Khmer Dictionary: ក្រឡឹង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡឹង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមូលដោយគ្រឿងវិល និងដែកចាក់ដែលហៅថាគ្រឿងក្រឡឹង : ក្រឡឹងដន្លាប់, ក្រឡឹងជើងទៀន, ក្រឡឹងជើងបាត្រ ។
-
ក្រឡឹង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរវិលជុំវិញ : ដើរក្រឡឹង, បរក្រឡឹង, ហោះក្រឡឹងទីក្រុង, សត្វហើរក្រឡឹងបឹង ។
-
ក្លង
( ន.នាមសព្ទ )
បំពង់មានគ្របខ្លីជាងក្លាក់ ធ្វើដោយក្រឡឹង ឬ ដោយដំ, ដោយសិត : ក្លងស្ពាន់, ក្លងភ្លុក ។
-
កន្ទោក
( ន.នាមសព្ទ )
ឈ្មោះប្រដាប់សម្រាប់ក្រឡឹង ធ្វើដោយឈើមានជើង មានត្រឡាច មានខ្សែពានសម្រាប់ទាញ ។
-
តៀប
( ន.នាមសព្ទ )
ភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់, ខ្មុកមានរាងមូលច្រឡោ មានជើងស្រដៀងនឹងតោក តែមានគម្របសម្រាប់ប្រើដាក់ភោជនាហារ (មានសម្បូរតែក្នុងសម័យពីដើម, សព្វថ្ងៃមានប្រើតិច) ។
-
ត្រឡាច
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានមូលវែងដូចផ្លែត្រឡាច សម្រាប់ព័ទ្ធខ្សែពាននឹងរបស់ដែលក្រឡឹង ។
-
បន្ស៊ី
( កិ.កិរិយាសព្ទ )
[បន់-ស៊ី ]
ធ្វើឲ្យស៊ី, នាំឲ្យស៊ី : បន្ស៉ីគោតាមភ្លឺស្រែ គឺដឹកគោឲ្យស៊ីស្មៅតាមភ្លឺស្រែ ។ ធ្វើឲ្យដាច់ ឲ្យមុតឬឲ្យខូង : ក្រឡឹងបន្ស៉ីខ្ចៅនេះបន្ដិចទៀតទើបយកមកដាក់បាន ។ ប្រើជាមួយនឹងពាក្យ បញ្ចុក ថា : បញ្ចុកបន្ស៉ី គឺនាំយកទៅឲ្យផឹកស៊ី ដើរលេងសប្បាយ ហើយនិយាយល្បួងបញ្ចុះបញ្ចូលឲ្យងាកចិត្តទៅតាមគោលបំណងរបស់ខ្លួន ។
-
ពួត
( កិ.កិរិយាសព្ទ )
ចាប់គួត, ដុសកួតក្រឡឹងជុំវិញ : ពួតដំបង, ដុសក្អែលពួត ។
- ពួតភ្លើង យកកូនពំនួតដាក់ផ្ទប់ពីលើមេពំនួតរុញទាញៗ ដោយប្រឹងសង្កត់ពេញកម្លាំង ដើម្បីឲ្យក្ដៅកើតភ្លើង; (ហៅថា កួតភ្លើង ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែបើហៅ កួត គួរប្រើ ន. ជា កំនួត) ។
- ពួតដៃស្ទុះចូល យកបាតដៃម្ខាងចាប់រឹតក្រឡឹងកដៃឬកំភួនដៃ ស្ទុះចូលដោយបម្រុងនឹងដាល់ឬទះ, តប់ ។ ព. ប្រ.
- ពួតដៃគ្នា ចូលគំនិតស្រុះគ្នាធ្វើការប្រណាំងប្រជែងយកឈ្នះ ។ល។
-
ភ្រមរ
( ន.នាមសព្ទ )
[ភ្រ-ម]
ភមរជាតិ ។ គ្រឿងវិល, គ្រឿងក្រឡឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រមរ ផង) ។
-
រី
( អា. និ.អាយតនិបាត )
ពាក្យសម្រាប់ប្រើនាំមុខនាមនាម ដែលជាប្រធានឬប្រើផ្តើមសេចក្ដីក្នុងប្រយោគមួយៗ : រីបុរសនោះ, រីជនទាំងឡាយ ។
- រីនឹង ទោះនឹង, បើនឹង : រីនឹងចេះឯងដូចអ្នកវង្វេង កណ្ដាលអធ្វា ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា ឥតអ្នកដឹកដៃ ។ (សាស្រ្តាច្បាប់ក្រម) ។
- រីឯ ចំណែកឯ, ចំណែកខាង : រីមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់ កិរិយាពឹងសំពត់ អ្នកបរិសុទ្ធពិតពឹងសីល (ច្បាប់ហៃមហាជន) ។
Headley's Khmer-English Dictionary Full Text Search
-
ក្រឡឹង
( v )
[krɑləŋ]
- detail »
to revolve, rotate, encircle, go around (and around); to sharpen, grind; to turn (on a lathe)
Headley's Khmer-English Dictionary Subentry Full Text Search
-
ជាងក្រឡឹង
[cieŋ krɑləŋ]
lathe operator
-
ដើរក្រឡឹង
[daə krɑləŋ]
to walk around a place
-
ម៉ាស៊ីនក្រឡឹង
[maasɨn~maasiin krɑləŋ]
lathe