Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ការ៉េ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ម៉ែត្រ ( ន.នាមសព្ទ ) [ម៉ែត ឬ ម៉ិត]
    (Mètre ម៉ែត្រិ៍) ឈ្មោះ​រង្វាស់​បារាំង​សែស ប្រវែង​ដប់​ដេស៊ីម៉ែត្រ​ឬ​មួយ​រយ​សង់ទីម៉ែត្រ ឬ​ក៏​មួយ​ពាន់​មិល្លីម៉ែត្រ, ជា​រង្វាស់​ដែល​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ខ្មែរ​ចេះ​ប្រើ​ពេញ​ទាំង​កម្ពុជ​រដ្ឋ, បើ​ធៀប​នឹង​រង្វាស់​របស់​ខ្មែរ​ពី​ដើម​ត្រូវ​គ្នា​នឹង​ប្រវែង​ពីរ​ហត្ថ​ជាង​ឈើ ដែល​ហៅ​ថា ហត្ថ​ខ្នាត (ពីរ​ហត្ថ​ខ្នាត), ធៀប​នឹង​ហត្ថ​មនុស្ស​ប្រក្រតី​សព្វ​ថ្ងៃ​នេះ ច្រើន​តែ​ពីរ​ហត្ថ​មួយ​ទះ​ឬ​លើស​ខ្វះ​ពី​នោះ​បន្តិច​បន្តួច​ (ម៉ែត្រ សរសេរ​កាត់​ថា ម) ។
    - ដេស៊ីម៉ែត្រ (Décimètre) ប្រវែង​ដប់​សង់ទីម៉ែត្រ (ដ. ម.) ។
    - សង់ទីម៉ែត្រ (Centimètre) ចំនួន ឬ​ប្រវែង​មួយ​រយ​ភាគ​ដែល​ចែក ឬ​ដែល​បែង​ចេញ​​ពី​ក្នុង​មួយ​ម៉ែត្រ (ស.ម.) ។
    - មិល្លីម៉ែត្រ (Millimètre) ចំនួន ឬ​ប្រវែង​មួយ​ពាន់​ភាគ​ដែល​ចែក ឬ​ដែល​បែង​ចេញ​ពី​ក្នុង​មួយ​ម៉ែត្រ (ម. ម.) ។
    - ដេកាម៉ែត្រ (Décamètre) ចម្ងាយ ឬ​ប្រវែង​ដប់​ម៉ែត្រ (ដា. ម.) ។
    - ហិកតូម៉ែត្រ (Hectomètre) ចម្ងាយ ឬ​ប្រវែង​មួយ​រយ​ម៉ែត្រ (ហ. ម.) ។
    - គីឡូ​ម៉ែត្រ (Kilomètre) ចម្ងាយ ឬ​ប្រវែង​មួយ​ពាន់​ម៉ែត្រ (គ. ម.) ។
    - ម៉ែត្រ​ការ៉េ (Mètre carré) ម៉ែត្រ​ទ្វេ​គុណ មាន​ទំហំ​ទី​បួន​ជ្រុង​ស្មើ​គាគ (ម.២); កុំ​ប្រើ​ពាក្យ​ម៉ែត្រ​ក្រឡា ព្រោះ​ជា​ពាក្យ​គន្លាស់​ពុំ​សមរម្យ, ត្រូវ​ប្រើ​ពាក្យ ម៉ែត្រ​ទ្វេ​គុណ ឬ​ម៉ែត្រ​ការ៉េ (តាម​បារាំង) វិញ​ក៏​បាន ។
    - ម៉ែត្រ​គុប (Mètre cube) ម៉ែត្រ​ត្រី​គុណ មាន​កម្ពស់​មួយ​ម៉ែត្រ​បួន​ជ្រុង​ស្មើ​ភាគ (ម.៣) ។ល។
  2. រ៉ៃ ( ន.នាមសព្ទ )
    ចំនួន​ផ្ទៃ​ដី ៤ ងារ​គឺ ២០ ព្យាម ៤ ជ្រុង​ត្រូវ​ជា ៤០០ ព្យាម​ក្រឡា (៤០០ ព្យាម​ការ៉េ) ឬ ៤០ ម៉ែត្រ ៤ ជ្រុង​ត្រូវ​ជា ១.៦០០ ម៉ែត្រ​ការ៉េ : ដី​មួយ​រ៉ៃ (ប្រើ​តែ​ក្នុង​ខែត្រ​បាត់ដំបង, សៀមរាម) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចតុកោណកែងស្មើ [caʔtoʔ kaon kaeŋ smaǝ]
    square
    See:ការ៉េ


Prohok Solutions @2017 : Learn Khmer | Khmer Calendar