webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

 1. ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល ។ សំ. បា. ត៎ៈ; បែប​ខ្មែរ ដៈ ឬ ត៎ៈ ។

 2. ទី​ចម្លង, កំពង់​ចម្លង :
  - កំពង់​ដ ។ ទូក​សម្រាប់​ចម្លង​នៅ​កំពង់​នោះ​ក៏​ហៅ ដ ដែរ : ទូក​ដ ។ល។
 3. ដក ( កិ.កិរិយាសព្ទ )
  ធ្វើ​ឲ្យ​រដក, ធ្វើ​ឲ្យ​ឃ្លាត​ចេញ, ធ្វើ​ឲ្យ​ផុត : ដក​ស្មៅ, ដក​សំណាប, ដក​ឃ្លា ។ល។
 4. ដកខិម ( ន.នាមសព្ទ )
  ឈ្មោះ​ឈើ​តូច​មាន​ផ្កា​សម្រាប់​ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង ឬ​ដាំ​ក្នុង​សួន; ដកខិម​មាន ៣ ប្រភេទ​គឺ ដកខិម​ក្រហម, ដកខិម​លឿង, ដកខិម​ស ។
 5. ដកគាំ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
  (ដ្ចកគាំ អ. ថ. ដកខាំ) ឈ្មោះ​ផ្កា​ពណ៌​ក្រហម​ស្រគាំ​ប្រើ​ជា​គ្រឿង​ជ្រលក់ : សំពត់​ជ្រលក់​ដកគាំ ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ជា​គ្រាប់ : គ្រាប់​ដកគាំ
 6. ដកចន្ទន៍ ( ន.នាមសព្ទ ) [--ច័ន]   ( ស.សៀម ( ភាសាសៀម ) )
  (ផ្កា​ចន្ទន៍) ឈ្មោះ​ក្បាច់​មាន​សណ្ឋាន​មូល​ឆែក​ៗ : ក្បាច់​ដកចន្ទន៍ ។
 7. ដកទង ( ន.នាមសព្ទ )
  ពាក្យ​ទ្រគោះ​ប្រើ​ដោយ​ជេរ​ប្រមាទ​មើល​ងាយ​ទៅ​លើ​រូប​ស្ត្រី : មេ​ដកទង, មេ​ចោរ​ដកទង ។ ពាក្យ​នេះ​ក្លាយ​មក​ពី​ភាសា​សៀម​ថា ដ្ចកទ្ចង អ. ថ. ដកថង “ផ្កា​មាស” (ស្រី​ផ្កា​មាស) ។
 8. ដកព ( ន.នាមសព្ទ )
  ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត; និយាយ​ក្លាយ​ថា ដក់ព ក៏​មាន ។
 9. ដកពាយ ( ន.នាមសព្ទ )
  ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​អាហារ​បាន; ហៅ​ក្លាយ​ជា ដក់ពាយ ក៏​មាន ។
 10. ដកម៉ៃ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
  ឈ្មោះ​ឈើ​ពួក​ជម្ពូ មាន​ផ្លែ​ក្លិន​ក្រអូប ប្រើ​ជា​អាហារ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
 1. ដកខិម ( n ) [dɑɑk kʰəm]   - detail »
  kind of decorative plant of the genus Ixora (there are red, yellow and white varieties)
 2. ដកគាំ ( n ) [dɑɑk koam]   - detail »
  kind of plant used for dyeing (poss. Bixa orellana; it produces a reddish-yellow dye)
 3. ដកចន្ទន៍ ( n ) [dɑɑk can]   - detail »
  kind of decorative motif consisting of notched circles
 4. ដកជួន ( n ) [dɑɑk cuən]   - detail »
  purslane (Portulaca oleracea.)
 5. ដកទង ( n ) [dɑɑk tɔɔŋ]   - detail »
  prostitute
  See: មេដងទង
 6. ដកព ( n ) [dɑɑk pɔɔ]   - detail »
  kind of tree (Markhamia Pierri) with large yellow flowers
 7. ដកពាយ ( n ) [dɑɑk piey]   - detail »
  kind of large vine
 8. ដកម៉ៃ ( n ) [dɑɑk may]   - detail »
  kind of tropical fruit tree
 9. ដក់ ( v ) [dɑk]   - detail »
  to put into a pocket or bag, wrap something (e.g. money) in the top hem of a skirt
 10. ដក់ ( v ) [dɑk]   - detail »
  to fill with a liquid; to accumulate (in one spot, of liquids); to become a puddle

Next >>