Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្រមួន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រមួន ( ន.នាមសព្ទ )
    វត្ថុ​មាន​ពណ៌​លឿង, លឿង​ចាស់, លឿង​ខ្ចី ឬ​ពណ៌​ស​ក៏​មាន ជា​វត្ថុ​មាន​អាការ​ទន់​ស្អិត ធ្វើ​ជា​ទៀន​អុជ​បាន, កើត​ពី​ទឹក​មាត់​ឃ្មុំ ។
    - ក្រមួន​មាត់ គឺ​ក្រមួន​ដែល​ស្ល​លាយ​នឹង​ប្រេង​និង​គ្រឿង​ក្រអូប​ឯ​ទៀត សម្រាប់​លាប​បបូរ​មាត់ ។ សាច់​ខ្យង​ដែល​មាន​ពណ៌​លឿង បែប​ក្រមួន ក៏​ហៅ ក្រមួន ដែរ ។
  2. ដន្លាប់ ( ន.នាមសព្ទ )
    ក្លង​សម្រាប់​ដាក់​ក្រមួន​មាត់ : ដន្លាប់​ភ្លុក ។
  3. តាំងយូ ( ន.នាមសព្ទ )
    ឆត្រ​ក្រាញ​ឫស្សី​ប្រទាក់​ស្រេះ​អំបោះ​ពាស​ក្រដាស​ស្វិត​ជ្រលក់​ជ័រ ឬ​សំពត់​ជ្រលក់​ជ័រ, ជ្រលក់​ក្រមួន​ឃ្មុំ ដង​ឫស្សី​ឬ​ឈើ​មូល​ មាន​គន្លឹះ សម្រាប់​ទប់​ដូច​ឆត្រ​ទាំងពួង​ដែរ មាន​ព័ណ៌​ផ្សេង​ៗ​ជា​របាំង​ភ្លៀង​និង​កម្ដៅ​ថ្ងៃ : នៅ​សហភាព​ភូមា មាន​តាំងយូ​សំពត់​ច្រើន​បែប ធំ​ក៏​មាន ជំទើរ​ក៏​មាន តូច​ក៏​មាន; គួរ​ខ្មែរ​យើង​នាំ​គ្នា​ធ្វើ​តាំងយូ​ឲ្យ​មាន​សម្បូណ៌​ក្នុង​ប្រទេស​យើង​ឡើង ព្រោះ​ជា​របរ​មិន​ក្រ​ធ្វើ​ប៉ុន្មាន​ទេ រាប់​ចូល​ក្នុង​សេដ្ឋកិច្ច​របស់​អាស៊ី​ទ្វីប ។
  4. ទឹក ( ន.នាមសព្ទ )
    (ទក) ធាតុ​រាវ, តាម​កំណើត​ដើម​ឥត​ព័ណ៌ ឥត​ក្លិន, ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស​សត្វ, មាន​ត្រូវ​ផឹក, ងូត​ជាដើម ។
    - ទឹក​កក ន. ដុំ​ទឹក​ដែល​កក​ដោយ​អាកាស​ត្រជាក់​ខ្លាំង ឬ​ដោយ​គ្រឿង​ម៉ាស៊ីន​ធ្វើ​ឲ្យ​កក ។
    - ទឹក​កាម ទឹក​ខាប់​អន្លាយ​ស្អិត​ដែល​ឃ្លាត​ចេញ​ចាក​កាយ​តាម​បស្សាវមគ្គ ... (ព. ព. ។ ព. គ. ទឹក​អសុចិ ឬ ទឹក​សុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។
    - ទឹក​ក្រុត ថ្នាំ​រាវ​សម្រាប់​បង្កាត់​លោហ​ជាតិ ។
    - ទឹក​ក្លស់​ទឹក​ស័ង្ខ ទឹក​មង្គល​ដែល​ស្រោច​លើ​ព្រះ​សិរ​ព្រះ​រាជា ក្នុង​កាល​ដែល​អភិសេក​ឲ្យ​ពេញ​ទី​ស៊ប់​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​រាជ្យ (ហៅ​មុទ្ធា​ភិសិត្តរាជ្យ) ។
    - ទឹក​ខ្មេះ ទឹក​ជូរ​ដែល​កើត​អំពី​បាយ​ស្រា​ជាដើម ។
    - ទឹក​ខ្មៅ ទឹក​មាន​ព័ណ៌​ខ្មៅ ឬ​មាន​ព័ណ៌​ដោយ​យ៉ាង​ៗ​សម្រាប់​សរសេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​សរសេរ) ។
    - ទឹក​គ្រឿង ទឹក​ជ្រលក់​អន្លក់​ធ្វើ​ដោយ​ត្រី​សាប ឬ​ត្រី​ឆ្អើរ​លាយ​នឹង​ព្រហក់ ឬ​កាពិ​និង​គ្រឿង​ច្រើន​មុខ​មាន​ម្ជូរ​និង​ស្លឹក​ជីរ​ខ្ទឹម​ជាដើម ។
    - ទឹក​ឃ្មុំ ទឹក​ផ្អែម​ដែល​ឃ្មុំ​បង្កើត​ក្នុង​សំបុក ។
    - ទឹក​ច័ណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចណ្ឌ ឬ ច័ណ្ឌ) ។
    - ទឹក​ចត់ ឬ - ទឹក​អម្ចត់ ទឹក​មាន​រស​ចត់ គឺ​ទឹក​ជ្រលក់​ចីវរ​របស់​ពួក​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។
    - ទឹក​ចិត្ត (--ចិត) ទឹក​រក្សា​ចិត្ត គឺ​ទឹក​ដែល​នៅ​ក្នុង​បេះ​ដូង, ចិត្ត ។
    - ទឹក​ឆា ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច នៅ​ក្នុង​ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់ចាម ។
    - ទឹក​ឈូ ឈ្មោះ​កន្លែង​ទឹក​ជ្រោះ​ជា​ទី​កំសាន្ត​មួយ​មាន​ទឹក​ថ្លា​ស្អាត​ហូរ​ជានិច្ច​នៅ​ក្នុង​ខេត្ត​កំពត ។
    - ទឹក​ដប់ ឈ្មោះ​មាស​មួយ​ប្រភេទ ដែល​ល្អ​វិសេស​ជាង​មាស​ទាំងពួង : មាស​ទឹក​ដប់ ។
    - ទឹក​ដម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដម) ។
    - ទឹក​ដូង ទឹក​ដែល​កើត​នៅ​ក្នុង​ផ្លែ​ដូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់​ទឹក​ដូង) ។
    - ទឹក​ដោះ ទឹក​ដែល​ចេញ​ពី​ដោះ មាន​ពណ៌​ស​មាន​រស​ផ្អែម : ទឹក​ដោះ​មនុស្ស, ទឹក​ដោះ​គោ, ទឹក​ដោះ​ពពែ...។
    - ទឹក​ដោះ​ខាប់ ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ឲ្យ​ខាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។ ទឹក​ដោះ​ខ្លា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ទឹក​ដោះ​ជូរ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោ​រស ផង) ។
    - ទឹក​ដោះ​ជូរ​ឡើង​ពពុះ ទឹក​ដោះ​គោ​ដែល​គេ​ទុក​ឲ្យ​ឡើង​ពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ដោះ​ថ្លា ទឹក​ដោះ​គោ​ដែល​គេ​រំងាស់​ទាល់​តែ​ឡើង​ថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង)។
    - ទឹក​ដោះ​រាជសីហ៍ (--រាជៈសី) ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ឈ្មោះ​ចេក​មួយ​ប្រភេទ ។ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​ដែល​នៅ​ស្រស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
    - ទឹក​ត្នោត ទឹក​ដែល​ស្រក់​អំពី​មុខ​ផ្កា​ត្នោត​គាប ។
    - ទឹក​ត្រី ទឹក​ប្រៃ​មាន​ពណ៌​លឿង​ឬ​ក្រហម ធ្វើ​ពី​មច្ឆជាតិ​ស្អុយ​ប្រឡាក់​អំបិល ។
    - ទឹក​នោម ទឹក​មាន​ក្លិន​ឆ្អេះ ដែល​មនុស្ស​ឬ​សត្វ​បញ្ចេញ​ពី​ក្នុង​កាយ​តាម​បស្សាវមគ្គ (ព. រ. ហៅ​ទឹក​មូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹក​បស្សាវៈ ។
    - ទឹក​បន្សារ គ្រឿង​លាយ​សម្រាប់​ផ្សារ​លោហ​ជាតិ​ឲ្យ​ជាប់​គ្នា ។
    - ទឹក​បស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវៈ) ។
    - ទឹក​បាន (សំ. បា. បាន “ទឹក​ដែល​គួរ​ផឹក​បាន, ទឹក​សម្រាប់​ផឹក”) ទឹក​ដែល​មាន​ពុទ្ធានុញ្ញាត​ឲ្យ​ពួក​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ជា​ភេសជ្ជៈ​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អដ្ឋបាន) ។
    - ទឹក​បាយ ទឹក​ដែល​ផាត់​សម្រេង​ចេញ​ពី​អង្ករ​ស្ងោរ ដើម្បី​នឹង​ផ្ងំ​អង្ករ​នោះ​ឲ្យ​ងំ​កើត​បាន​ជា​បាយ ។
    - ទឹក​ផុស ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ។
    - ទឹក​ពិភទ្ទសច្ចា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិពឌ្ឍនសច្ចា) ។
    - ទឹក​ភ្នែក ទឹក​ដែល​ចេញ​ពី​ភ្នែក​ដោយ​មាន​អ្វី​ចូល, ដោយ​ប៉ះ​ទង្គិច ឬ​ដោយ​យំ​ជាដើម ។
    - ទឹក​ភ្លៀង ទឹក​ដែល​ធ្លាក់​ចុះ​ពី​អាកាស មិន​ទាន់​ប្រែ​ឈ្មោះ​ដើម​នៅ​ឡើយ : ងូត​ទឹក​ភ្លៀង, ត្រូវ​ទឹក​ភ្លៀង ។
    - ទឹក​ភ្លោះ ទឹក​ដែល​ហៀរ​ចេញ​ពី​ទ្វារ​មាស​មាតា ក្នុង​ពេល​មុន​ដែល​ទារក​នឹង​សម្រាល​ចេញ​មក; កាល​ដែល​ទឹក​នេះ​ចេញ​មក​គេ​ហៅ​ថា បែក​ទឹក​ភ្លោះ ។
    - ទឹក​មន្ត (--មន់) ទឹក​មង្គល​ដែល​ព្រះ​សង្ឃ​សូត្រ​ចម្រើន​ពុទ្ធ​មន្ត ឬ​ទឹក​ដែល​អ្នក​ចេះ​មន្ត​អាគម​សូត្រ​កូរ​ផ្លុំ សម្រាប់​ស្រោច, ងូត បង្ការ​ខ្លួន ឬ​ជម្រះ​ចង្រៃ (តាម​ទម្លាប់​អ្នក​ជឿ) ។
    - ទឹក​មាត់ ធាតុ​ទឹក​ខាប់​បន្តិច​ដែល​កើត​ក្នុង​មាត់​ជា​ធាតុ​ផ្សើម​មាត់​ឲ្យ​សើម​ជានិច្ច ។
    - ទឹក​មាស ប្រេង​រាវ​ស្អិត​លាយ​កម្ទេច​ផង់​មាស​ឬ​ស្ពាន់ សម្រាប់​លាប​គ្រឿង​រចនា​ផ្សេង​ៗ ។
    - ទឹក​មូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូត្រ) ។
    - ទឹក​រងៃ ន. ទឹក​ដែល​ហូរ​ចេញ​អំពី​សាច់​ត្រូវ​របួស​ជិត​​នឹង​ពង​ខ្ទុះ ។
    - ទឹក​សរសេរ ទឹក​មាន​ព័ណ៌​ផ្សេង​ៗ សម្រាប់​ប្រើ​សរសេរ : ទឹក​សរសេរ​ខ្មៅ, ទឹក​សរសេរ​ក្រហម, ទឹក​សរសេរ​ស្វាយ, ទឹក​សរសេរ​ខៀវ...; ខ្មែរ​យើង​ហៅ​តាម​ទម្លាប់​ថា ទឹក​ខ្មៅ ទាំងអស់ : ទឹក​ខ្មៅ​ខ្មៅ, ទឹក​ខ្មៅ​ក្រហម, ទឹក​ខ្មៅ​ស្វាយ, ទឹក​ខ្មៅ​ខៀវ... (ហៅ​ទឹក​សរសេរ ទើប​សម) ។
    - ទឹក​ស៊ីអ៊ីវ (ចិន) ទឹក​សម្បុរ​ក្រមៅ​ធ្វើ​ពី​គ្រាប់​សណ្ដែក​សៀង សម្រាប់​ប្រើ​ការ​ផ្សំ​នឹង​ម្ហូប​អាហារ​ណា​មួយ ដែល​គួរ​ប្រកប ។
    - ទឹក​សំបថ (--បត់) ទឹក​ដែល​ពួក​មនុស្ស​តាំង​សច្ចា​ប្រណិធាន​ស្បថ ទៅ​វិញ​ទៅ​មក ហើយ​ផឹក​ដោយ​សេចក្ដី​ប្ដេជ្ញា​គ្នា​យ៉ាង​តឹង ក្នុង​កិច្ច​ការ​ណា​មួយ ដែល​ជា​អំពើ​ទាស់​ខុស​នឹង​ច្បាប់​សម្រាប់​ប្រទេស​ដែល​ខ្លួន​នៅ ។
    - ទឹក​សំបួរ ទឹក​ដែល​គេ​អប់​ដោយ​ផ្សែង​ទៀន​ក្រមួន​ឃ្មុំ ហើយ​ដាក់​ផ្លែ​សំបួរ​ទុំ ឬ​ដាក់​ចំណិត​ផ្លែ​ក្រូច​សើច​លាយ​ខ្លះ​ផង​ក៏​មាន សន្មត​ថា​ជា​ទឹក​មង្គល​ក្នុង​ការ​និមន្ត​ភិក្ខុ​សង្ឃ​សូត្រ​ព្រះ​បរិត្ត​ឲ្យ​កើត​ស្រី​សួស្ដី...។
    - ទឹក​សំឡេង សូរ​ស័ព្ទ​សំឡេង​ពីរោះ​ឬ​មិន​សូវ​ពីរោះ​ក៏​ហៅ ទឹក​សំឡេង បាន ។
    - ទឹក​អប់ ទឹក​ក្រអូប​កើត​ដោយ​អប់, ដោយ​ចំហុយ​ជាមួយ​នឹង​គ្រឿង​ក្រអូប​ផ្សេង​ៗ មាន​ផ្កា​ជាដើម ។
    - ទឹក​អម្ចត់ (--អំម្ចត់) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹក​ចត់) ។
    - ទឹក​អម្រឹត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អម្រឹត) ។
    - ទឹក​អំពៅ ទឹក​ផ្អែម​ដែល​គាប​យក​ពី​ដើម​អំពៅ ។ល។
  5. ទៀន ( ន.នាមសព្ទ )
    គ្រឿង​សម្រាប់​អុជ ធ្វើ​ដោយ​ក្រមួន ឬ​ខ្លាញ់​មាន​អំបោះ​ជា​ប្រឆេះ សម្រាប់​អុជ​យក​ពន្លឺ​ជា​សក្ការ​បូជា ឬ​ប្រើ​អុជ​បំភ្លឺ​តាម​ធម្មតា ។
  6. ទៀនគោល ( ន.នាមសព្ទ )
    ទៀន​ធំ​លញ់​ដោយ​ក្រមួន ទម្ងន់​តាំង​ពី ១ តម្លឹង​ឡើង​ទៅ សម្រាប់​ប្រើ​ក្នុង​ពិធី​បុណ្យ​និង​មង្គល​ការ​ផ្សេង​ៗ ឬ​បិទ​នៅ​គ្រែ​ទេស្នា ដោយ​សន្មត​ថា​ជា​គោល​លើ​អស់​ទៀន​ទាំងពួង ។
  7. ទៀន​ជ័យ ( ន.នាមសព្ទ )
    ទៀន​ធំ​សិត​ដោយ​ក្រមួន តាំង​ពី​ទម្ងន់ ១៦ នាឡិ​ឡើង​ទៅ សម្រាប់​អុជ​ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​ជា​ម្ចាស់​ជីវិត ឬ​អុជ​ក្នុង​ពិធី​សូត្រ​ភាណយក្ស​ក្នុង​ព្រះ​បរម​រាជវាំង (តាម​សណ្ដាប់​រាជ​ប្រពៃណី​ក្នុង​កម្ពុជរដ្ឋ) : អុជ​ទៀន​ជ័យ, លត់​ទៀន​ជ័យ ។
  8. ទៀន​វស្សា ( ន.នាមសព្ទ ) [--វ័សសា ]
    ទៀន​ធំ​​ស្រដៀង​គ្នា​នឹង​ទៀន​ជ័យ ប៉ុន្តែ​សិត​ដោយ​ក្រមួន​ច្រើន​តាម​បាន ដែល​ទាយក​ទាយិកា​ធ្វើ​ប្រគេន​ភិក្ខុ​សង្ឃ​ក្នុង​ថ្ងៃ ១៥ កើត​ឬ​ថ្ងៃ​១​រោច​ខែ​អាសាឍ​សម្រាប់​ព្រះ​ភិក្ខុ​សង្ឃ​អុជ​បូជា​ចំពោះ​ព្រះ​រត្នត្រ័យ​រាល់​យប់ ក្នុង​រដូវ​វស្សា : សិត​ទៀន​វស្សា, ហែ​ទៀន​វស្សា, វេរ​ទៀន​វស្សា ។
  9. ធ្លក ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ពួក​ចំបក់ ផ្លែ​ទុំ​សាច់​ម៉ដ្ឋ​ស្រដៀង​នឹង​ក្រមួន​មាត់ ក្លិន​ក្រអូប​ល្ងាន់ មាន​ម្លប់​ក្រាស់​ជិត​ត្រឈៃ ។
  10. បញ្ចុះ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ចុះ ។ បញ្ចុះ​កំពង់ ដាក់​ប្រដាប់​បន្លុង​ប្រគេន​ភិក្ខុ​សង្ឃ ជា​កិច្ច​ឧទ្ទិស​ផល​បុណ្យ​បញ្ជូន​ទៅ​បុគ្គល​ដែល​ទើប​ធ្វើ​មរណ​កាល​ថ្មី​ៗ (ពាក្យ​សាមញ្ញ, ពាក្យ​រាបសា​ហៅ​ថា ប្លុង; ធ្វើ​តាម​ប្រពៃណី​របស់​ប្រទេស); បរិភោគ​ច្រើន​ហើយ​ថែម​ទាំង​យឺត​យូរ​ក្រឈប់​ក្រលែង មិន​ចេះ​អស់​មិន​ចេះ​ហើយ : ចុះ​វា​បញ្ចុះ​កំពង់​ដល់​ណា​ទៀត ? (ព. ទ្រ. ម.) ។
    - បញ្ចុះ​ជ្រំ ដាក់​អ្វី​ៗ​ច្រើន​មុខ​លាយ​ឡំ​គ្នា​ ។
    - បញ្ចុះ​ដន្លាប់ សូត្រ​សែក​មន្ត​អាគម ប្រសិទ្ធី​ក្រមួន​មាត់​ក្នុង​ដន្លាប់ (តាម​ទម្លាប់​អ្នក​ដែល​ជឿ) ។
    - បញ្ចុះ​ដំណាប់ ដាក់​បន្លួញ​ក្នុង​ដំណាប់ ។
    - បញ្ចុះ​ធាតុ ដាក់​អដ្ឋិ​ធាតុ​ក្នុង​ដី​ឬ​ក្នុង​ផែន​ដី ។
    - បញ្ចុះ​តម្លៃ គិត ឬ​ដាក់​តម្លៃ​ឲ្យ​ថយ​ចុះ​តិច​ជាង​មុន ។
    - បញ្ចុះ​បញ្ចូល និយាយ​ណែនាំ​ពន្យល់​ឲ្យ​ចុះ​ចូល ។
    - បញ្ចុះ​សីមា ចង​សីមា​ដោយ​មាន​និមិត្ត​កំណត់​ព្រំ​ដែន សម្រាប់​ភិក្ខុ​សង្ឃ​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ តាម​វិន័យ​ព្រះ​ពុទ្ធ​សាសនា ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ក្រមួន ( n ) [krɑmuən]   - detail »
    wax; cosmetic; yellow flesh of a mollusc
  2. ក្រមួន ( n ) [krɑmuən]   - detail »
    Kramuan Sa (Cambodian name for the present Vietnamese city of Rach Gia)

    Reference: ក្រមួនស
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រមួនខ្មោច [krɑmuən kmaoc]
    beeswax believed to have magical properties (when used as a love charm it is called ក្រមួនស្នេហ៍ )
  2. ក្រមួនពត់សក់ [krɑmuən pʊət sɑk]
    See:ក្រមួនលាបសក់
  3. ក្រមួនមាត់ [krɑmuən moat]
    lipstick
  4. ក្រមួនលាបសក់ [krɑmuən liep sɑk]
    hair pomade
  5. ក្រមួនស្នេហ៍ [krɑmuən snae]
  6. ត្រាវក្រមួន [traav krɑmuən]
    kind of taro
  7. រំពាត់ធាងដូងបិទក្រមួន [rumpoat tʰieŋ dooŋ bet~bət krɑmuən]
    kind of whip made of the midrib of a coconut palm leaf with a small ball of wax attached to the tip
  8. សូនរូបក្រមួន [soon ruup krɑmuən]
    to model a wax statue
  9. ស្លក្រមួន [slaa krɑmuən]
    to purify wax by heating
  10. អណ្ដើកក្រមួន [ʔɑndaǝk krɑmuən]
    soft-shelled turtle (poss. of the genus Trionyx)


Prohok Solutions @2017 : Learn Khmer | Khmer Calendar