Khmer Dictionary: ង៉ែត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អា
( បុ. ស.បុរិសសព្ទនាម )
បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន... : អាណា?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត; អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ ។ សុន្ទរោ-វាទ : យុវជនទាំងឡាយអើយ ! គួរអ្នកកុំហៅគ្នា “អា”, គួរហៅគ្នាអ្នកថា “បង” ថា “ប្អូន” (តាមបងតាមប្អូន) ឬហៅថា “នាយ” គឺ “នាយនេះ, នាយនោះ” ដូច្នេះវិញ ទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាព ត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក ! ។
- អាមឹង ពាក្យទ្រគោះថា អា ហើយថែម មឹង ទៀតផង : ធ្វើជាអ្នកសុភាពត្រូវកុំប្រើសម្ដីអាមឹង ឬ ឯងមឹងរកគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មឹង ផង) ។ ព. សា. អាអ្ហែង ។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
កូនង៉ែត
[koon ŋaet]
See:កូនង៉ា -
មីង៉ែត
[mii ŋaet]
See:មេង៉ែត -
មេង៉ែត
[mee ŋaet]
young girl
-
អាង៉ែត
[ʔaa ŋaet]
little one, youngster