webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary

 1. ស្រៈ​សំស្រ្កឹត ជា​រស្សៈ (រឹ) ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល (ដូច រ ដែរ); សម្រាប់​ប្រើ​ខាង​ភាសា​សំស្រ្កឹត, ខាង​ភាសា​ខ្មែរ​មាន​ប្រើ​តែ ៦ ម៉ាត់​គឺ ឫក, ឫកពា, ឫស, ឫស​ដី, ឫស​ដូង, ឫស្សី (ដើម​ឫស្សី) ប៉ុណ្ណេះ ។ សម្រាប់​ប្រើ​ភាសា​សំស្រ្កឹត, ខ្មែរ​ច្រើន​ផ្លាស់ ឫ ធ្វើ​ជា រឹ ដូច​ជា : ឫទ្ធិ, ភ្ឫតក, ម្ឫគ, ម្ឫត្យុ, វ្ឫក្ស, វ្ឫទ្ធិ, ឝ្ឫង្គារ ផ្លាស់​ជា រឹទ្ធិ, ភ្រឹតក, ម្រឹគ, ម្រឹត្យុ, វ្រឹក្ស > ព្រឹក្ស, វ្រឹទ្ធិ > ព្រឹទ្ធិ, ឝ្រឹង្គារ > ស្រឹង្គារ ជាដើម ។
 2. ឫក ( ន.នាមសព្ទ ) or ឫកពា
  មារយាទ; កិរិយា, អាការ​កិរិយា, បែប​បទ, សណ្ដាប់​ធ្នាប់ (របស់​រូប​កាយ) : ឫក​ល្អ, ឫក​អាក្រក់, ឫក​សុភាព, ឫក​ថ្លៃ, ឫក​ថោក; ធ្វើ​ឫក, វាយ​ឫក; ឫកពា​សមរម្យ (ឫកពា  ប្រហែល​ជា​ក្លាយ​មក​ពី ឫក្សពារ  “ថ្ងៃ​មាន​ឫក្ស”, ក្រែង​ពួក​បុព្វ​បុរស​របស់​យើង​ប្រើ​ជា​ពាក្យ​ប្រៀប​ថា “មនុស្ស​មាន​មារយាទ​ដូច​ជា​ថ្ងៃ​មាន​ឫក្ស” ទេ​ដឹង ?) ។
 3. ឫក្ស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (បា. ឥក្ក “នក្សត្រ; ខ្លា​ឃ្មុំ; ស្វា​អង្គទ”) ផ្កាយ​ក្រពើ; ផ្កាយ​នព្វ​គ្រោះ; វេលា​មាន​ជោគ, មាន​មង្គល, មាន​សួស្ដី ដែល​កំណត់​តាម​ហោរា​សាស្រ្ត : ហោរ​សង្កេត​រក​ឫក្ស, ថ្ងៃ​មាន​ឫក្ស  (សរសេរ​ជា ឫក្ស  ដូច្នេះ​ឯង ប៉ុន្តែ​មាន​សំនៀង​ឲ្យ​ថា​ជា ២ ប្រភេទ : អ្នក​ខ្លះ​ថា រឹក  អ្នក​ខ្លះ​ថា រើក, ដែល​ថា រើក  ជា​សំនៀង​ឃ្លាត​ក្លាយ​តាម​ទម្លាប់​និយាយ, ដូច​គ្នា​នឹង​ពាក្យ កណ្តុរ, ឆ្នាំ​កុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ  នេះ​សរសេរ​យ៉ាង​នេះ​ឯង ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ក្លាយ​សំនៀង​ថា កណ្ដោរ, ឆ្នាំ​កោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ  ដូច្នេះ​ទៅ​វិញ; សៀម​ក៏​សរសេរ ឫក្ស  ប៉ុន្តែ​និយាយ​ក្លាយ​សំនៀង​ថា រើក  ដែរ អ. ថ. រ៉ឺក ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នក្ខត្ត​ឫក្ស >នក្ខត្ត​ឫក្ស  ផង) ។
 4. ឫក្សណៈ ( ន.នាមសព្ទ ) [រឹក-ក្សៈណៈ] or ឫក្សណ៍ (រឹក)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (ឫក្សណ, ឦក្សណ; បា. ឥក្ខណ) ការ​មើល, ការ​ឃើញ ។ ប្រើ​ជា​បទ​សមាស : ឫក្សណ​ភាព  ភាវៈ​ឬ​ដំណើរ​មើល, ឃើញ ។
  - ឫក្សណ​ការណ៍ ហេតុ​ឬ​ដំណើរ​ដែល​ឃើញ ។
  - ឫក្សណាការ (< ឫក្សណ + អាការ) អាការ​ដែល​ឃើញ ។ល។
 5. ឫក្សពារ ( ន.នាមសព្ទ ) [រឹក-ពា ]   ( សំ. ស.សំស្រ្កឹតសន្មត )
  (ឫក្ស + វារ “ថ្ងៃ”, វ > ព) ថ្ងៃ​មាន​ឫក្ស : ចេញ​ត្រូវ​ឫក្សពារ​ពេល​បវរ កើត​លាភ​កុះករ​ច្រើន​ពេកពន់ ដែល​ក្បួន​ហោរា ឲ្យ​គូរគន់ តាម​បែប​ពួក​ជន​ជឿ​ក្បួន​ហោរ ។ ខ្លះ​ធ្លាប់​ជឿ​ទៅ​ត្រូវ​ខ្លះ​ដែរ ពិបាក​បំបែរ​ចិត្ត​ថា​ភរ ជួន​កាល​ភ្លេច​គិត​គំនិត​វរ ទោះ​ភរ​មិន​ភរ​ដឹង​ពុំ​ដល់ ។  (គួរ​ប្រយ័ត្ន កុំ​ច្រឡំ​ពាក្យ ឫកពា  និង ឫក្សពារ  នេះ​ព្រោះ​មាន​អត្ថន័យ​ផ្សេង​ទីទៃ​ពី​គ្នា) ។
 6. ឫក្សេស ( ន.នាមសព្ទ ) [រឹក-ក្សេស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (ឫក្សេឝ < ឫក្ស “ផ្កាយ” + ឦឝ “ជា​ធំ” = ដែល​ជា​ចម្បង​ជាង​ពួក​ផ្កាយ) ព្រះ​ចន្រ្ទ ។
 7. ឫគ្វេទ ( ន.នាមសព្ទ ) [រឹក-វេទៈ ឬ--វេត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (< ឫច៑ “សេចក្ដី​សរសើរ” + វេទ, ច៑ > គ៑ = ឫគ៑វេទ> ឫគ្វេទ; បា. ឥរុ + វេទ) ឈ្មោះ​គម្ពីរ​វេទ​ទី ១ ក្នុង​វេទ​ទាំង ៣ ឬ​ទាំង ៤ របស់ ពួក​ព្រាហ្មណិក ជា​គម្ពីរ​សម្តែង​សេចក្ដី​សរសើរ​ពួក​ទេវតា ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ ផង) ។
 8. ឫណ ( ន.នាមសព្ទ ) [រឹណៈ ឬ រឹន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
  (ឥណ) បំណុល; ការ​ឲ្យ​ខ្ចី ។ ប្រើ​ជា​បទ​សមាស​ឬ​បទ​តទ្ធិត : ឫណ​គ្រ័ស្ត, ឫណាយិក, ឫណិន (រឹ-ណៈគ្រ័ស, រឹ-ណា--, រឹ-និន) ដែល​ជាប់​បំណុល; អ្នក​ជំពាក់​បំណុល​គេ, កូន​បំណុល ។
  - ឫណ​មត្កុណ ឬ - ឫណ​មាគ៌ណ (រឹ-ណៈមុ័ត-ត្កុន ឬ --មារ-គន់) អ្នក​ទទួល​ធានា​ឲ្យ​កូន​បំណុល​គេ, អ្នក​ធានា ។ល។
 9. ឫត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  សេចក្ដី​ពិត; ច្បាប់, សណ្ដាប់​ធ្នាប់, វិន័យ (សម្រាប់​សាសនា); ការ​ប្រព្រឹត្ត​តាម​គន្លង​ធម៌, តាម​លំអាន​ច្បាប់ ។
 10. ឫតិយា ( ន.នាមសព្ទ ) [--យ៉ា ] or ឫតីយា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  គរហា, និន្ទា; ការ​មើល​ងាយ; សេចក្ដី​ខ្មាស; ដំណើរ​អាម៉ាស់​មុខ; សេចក្ដី​ស្អប់​ខ្ពើម; សេចក្ដី​ខ្លាច​រអា, ដំណើរ​រាង​ចាល ។

1   2   3   Next >>

Headley's Khmer-English Dictionary
 1. [rɨʔ]   - detail »
  independent vowel representing the Sanskrit vowel ṛ rɯʔ (words spelled with ឫ may also be spelled with រឹ )
 2. ឫកពា   - detail »
  See: ឫក
 3. ឫក្ស ( n ) [rɨk]   - detail »
  Rks a (name of a certain constellation, possibly the Pleiades)
  See: ퟉?្កាយក្រពើ and ផ្កាយនព្វគ្រោះ
 4. ឫក្ស ( n ) [rɨk]   - detail »
  star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ​ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក​ or កត្តិកឫក្ស 30 days)
 5. ឫក្សណ ( n ) [rɨksaʔnaʔ]   - detail »
  surveying, reviewing, examining; action of looking or seeing
 6. ឫក្សណាការ ( n ) [rɨksaʔnaakaa]   - detail »
  way of looking
 7. ឫក្សពារ ( n ) [rɨksaʔpie]   - detail »
  happy / lucky day
 8. ឫក្សេស ( n ) [rɨkseeh]   - detail »
  moon
 9. ឫគ្វេទ ( n ) [rɨkveit]   - detail »
  the Rig Veda (ancient Indian sacred book)
 10. ឫណ ( n ) [rɨn, rɨʔnaʔ]   - detail »
  debt, loan

Next >>