webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
 1. ( និ.និបាតសព្ទ ) [អែ ]
  ខាង; ចំណែក​ខាង; នា, ឰដ៏; ត្រង់ : ឯ​កើត, ឯ​លិច (ឯ​ឡិច), ឯ​ជើង, ឯ​ត្បូង ខាង​កើត, ខាង​លិច (ខាង​ឡិច), ខាង​ជើង, ខាង​ត្បូង (កុំ​និយាយ​ថា កើត, លិច, ជើង, ត្បូង ត្រូវ​ប្រើ ឯ ឬ ខាង ផ្សំ​ជា​ដរាប) ។ ឯ​ក្រោម ខាង​ក្រោម ។ ឯ​លើ ខាង​លើ ។ ឯ​ក្រោយ ខាង​ក្រោយ ។ ឯ​មុខ ខាង​មុខ ។ ឯ​ខ្ញុំ ចំណែក​ខាង​ខ្ញុំ, ខាង​ខ្ញុំ ។ ឯ​ណា ? ត្រង់​ណា ? : នៅ​ឯណា ? ។ ឯ​ណេះ ឬ ឯ​នេះ ខាង​ណេះ​ឬ​ខាង​នេះ ។ ឯ​ណោះ ឬ ឯ​នោះ ខាង​ណោះ ឬ​ខាង​នោះ ។ ឯ​ភ្នែក ឬ​ឯ​មុខ ខាង​មុខ, ឯ​អនាគត ។
  - ឯ​អាកាស នា​អាកាស ឬ​ឰដ៏​អាកាស ។ល។
 2. ឯ. ឧ. [អែ-អ៊ុ ]
  អក្សរ​សង្ខេប​បំប្រួញ​អំពី ឯក​ឧត្ដម (អែក-អ៊ុត-ដំ) ន. ពាក្យ​ខ្ពស់​ជា​ឋានន្តរ​ស័ក្តិ​នៃ​នាយក​រដ្ឋ​មន្រ្តី, ទេស​រដ្ឋ​មន្រ្តី, ឯក​អគ្គ​រាជ​ទូត ឬ​រដ្ឋ​មន្រ្តី ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន : ឯក​ឧត្ដម​នាយក​រដ្ឋ​មន្រ្តី ។ល។ ប្រើ​បំប្រួញ​ខ្លី​ត្រឹម​តែ ឯ. ឧ. នាយក​រដ្ឋ​មន្រ្តី ។ បុ. ស. សម្រាប់​និយាយ​ចំពោះ​មុខ​លោក​ថា : សូម​ឯក​ឧត្ដម​មេត្តា​មាន​បញ្ជា​ឲ្យ​ចាត់​ការ នេះ​ឲ្យ​ទាន ។ កាល​ពី​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ ខ្មែរ​ប្រើ ឯ. ឧ នេះ​ជា​ឋានន្តរ​ស័ក្តិ​នៃ​សេនាបតី​ដែរ ប៉ុន្តែ​មាន​សេចក្ដី​ថា ឯក​ឧកញ៉ា ។ ខ្មែរ​បុរាណ​ព្រេង​នាយ​សរសេរ​ជា ឯកឧ៊ (ឯក-ឧក) គឺ​ឯក​ឧកញ៉ា ។
 3. ឯក ( ន.នាមសព្ទ ) [អែក] or អែក
  ប្រដាប់​មួយ​ប្រភេទ​មាន​ដង​សណ្ឋាន​ស្រដៀង​នឹង​ដង​ធ្នូ ប៉ុន្តែ​តូច​រៀវ មាន​ស្លាប​តែ​មួយ មាន​សាយ, សម្រាប់​ដាក់​ស៊ក​ភ្ជាប់​នៅ​ក្បាល​ខ្លែង​ព្នង, លាន់​ឮ​សូរ​សព្ទ​ឆ្លើយ​រងំ ដោយ​កម្លាំង​ខ្យល់​ប៉ះ​ត្រូវ : យប់​មិញ​គេ​បង្ហើរ​ខ្លែង​បួន​ប្រាំ​ឮ​តែ​សូរ​ឯក​ឆ្លើយ​គ្នា​រងំ (ហៅ ឯក​ខ្លែង ក៏​បាន) ។
  - ឯក​ង៉ាវ ឈ្មោះ​ឯក​ខ្លែង​មួយ​ប្រភេទ មាន​តែ​ស្លាប​ភ្ជាប់​ឥត​សាយ ធ្វើ​ដោយ​ស្លឹក​រឹត​សក​ឲ្យ​ស្តើង ចង​ភ្ជាប់​នឹង​ចុង​ដង​ឮ​សូរ​រន​ង៉ាវ​ៗ ។
 4. ឯក ( សំខ្យា.សំខ្យាសព្ធ ) [អែក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
  (មួយ; ម្នាក់ ។ គុ. ដែល​មាន​តែ​មួយ​ឬ​តែ​ម្នាក់, ឥត​មាន​ពីរ, ឥត​ពីរ; ទី​មួយ, លេខ​មួយ; ឧត្ដម, ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ប្រសើរ​ផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែល​ដាច់​គេ, បណ្តាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥត​មាន​ប្រៀប; ដែល​តែ​ម្តង; ដែល​ព្រម​គ្នា :
  - ឯក​អគ្គ ឬ --អគ្រ (--អាក់) ប្រសើរ​ឯក ។
  - ឯក​អង្គ អង្គ​ប្រសើរ​ផុត; អ្នក​ដែល​មាន​ខ្លួន​ប្រសើរ​ផុត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្សត្រិយ៍​ក្សាន្ត​ឯក​អង្គ ស្តេច​យាង​តម្រង់ ទៅ​កាន់​ប្រាសាទ រាជ​និវេសន៍ ប្រសើរ​ស្អាងស្អាត ដល់​ហើយ​ព្រះ​បាទ ទ្រង់​ស្តេច​ចូល​ក្នុង ។ ពាក្យ​បណ្តៅ​បុរាណ​ថា : ឯក​អង្គ​ទ្រង់​នាម​ឯក​ខ្ពស់​អនេក ទាប​ជាង​ស្មៅ តើ​គឺ​អ្វី ? --ភ្នំ-- ត្រូវ​ហើយ ។
  - ឯកឧក
  - --ឧគ្គ (--អុក) ឲកញ៉ា​ទី​មួយ​ឬ​ខ្ពង់ខ្ពស់​កន្លង ។
  - ឯក​ឧត្ដម ឧត្ដម​លើសលែង ។
  - ឯក​ឯង តែ​ឯង, តែ​ម្នាក់​ឯង : មនុស្ស​ឯក​ឯង; នៅ​ឯក​ឯង ។
  - ចំណេះ​ឯក ចំណេះ​ខ្ពស់ ។
  - ជា​ឯក ជា​ទី​មួយ : ទុក​ជា​ឯក​ទុក​ថា​ជា​ទី​មួយ​ឬ​ជា​លេខ​មួយ ។ តួ​ឯក តួ​ឆើត, តួ​ស្រស់ : ល្ខោន​តួ​ឯក ។
  - ប្រសើរ​ឯក ប្រសើរ​បំផុត ។
  - ល្អ​ឯក ល្អ​ផុត ។ សម្រាប់​ឯក​សម្រាប់​ទី​មួយ ឬ​តំណែង​ទី​មួយ : មន្រ្តី​សម្រាប់​ឯក ។ល។ អ. ថ. អេកៈ ឬ​តាម​ទម្លាប់​ថា អែកៈ ក៏​មាន​ខ្លះ (សំ. ឰក ឬ ឰក្យ អ. ថ. អែកៈ ឬ --ក្យៈ), ដូច​ជា ឯក​កោលាហល (--ល៉ាហល់) ដំណើរ​ជ្រួលជ្រើម​ព្រម​គ្នា ។
  - ឯកគ្គតា (អេក័ក-គៈ--) ដំណើរ​តាំង​នៅ​មូល​ស្លុង​ក្នុង​អារម្មណ៍​តែ​មួយ, ដំណើរ​មូល​ចិត្ត​ស្លុង​ក្នុង​អារម្មណ៍​តែ​មួយ (ហៅ ឯកគ្គតា​ចិត្ត ក៏​បាន) ។
  - ឯក​ចក្ខុ ឬ - --ចក្សុ ភ្នែក​តែ​ម្ខាង; អ្នក​ដែល​មាន​ភ្នែក​តែ​ម្ខាង (ខ្វាក់​ម្ខាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឯក​ច័ក្សុ ក៏​បាន, អ. ថ. --ចាក់ ។
  - ឯក​ចរ ការ​ត្រាច់​ឬ​ដើរ​ម្នាក់​ឯង ។
  - ឯក​ចារិន
  - --ចារី អ្នក​ដែល​ត្រាច់​ឬ​ដើរ​តែ​ម្នាក់​ឯង (បើ​ស្ត្រី​ជា ឯក​ចារិណី ឬ--រិនី) ។
  - ឯក​ចិត្ត ចិត្ត​មួយ; គំនិត​តែ​មួយ; គំនិត​ត្រូវ​គ្នា​តែ​មួយ; អ្នក​ដែល​មាន​គំនិត​ត្រូវ​គ្នា​តែ​មួយ :
  - ពួក​ឯក​ចិត្ត ពួក​អ្នក​ត្រូវ​គំនិត​គ្នា ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ស្រេច​នឹង​ចិត្ត, សេរី, សេរី​ភាព” ក៏​មាន : មនុស្ស​ឯក​ចិត្ត, នៅ​ស្រណុក​ឯក​ចិត្ត, មនុស្ស​ស្រណុក​ឯក​ចិត្ត ។
  - ឯកច្ឆត្រ (--ក័ច-ឆ័ត) ដែល​មាន​ស្វេតច្ឆត្រ​តែ​មួយ គឺ​មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​តែ​មួយ​ព្រះ​អង្គ មាន​រាជានុភាព​ពេញ​ទី :
  - ប្រទេស​ឯកច្ឆត្រ ប្រទេស​ឯក​រាជ្យ ។
  - ឯកច្ឆន្ទ (--ក័ច-ឆ័ន) ចំណង់​តែ​មួយ; បំណង​តែ​មួយ; បំណង​ត្រូវ​គ្នា​តែ​មួយ; ដែល​មាន​បំណង​ត្រូវ​គ្នា​តែ​មួយ, ដែល​ព្រម​ចិត្ត​គ្នា : ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឯកច្ឆន្ទ, ព្រម​គ្នា​ជា​ឯកច្ឆន្ទ; ពួក​ឯកច្ឆន្ទ ។ ខ្មែរ​ប្រើ​ក្លាយ​ជា ឯកច្ឆាន្ទ សំដៅ​សេចក្ដី​ថា “ស្រេច​លើ​ខ្លួន,សេរី, អត្តាធីន” : មនុស្ស​ឯកច្ឆាន្ទ ។
  - ឯក​ជន ជន​ម្នាក់, មនុស្ស​ម្នាក់ ។ ចំពោះ​តែ​ខ្លួន​មួយ :
  - ការ​ឯក​ជន ការ​ចំពោះ​តែ​មនុស្ស​ម្នាក់​ៗ ។ ឯក​ជាតិ ជាតិ​មួយ, មួយ​ជាតិ (កំណើត​មួយ) ។
  - ឯក​ទត្ត (--ទ័ត) អ្វី​ៗ​ដែល​គេ​ត្រូវ​ឲ្យ​ចំពោះ​តែ​បុគ្គល​ម្នាក់ : របស់​ឯក​ទត្ត ។
  - ឯក​ទិដ្ឋិ ដែល​មាន​ទិដ្ឋិ​ត្រូវ​គ្នា; អ្នក​ដែល​មាន​សេចក្ដី​យល់​ឃើញ​ត្រូវ​គ្នា ។
  - ឯក​ទិន ថ្ងៃ​មួយ, មួយ​ថ្ងៃ; ពាក្យ​សន្មត​ហៅ​សន្លឹក​ក្រដាស​ដែល​មាន​ចុះ​ថ្ងៃ​ខែ សម្រាប់​មើល​បាន​តែ​មួយ​ថ្ងៃ​ៗ ហើយ​ត្រូវ​បើក​បក​សន្លឹក​ថ្ងៃ​ដែល​កន្លង​ផុត​ទៅ​នោះ​ចោល​ចេញ ក្នុង​មួយ​ថ្ងៃ​មួយ​សន្លឹក​រៀង​រាល់​ថ្ងៃ ដើម្បី​នឹង​មើល​ថ្ងៃ​ខែ​ត​ៗ​គ្នា​ជា​លំដាប់​ទៅ : មើល​ឯក​ទិន, ទិញ​ឯក​ទិន ។
  - ឯក​ទិស ទិស​មួយ, ទិស​ម្ខាង; ទិស​ឬ​ផ្លូវ​ដែល​តម្រូវ​ឲ្យ​អ្នក​បើក​បរ​រថយ​ន្ត​ឬ​យាន​ផ្សេង​ៗ ប្រកាន់​យក​បាន​តែ​ម្ខាង​ៗ គឺ​ថា​បាន​តែ​ទៅ ឯ​មក​បញ្រ្ចាស​មិន​បាន ឬ​បាន​តែ​មក ។
  - ឯក​ទុក្ខ ទុក្ខ​ត្រូវ​គ្នា; អ្នក​ដែល​មាន​ទុក្ខ​ត្រូវ​គ្នា ។
  - ឯក​ទេស ភាគ​មួយ, ចំណែក​មួយ​ដែល​ត្រូវ​លើក​ឬ​ទាញ​យក​មក​និយាយ​ផ្សេង​ៗ​ដោយ​ឡែក: និយាយ​ដោយ​ឯក​ទេស; ពិសេស, ប្លែក : វត្ថុ​ឯក​ទេស ។
  - ឯក​ធីតា កូន​ស្រី​តែ​មួយ ។
  - ឯក​ធ្យាស្រ័យ ឬ - ឯកជ្ឈាស័យ អធ្យាស្រ័យ​ត្រូវ​គ្នា; អ្នក​ដែល​មាន​អធ្យាស្រ័យ​ត្រូវ​គ្នា ។
  - ឯក​ន័យ នៃ​មួយ; ដែល​មាន​ន័យ​តែ​មួយ, មាន​ន័យ​ត្រូវ​គ្នា : សេចក្ដី​នេះ​ជា​ឯក​ន័យ; ពាក្យ​ទាំង​នេះ​ជា​ឯក​ន័យ ។
  - ឯក​នាម ឈ្មោះ​ត្រូវ​គ្នា; អ្នក​ដែល​មាន​នាម​ត្រូវ​គ្នា ។ ដែល​រស់​ដោយ​សារ​អាហារ​ដូច​គ្នា : សត្វ​លោក​ទាំង​អស់​ជា​ឯក​នាម ព្រោះ​សុទ្ធ​តែ​រស់​ដោយសារ​អាហារ​ដូច​គ្នា ។
  - ឯក​និន្នាទ ដែល​មាន​ដំណើរ​គឹកកង​ឬ​កង​រំពង​តែ​មួយ, ដែល​មាន​សូរ​សព្ទ​កង​រំពង​រួម​គ្នា​តែ​មួយ : សម្រែក​ហ៊ោ​ឯក​និន្នាទ ។
  - ឯក​នេត្ត
  - --នេត្រ ដូច​គ្នា​នឹង ឯក​ចក្ខុ ។
  - ឯកន្ត​សុខ ដែល​សុទ្ធ​តែ​សុខ ។
  - ឯកន្ត​បរម​សុខ ដែល​សុទ្ធ​តែ​សុខ​យ៉ាង​ក្រៃលែង ។
  - ឯក​បថ (--បត់) ផ្លូវ​ឬ​គន្លង​តែ​មួយ, ដែល​មាន​ផ្លូវ​ឬ​គន្លង​តែ​មួយ; ដែល​មាន​ផ្លូវ​ឬ​លំអាន​ត្រូវ​គ្នា ។
  - ឯក​បទ បទ​មួយ; ដែល​មាន​បទ​តែ​មួយ ។
  - ឯក​បទិក ឬ - --បទី ផ្លូវ​ជើង ។
  - ឯក​បុគ្គល ឬ - --បុរស បុគ្គល​ស្រួច​ឆ្នើម ឬ​បុរស​ប្រសើរ​ផុត ។
  - ឯក​បុត្ត ឬ - --បុត្រ កូន​ប្រុស​តែ​មួយ ។
  - ឯកប្បហារ (--ក័ប-ប៉ៈហា) ឬ
  - --ប្រហារ ប្រហារ​តែ​ម្តង ។ ដំណើរ​ព្រម​គ្នា, ស្មើ​គ្នា : នាំ​គ្នា​ចូល​ចោម​ចាប់​ជា​ឯកប្បហារ; រត់​ខ្នាប់​ជា​ឯកប្បហារ ។
  - ឯក​ភក្តី (ជើង ដ, អ. ថ. --ភ័ក-ក្តី) សេចក្ដី​ស្រឡាញ់​ស្មោះ​រួម​ចិត្ត​គំនិត​គ្នា​ចំពោះ​ទៅ​លើ​បុគ្គល​ម្នាក់; ដែល​មាន​ភក្តី​ចំពោះ​ទៅ​លើ​បុគ្គល​ម្នាក់ : អាណា​ប្រជាជន​ទាំងអស់​ត្រូវ​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​ឯក​ភក្តី​ចំពោះ​ព្រះ​បរម​ក្សត្រិយ៍​របស់​ខ្លួន (ប្រើ​ជា ឯក​ភក្តិ ឬ --ភ័ក្តិ ក៏​បាន, អ. ថ. --ភ័ក) ។
  - ឯក​ភត្តិក
  - --ភត្តិកៈ, ឯក​ភោជិន ឬ --ភោជី អ្នក​ដែល​បរិភោគ​ភោជនាហារ​ក្នុង​មួយ​ថ្ងៃ (មួយ​ថ្ងៃ​មួយ​យប់) តែ​ម្តង; (ព. ពុ. ចំពោះ​អ្នក​ដែល​បរិភោគ​មួយ​ថ្ងៃ​ម្តង ក្នុង​វេលា​ពី​ព្រឹក​ទល់​នឹង​ថ្ងៃ​ត្រង់); បើ​ស្ត្រី​ជា ឯក​ភត្តិកា ឬ ឯក​ភោជិនី ។
  - ឯក​ភរិយា ភរិយា​ទី​មួយ, ភរិយា​ធំ, ប្រពន្ធ​ដើម (ហៅ ឯក​បត្នី ក៏​បាន) ។
  - ឯក​ភាគ ចំណែក​មួយ, មួយ​ចំណែក ។
  - ឯក​ភាព ឬ - ឰក--,
  - ឰក្យ-- ភាព​មួយ, ភាព​ត្រូវ​គ្នា; ដែល​មាន​បែប​បទ, សណ្តាប់ធ្នាប់, សម្លៀក​បំពាក់, ឫកពា ត្រូវ​គ្នា : ប្រទេស​ឯក​ភាព, ស្រុក​ឯក​ភាព ។
  - ឯក​ភោជន ភោជន​តែ​មួយ​មុខ ។
  - ឯក​មគ្គ
  - --មាគ៌ា ផ្លូវ​មួយ ។
  - ឯក​មតិ
  - --ម័តិ គំនិត​តែ​មួយ; អ្នក​ដែល​មាន​គំនិត​ត្រូវ​គ្នា ។
  - ឯក​មាស មួយ​ខែ ។
  - ឯក​រត្តិ,
  - --រាត្រី ឬ - ឰក​រាត្រី,
  - ឰក​រាត្រ (--រាត) មួយ​យប់ ។
  - ឯក​រស រស​តែ​មួយ; ដែល​មាន​រស​ត្រូវ​គ្នា : ទឹក​មហា​សមុទ្រ​ជា​ឯក​រស; រិមុត្តិ​សុខ​ជា​ឯក​រស ។
  - ឯក​រាជ (អែក-កៈរាច) ស្តេច​ឯក; ដែល​មាន​ស្តេច​សោយ​រាជ្យ​ឬ​អ្នក​គ្រប់គ្រង​ប្រទេស​មួយ​មិន​ជា​ចំណុះ​ប្រទេស​ណា ។
  - ឯក​រាជ្យ (--រាច) ឬ - ឰក្យ​រាជ្យ
  - រាជ្យ​ឯក, រាជ្យ​នៃ​ស្តេច​ឯក; ភាព​នៃ​រដ្ឋ​ឬ​ប្រទេស​ដែល​មាន​សិទ្ធិ​និង​សេរី​ភាព​ពេញ​បរិបូរ ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង​មិន​មែន​ជា​ចំណុះ​នៃ​ប្រទេស​ដទៃ : គ្រប់គ្រង​ឯក​រាជ្យ, ការពារ​ឯក​រាជ្យ ។
  - ឯក​រូប ដែល​មាន​រូប​ដូច​គ្នា ។
  - ឯក​លាភ លាភ​ឯក; លាភ​ចំពោះ​តែ​បុគ្គល​ម្នាក់ ឬ​លាភ​ដែល​ត្រូវ​បាន​តែ​ម្តង​ប៉ុណ្ណោះ ។
  - ឯក​វចនៈ (ព. វ.) ពាក្យ​ប្រាប់​ចំនួន​តែ​មួយ​ឬ​តែ​ម្នាក់, ដូច​ជា តុ​មួយ, កៅអី​មួយ, ក្មេង​ម្នាក់ ជាដើម (ព. ផ្ទ. ទ្វិ​វចនៈ, ពហុ​វចនៈ) ។
  - ឯក​វណ្ណ ឬ - --ព័ណ៌
  - ព័ណ៌​ឯក; ព័ណ៌​តែ​មួយ; ដែល​មាន​ព័ណ៌​ឬ​សម្បុរ​ដូច​គ្នា ។
  - ឯក​ស័ក ស័ក​ទី​មួយ (នៃ​ឆ្នាំ) : ឆ្នាំ​កុរ​ឯក​ស័ក ។
  - ឯក​ស័ក្តិ ឬ - ឰក-- ស័ក្តិ​ស្មើ​គ្នា; ដែល​មាន​ស័ក្តិ​ស្មើ​គ្នា : មន្រ្តី​ឯក​ស័ក្តិ ។
  - ឯក​សណ្ឋាន សណ្ឋាន​ឬ​ទ្រង់ទ្រាយ​ដូច​គ្នា​តែ​មួយ​បែប; សម្លៀក​បំពាក់​តែ​បែប​មួយ​ដែល​គេ​តម្រូវ​ឲ្យ​កង​យោធា​ឬ​សិស្ស​សាលា​ជាដើម​ប្រើ​ប្រាស់​ជា​កាតព្វ​កិច្ច : ស្លៀក​ពាក់​ឯក​សណ្ឋាន, ប្រើ​ប្រាស់​គ្រឿង​ប្រដាប់​ជា​ឯក​សណ្ឋាន; ដែល​មាន​សណ្ឋាន​ឬ​ទ្រង់ទ្រាយ​ដូច​គ្នា​តែ​មួយ​បែប : ខោ​អាវ​ឯក​សណ្ឋាន, សម្លៀក​បំពាក់​ឯក​សណ្ឋាន ។
  - ឯក​សព្ទ សូរ​ឮ​តែ​មួយ​ដដែល​ៗ (ដូច​យ៉ាង​សូរ​សំឡេង​ចង្រិត​និង​រៃ​ជាដើម) ។
  - ឯក​សារ ដែល​សុទ្ធ​តែ​ខ្លឹម; ដែល​មាន​ខ្លឹម​ដូច​គ្នា (បុរាណ​ប្រើ​សំដៅ​សេចក្ដី​ថា “សំបុត្រ​សន្យា​សម្លាក់​សំខាន់” ក៏​មាន : សំបុត្រ​ឯក​សារ) ។
  - ឯក​សិទ្ធិ សិទ្ធិ​តែ​មួយ; អំណាច​ដោយ​ឡែក; អត្ថ​ប្រយោជន៍​ដាច់​មុខ​តែ​ម្នាក់​ឯង : បាន​ទទួល​ឯក​សិទ្ធិ, មាន​ឯក​សិទ្ធិ ។
  - ឯក​សេស សព្ទ​ដែល​លុប​ទុក​ឲ្យ​នៅ​សល់​តែ​មួយ; ហៅ ឯក​សេស​ន័យ ក៏​បាន (ព. វ. សំ. បា.) ។
  - ឯក​អគ្គារហន្ត ឬ - ឯក​អគ្គារហា (អែក-អ័ក-គារហន់ ឬ--រៈហា; បា. < ឯក + អគ្គ + អរហន្ត ឬ --អរហា) ព្រះ​អរហន្ត​ប្រសើរ​ឯក ឬ​ព្រះ​អរហន្ត​ប្រសើរ​បំផុត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ និយាយ​ពី​បុគ្គល ១០ ប្រភេទ​ដែល​ជន​ពុំ​ត្រូវ​ប្រទូស្ត​ថា : ព្រះ​ពុទ្ធ​ព្រះ​បច្ចេក និង​ឯក​អគ្គារហា អគ្គ​សាវកា និង​មាតា​បិតា​ផង ។ គ្រូ​និង​សាស្រ្តាចារ្យ និង​ទាយក​ឥត​មោះហ្មង និង​អ្នក​ទេស្នា​ផង កុំ​យង់ឃ្នង​ឆ្គង​ប្រមាថ ។ បុគ្គល​ទាំង​ដប់​នេះ​គួរ​ប្រាជ្ញ​រិះរេ​សម្អាត ត្រូវ​កុំ​បី​ប្រមាថ គួរ​ឱហាត​រៀន​ឲ្យ​ចាំ ។ ថា​មិន​ត្រូវ​ប្រទូស្ត ឬ​រឹងរូស​ធ្វើ​ឲ្យ​ឆ្គាំ- ឆ្គង​ខុស​ក្រែង​នឹង​នាំ- ឲ្យ​បាន​ទុក្ខ​ឃើញ​ទាន់​ហន់ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា
  - ឯកា,
  - ឯកោ,
  - ឯកំ (--ក័ង) ក៏​បាន, ដូច​ជា : ឯកោ-ឯកា​និង​ឯកំ កវី​សម្រាំង​តែង​កាព្យា ដូច​កាព្យ​ថា​ឯកោ​រាជា ឯកា​ទេវី​រដ្ឋ​ឯកំ ។ ទាំង​បី​ពាក្យ​នេះ​សុទ្ធ​តែ​ឯក​ឥត​មាន​ចម្លែក​ឲ្យ​ភ័ន្តភាំង ប្រើ​តាម​ជើង​កាព្យ​ចួន​មិន​គាំង ឯកោ​ឯកំ​ឬ​ឯកា ។
  - ឯកាធិបតី អធិបតី​ក្នុង​ប្រទេស​មួយ​ៗ; មន្រ្តី​ស័ក្តិ​ធំ​ដែល​ជា​អធិបតី​ត្រួតត្រា​រាជការ​អាណា​ព្យាបាល​ក្នុង​ប្រទេស​មួយ​ៗ (ត្រូវ​នឹង បារ. រ៉េស៊ីដង់ត៍ ស៊ុប៉េរីយើរ Résident Supérieur) ។
  - ឯកាធិបតី​សភា ទី​ធ្វើ​ការ​នៃ​ឯកាធិបតី ។
  - ឯកាធិបតេយ្យ ឬ - ឯកាធិបតៃយ (--ប៉ៈតៃ) មុខ​ការ, មុខ​ក្រសួង, នាទី, អំណាច នៃ​ឯកាធិបតី ។
  - ឯកាយន​មគ្គ
  - --មាគ៌ា (--យ៉ៈន៉ៈម័ក ឬ--មារ-គា) ផ្លូវ​ឯក, ផ្លូវ​សម្រាប់​បុគ្គល​ឯក, ផ្លូវ​ទៅ​កាន់​ព្រះ​និញ្វន; ផ្លូវ​ដែល​ទៅ​មក​បាន​តែ​ម្នាក់​ៗ (ឥត​មាន​អ្នក​ណា​ជូន​ឬ​កំដរ​អ្នក​ណា​បាន​ឡើយ) : ផ្លូវ​ព្រះ​និញ្វន​ជា​ឯកាយន​មគ្គ; ការ​ស្លាប់​កើត​ជា​ឯកាយន​មគ្គ (ព. ពុ.) ។
  - ឯការម្មណ៍ អារម្មណ៍​តែ​មួយ , អារម្មណ៍​ដែល​មូល​ស្លុង​តែ​មួយ ។
  - ឯកាសនិកង្គ (--សៈន៉ិក័ង-គៈ) ឈ្មោះ​ធុតង្គ​មួយ​ប្រភេទ, ក្នុង​ពួក​ធុតង្គ ១៣, មាន​លក្ខណៈ​ឲ្យ​បរិភោគ​ភោជន​ក្នុង​មួយ​ថ្ងៃ​បាន​តែ​ក្នុង​មួយ​បង្គុយ (ព. ពុ.) ។
  - ឯកោទិភាព (បា. ឯក + ឧទិ + ភាវ) ភាព​ជា​ចិត្ត​ខ្ពស់​ឯក គឺ​សមាធិ​ចិត្ត​ក្នុង​ទុតិយជ្ឈាន (ព. ពុ.) ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​អំពី​ការ​ផ្សំ ឯក-សព្ទ ជាមួយ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប : រី​សព្ទ​ជា​ឯក ផ្សំ​បាន​អនេក នឹង​សព្ទ​ដទៃ ស្រេច​នឹង​អ្នក​ប្រើ គេ​ចេះ​ប្រើ​លៃ ឲ្យ​តែ​ប្រពៃ កុំ​ឲ្យ​មាន​ឆ្គង ។
 5. ឯក --
  (មើល​ក្នុង​ពាក្យ ឯក) ។
 6. ឯកតោ ( និ.និបាតសព្ទ ) [អេកៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  (ឯកតស៑) ខាង​ម្ខាង, តែ​ម្ខាង, ខាង​ម្នាក់; ជាមួយ, ជាមួយ​គ្នា, ដំណាល​គ្នា ។ ព. ផ្ទ. ឧភតោ ។
  - ឯកតោ​គមន៍ (--គំ) ដំណើរ​ទៅ​ជាមួយ​គ្នា ។
  - ឯកតោ​គមនាគមន៍ (--គៈមៈនាគំ) ដំណើរ​ទៅ​មក​ជា​មួយ​គ្នា​ឬ​ដំណាល​គ្នា ។
  - ឯកតោធារ ដែល​មាន​មុខ​តែ​ម្ខាង : សស្រ្តា​ឯកតោធារ (ព. ផ្ទ. ឧភតោធារ) ។
  - ឯកតោ​សុទ្ធិ បរិសុទ្ធិ​តែ​ខាង​ម្ខាង, បរិសុទ្ធិ​តែ​អ្នក​ម្ខាង : ត្រ័យ​សរណ​គមន៍​សម្រាប់​គ្រហស្ថ​ជា​ឯកតោ​សុទ្ធិ (ព. ពុ. ។ ព. ផ្ទ. ឧភតោសុទ្ធិ) ។ល។
 7. ឯកសេសន័យ ( និ.និបាតសព្ទ ) [អេកៈសេសនៃ ឬ អេកៈ សែសៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  ន័យ​របស់​ពាក្យ​សេស​មួយ គឺ​សព្ទ​ជា​គូ​នឹង​គ្នា​ដែល​គេ​លុប​មួយ​ចេញ​ទុក​ឲ្យ​សល់​តែ​មួយ, ដូច​ជា កូន​ប្រុស​និង​កូន​ស្រី លុប​ពាក្យ ប្រុស និង ស្រី ចេញ​ទុក​ត្រឹម​តែ​ពាក្យ កូន ត្រូវ​ប្រើ​ជា ពហុ​វចនៈ ថា កូន​ទាំងឡាយ ឬ​ថា អស់​ទាំង​កូន ឬ​ក៏​ថា កូន​ទាំងអស់​គ្នា ។ ខាង​បាលី​ថា បុត្តា ឬ បុត្តេ... (ព. វ. សម្រាប់​ប្រើ​ក្នុង​កាព្យ, ប្រសិន​បើ​កវី​ត្រូវ​ការ​ប្រើ) : ហៃ​កូន​ទាំងឡាយ នាំ​គ្នា​មក​អាយ ស្ដាប់​ពាក្យ​អាពុក អាពុក​នឹង​ផ្តាំ ឲ្យ​ឯង​ចាំ​ទុក តំណ​ទៅ​មុខ ចូរ​ចាំ​កុំ​ភ្លេច ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុត្តា ទៀត​ផង) ។
 8. ឯកអគ្គរដ្ឋទូត ( ន.នាមសព្ទ ) [អែក-អ័ក-គៈរ័ត-ឋៈទូត ] or ឯកអគ្គរាជទូត (អែក-អ័ក-គៈរាជៈទូត)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
  រដ្ឋ​ទូត​ឬ​រាជ​ទូត​ថ្នាក់​ខ្ពស់ (សុទ្ធ​តែ​មាន​ឋានៈ​ជា ឯក​ឧត្ដម, ដែល​ប្រើ​អក្សរ​សង្ខេប​ថា ឯ. ឧ.) ។
 9. ឯកអគ្គរដ្ឋទូត ( ន.នាមសព្ទ ) [អែកអ័កគៈរ័តឋៈទូត]   ( បា.បាលី​ ( បាលីភាសា ) )
  មន្ត្រី​ថ្នាក់​ខ្ពស់​ដែល​ត្រូវ​រដ្ឋាភិបាល​ចាត់​ជា​តំណាង​ប្រទេស​ខ្លួន​ទៅ​ប្រចាំការ​ក្នុង​ប្រទេស​មួយ​ទៀត ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​កិច្ចការ​ទូត​រវាង​គ្នា​នឹង​គ្នា ។
 10. ឯកអគ្គរាជទូត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
  មន្ត្រី​ជាន់​ខ្ពស់​ដែល​រាជរដ្ឋាភិបាល​ចាត់​ឲ្យ​ទៅ​ជា​តំណាង​នៅ​ក្នុង​ប្រទេស​ណា​មួយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​កិច្ចការ​ទូត​រវាង​គ្នា​នឹង​គ្នា ។

1   2   3   Next >>

Headley's Khmer-English Dictionary
 1. [ʔae]   - detail »
  independent vowel representing the Sanskrit and Pali vowel ē ʔae (many words spelled with ឯ may also be spelled with អែ )
 2. ( prenp ) [ʔae]   - detail »
  at, to, in, on; as (for), regarding
 3. ឯក ( num ) [ʔaek]   - detail »
  one
 4. ឯក ( n ) [ʔaek]   - detail »
  one person.
 5. ឯក ( adj ) [ʔaek]   - detail »
  to be first, single, alone (Commonly found as a prefix in Indic loan words meaning `one, uni')
 6. ឯក ( adj ) [ʔaek]   - detail »
  to be only, sole; main, chief, principal
 7. ឯក ( adj ) [ʔaek]   - detail »
  to be remarkable, notable; unique, magnificent, extraordinary, exceptional, superior, supreme, most beautiful, divine
 8. ឯក ( adj ) [ʔaek]   - detail »
  to be sharp (of a musical note)
 9. ឯក ( n ) [ʔaek]   - detail »
  kind of stringed noisemaker attached to kites which produces humming sounds as the wind blows through the strings
  See: ឯកខ្លែង
 10. ឯកា ( n ) [ʔaekaa]   - detail »
  solitude, loneliness.

Next >>