Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខុប

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រឡឹប ( គុ.គុនសព្ទ )
    ខ្លី​ខុប : ស្នែង​ក្រឡឹប ។ លឹប, ដែល​បើក​មិន​ស្រួល : ភ្នែក​ក្រឡឹប ។
  2. ក្រឡុប ( គុ.គុនសព្ទ )
    ខុប : ទ្រង់​ក្រឡុប, ស្នែង​ក្រឡុប, ភាព​ក្រឡុប ។
  3. ខោល ( ន.នាមសព្ទ )
    ក្របី ឬ គោ​ដែល​មាន​ស្នែង​ខ្លី ឬ ខុប​ខ្វេរ​ចុះ​ក្រោម : ក្របី​ខោល, គោ​ខោល ។
  4. កណ្ដៀវ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្លែ​ខុប សម្រាប់​ច្រូត​ស្រូវ, ច្រូត​ស្មៅ​ជាដើម ។ ឆ្នាំ​ដែល​ធ្វើ​ស្រូវ​មិន​បាន អ្នក​ស្រែ​តែង​និយាយ​ថា : ឆ្នាំ​នេះ កណ្ដៀវ​សោយ​រាជ្យ​ហើយ គឺ​កណ្ដៀវ​នៅ​ស្រណុក​គ្មាន​អ្វី​នឹង​ច្រូត ។
  5. ខុប ( គុ.គុនសព្ទ )
    ង​ចូល, កោង​ចូល : មាត់​ខុប, ក្រចក​ខុប, រាង​ខុប​បន្តិច ។
  6. ខ្លែង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ក្រហម​ក្រមៅ ត្រង់​ក​មាន​សម្បុរ-ស ចំពុះ​ខុប ក្រញាំ​ជើង​ចំណាប់​មាំ អាច​ចាប់​សត្វ​តូច​ៗ ស៊ី​បាន ។
  7. ដួន ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ស្លឹក​ត្នោត, ដោយ​ភ្ជល់ ឬ ត្បាញ​ដោយ​បន្ទោះ​ឫស្សី, បន្ទោះ​ផ្ដៅ​ជាដើម មាន​បែប​សណ្ឋាន​ផ្សេង​គ្នា, បែប​ខ្លះ​មាន​រៀង​ស្រដៀង​នឹង​គ្រប​ឆ្នាំង​ដី, បែប​ខ្លះ​រាង​កំពាង​ខាង​ក្រោម មាន​កំពូល​ស្រួច, បែប​ខ្លះ​រាង​ក្រឡូម​ខុប​ត្រង់ កណ្ដាប់​មាន​កំពូល​មូល​ក្រឡូម, សម្រាប់​ពាក់​គ្រប​ក្បាល​ការពារ​កុំ​ឲ្យ​កម្ដៅ​ថ្ងៃ​ចាំង​ត្រូវ​ក្បាល​ត្រូវ​មុខ ឬ​ការពារ​កុំ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​មក​ត្រូវ​ក្បាល​ត្រូវ​មុខ ។
  8. ខ្វេរ ( គុ.គុនសព្ទ )
    ដែល​កោង​ខុប​ដូច​កង្វេរ ។
  9. តម្ពក់ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ដែក ឬ​ឈើ ឫស្សី​ជាដើម មាន​ចុង​រាង​ខ្វេរ​ឬ​ខុប​សម្រាប់​ថ្ពក់​ទាញ​អ្វី​ៗ : តម្ពក់​រនាស់ ។ (ធ្លាប់​ប្រើ​ជា ទំពក់ មក​យូរ​ហើយ ប៉ុន្តែ​ដោយ​អនុលោម​តាម​ពាក្យ​ថា ថ្ពក់ គួរ​ប្រើ​ជា​ តម្ពក់ វិញ ទើប​ត្រឹម​ត្រូវ​តាម​វេយ្យាករណ៍​ខ្មែរ) ។
  10. ត្រយង ( ន.នាមសព្ទ ) [--យ៉ង ]
    ឈ្មោះ​បក្សី​មួយ​ប្រភេទ​ពួក​កុក, មាន​សម្បុរ​ខ្មៅ​ប្រផេះ ចំពុះ​ខុប​ស្រួច, ស្រែក​យំ​ថ្ងូរ​មាន​សូរ​សព្ទ​តូច​គ្រលួច​ស្រួយ​ស្រួច​គួរ​ឲ្យ​ស្រណោះ​ស្រងេះស្រងោច ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ខុប ( adj ) [kʰop]   - detail »
    to be curved, bent; concave, hollow, sunken; to have an upturned tip
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខុបខ្វេរ [kʰop kveɛ]
    to be strongly curved, rounded
  2. ច្រមុះខុប [crɑmoh kʰop]
    Roman nose
  3. ច្រមុះខុប [crɑmoh kʰop]
    aquiline nose


Prohok Solutions @2017 : Learn Khmer | Khmer Calendar