Khmer Dictionary: ខ្យង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ឆៀវ
( ន.នាមសព្ទ )
ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្ដាម ។
-
កូនលោក
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល, តែតូចជាង មានត្រីខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា
- គោលោក, ខ្លះទៀតហៅថា
- លាលោក ។
-
កូប
( ន.នាមសព្ទ )
ទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យងសម្រាប់ដាក់លើខ្នងដំរី :
- កូបខ្យង ។
-
កម្ពុ
( ន.នាមសព្ទ )
[ក័ម-ពុ]
មាស; កងដៃមាស; ខ្យងស័ង្ខ ។
- កម្ពុម័យ អ្វីៗដែលគេធ្វើដោយមាស, ដែលគេយកមាសធ្វើ ។
- កម្ពុមាលា កម្រងមាស, ខ្សែមាស ។ វេវ. សុវណ្ណមាលា ។ល។ ពាក្យថា មាស នេះ សំ. បា. មានឈ្មោះជាវេវចនៈច្រើន, ដោយសង្ខេបមាន ១៣ ប្រភេទគឺ សុវណ្ណៈ, សោណ្ណៈ, កនកៈ, កញ្ចនៈ, ឬ កាញ្ចនៈ, សិង្គី, ជម្ពូនទៈ, ហរី, កម្ពុ, ចារុ, ហដកៈ, ឬ ហាដកៈ, តបនីយៈ, ជាតរូបៈ, ហេមៈ; បើរាប់ សត្ថុវណ្ណៈ មួយទៀតផ្សំផងជា ១៤ ឈ្មោះ; សព្ទទាំង ១៤ នេះ ប្រែថា មាស ដូចគ្នា ផ្សេងគ្នាតែដើមកំណើតនិងព័ណ៌សម្បុរប៉ុណ្ណោះ (ពាក្យទាំងនេះសម្រាប់ប្រើក្នុងពាក្យដែលកវីត្រូវការប្រើ) ។
-
ក្រមួន
( ន.នាមសព្ទ )
វត្ថុមានពណ៌លឿង, លឿងចាស់, លឿងខ្ចី ឬពណ៌សក៏មាន ជាវត្ថុមានអាការទន់ស្អិត ធ្វើជាទៀនអុជបាន, កើតពីទឹកមាត់ឃ្មុំ ។
- ក្រមួនមាត់ គឺក្រមួនដែលស្លលាយនឹងប្រេងនិងគ្រឿងក្រអូបឯទៀត សម្រាប់លាបបបូរមាត់ ។ សាច់ខ្យងដែលមានពណ៌លឿង បែបក្រមួន ក៏ហៅ ក្រមួន ដែរ ។
-
ខ្យង
( ន.នាមសព្ទ )
ឈ្មោះសត្វសន្ដាននឹងស័ង្ខ សំបកសន្ដានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល; គូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល, មានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ ។ ស្រុកខ្លះហៅ ខ្ចង ព្រោះគេយល់ថាគូនឹងខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្តែតាមពិត ខ្យង នេះប្រើមកយូរណាស់ហើយ ។
-
ខ្វង់
( គុ.គុនសព្ទ )
ពាក្យសម្រាប់ចម្រើនពាក្យមូលឲ្យប្លែកឡើង :
- មូលខ្វង់ គឺមូលស្រួលល្អឥតមានទាស់; ពាក្យនេះនិយាយបានតែរង្វង់អ្វីៗ ដែលខ្វៀនខ្វេរចូលមូល មានសណ្ឋានដូចគូទខ្យងខ្ចៅនោះ ទើបហៅថា ខ្វង់ បាន ។
-
តោក
( ន.នាមសព្ទ )
ភាជនៈឈើឬស្មាច់មានជើងស្រដៀងនឹងតុស្ពាន់ រាងកាច់ជ្រុងក្រឡូមជ្រៅជាងតុ ច្រើនដាំខ្យង ឬដាំកញ្ចក់, បិទមាសសម្រាប់ដាក់ទ្រអ្វីៗដែលជាវត្ថុចេញមុខ ។
-
គជ់
( ន.នាមសព្ទ )
វត្ថុជាដុំដូចជាពក មានសាច់រឹងដូចកែវ កើតមានក្នុងសិរីរកាយ ឬ ក្នុងក្បាលនៃសត្វទាំងឡាយ : គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។
-
គ្រែង
( ន.នាមសព្ទ )
ឈ្មោះខ្យងសមុទ្រមួយពួក សន្ដានលៀសតែធំជាងលៀស ហើយមានសំបកគគ្រើមឆូតៗជាជួរស្នាម ។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
ខ្យងភ្នែកប្រើស
[kyɑɑŋ~kcɑɑŋ ----- praəh]
kind of shellfish
-
ខ្យងមុខ
[kyɑɑŋ~kcɑɑŋ muk]
kind of oyster
-
ខ្យងរុន
[kyɑɑŋ~kcɑɑŋ run]
kind of snail
-
ខ្យងសោក
[kyɑɑŋ~kcɑɑŋ saok]
snail
-
ខ្យងស័ង្ខ
[kyɑɑŋ~kcɑɑŋ saŋ]
kind of large conch (used by Brahmans to make trumpets)
-
ខ្យងស្មិត
[kyɑɑŋ~kcɑɑŋ smǝt]
oyster
-
ខ្យងហៀន
[kyɑɑŋ~kcɑɑŋ hiǝn]
See:ហៀន (1) -
ខ្យងហៀន
[kyɑɑŋ~kcɑɑŋ hiǝn]
kind of snail
-
ខ្យងអាចម៍ដំរី
[kyɑɑŋ~kcɑɑŋ ʔac dɑmrəy]
large sea-snail
-
ខ្យងអាចម៍រមាំង
[kyɑɑŋ~kcɑɑŋ ʔac rɔmeaŋ]
kind of small brown edible snail found in rice fields