
		    
		        - detail »
 (in questions) which? what kind of? (in indefinite, negative, or emphatic clauses) any, any kind of, any whatever
 
- 
		    ណា
			 ( n ) 
		      [naa] 		     
		    
		        - detail » ( n ) 
		      [naa] 		     
		    
		        - detail »
 visor
 
- 
		    ណាគ្រី
			 ( n ) 
		      [naakrii] 		     
		    
		        - detail » ( n ) 
		      [naakrii] 		     
		    
		        - detail »
 kind of plant (Cestrum nocturnum, with highly aromatic pale yellow flowers).
 
- 
		    ណាគ្រី
			 [naakrii] 		     
		    
		        - detail » [naakrii] 		     
		    
		        - detail »
 prostitute
 
- 
		    ណាណី
			 - detail » - detail »
 
