Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចក្ខុ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខឹង ( កិ.កិរិយាសព្ទ )
    កម្រើក​ចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់​ចិត្ត​ មក​ប៉ះ​ពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុ​ទ្វារ​ជាដើម នាំ​ឲ្យ​ក្ដួលក្ដៅ​ចិត្ត​ឡើង ។
  2. ខ្វាក់ ( គុ.គុនសព្ទ )
    ដែល​បាត់​ចក្ខុ​ប្រសាទ, ដែល​ងងឹត​មើល​មិន​ឃើញ : មនុស្ស​ខ្វាក់​ភ្នែក ។ របស់​អ្វី​ៗ ដែល​មាន​ជ្រុង ៤ ហើយ​មាន​ជ្រុង​ខ្លះ​ខូច​ខាត​មិន​ពេញ ក៏​ហៅ​ថា ខ្វាក់ ដែរ : សសរ​ខ្វាក់​ជ្រុង ។
    - ដោះ​ខ្វាក់ គឺ​ដោះ​មនុស្ស​ប្រុស​ដែល​ទ្រុឌ​ត្រង់​កណ្ដាល ។
    - ជាតហិង្គុល​ខ្វាក់ គឺ​ជាតហិង្គុល ដែល​គេ​ស្ល​ឲ្យ​មាន​សាច់​រឹង សម្រាប់​ប្រើ​ជា​ថ្នាំ​រំងាប់​រោគ​ក្ដៅ ។
  3. ទស្សន ( ន.នាមសព្ទ ) [ទ័ស សៈ ន៉ៈ]
    (ទស្សន; ទស៌ន ការ​ឃើញ, ដំណើរ​យល់​ឃើញ; បញ្ញា​សាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺ​សោតាបត្តិមគ្គ ។
    - ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុ​ដែល​មាន​ការ​ឃើញ​ជានិច្ច ឬ​ជា​មុខ​ការ ។
    - ទស្សន​វិជ្ជា ន. (បា.) វិជ្ជា​ដែល​កើត​ឡើង​ដោយ​ទស្សនៈ; វិទ្យា​សាស្ត្រ​ចែង​អំពី​គោល​ការណ៍​សំខាន់​ៗ និង​បុព្វ​ហេតុ​ផ្សេង​ៗ ឬ​អំពី​ជីវិត​នៃ​មនុស្ស​និង​សត្វ : ទស្សន​វិជ្ជា ជា​គុណ​ជាតិ​វិសេស​មួយ​ចំណែក ។ ទស្សន​វិទូ ន. (បា.) អ្នក​ប្រាជ្ញ​ខាង​ទស្សន​វិជ្ជា : ព្រះ​ពុទ្ធ ជា​ទស្សន​វិទូ​ឯក​ក្នុង​លោក ។
    - ទស្សន​វិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬ​ទី​ឱកាស​ដែល​មើល​ឃើញ គឺ​ចម្ងាយ​ភ្នែក​ល្មម​មើល​ឃើញ​បាន (ចម្ងាយ​មួយ​ក្រឡេក ឬ​មួយ​កន្ទុយ​ភ្នែក)។
    - ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការ​នៃ​ការ​ឃើញ, លក្ខណៈ​នៃ​ការ​ឃើញ។ ខ្មែរ​យើង​ប្រើ​ជា (រ. ស.) កិ. ក៏​មាន : ទ្រង់​ទស្សនាការ គឺ​ទ្រង់​ទត​ព្រះ​នេត្រ, ទ្រង់​ទត​ឃើញ ។ ដំណើរ​ត្រួត​មើល​កិច្ចការ​ផ្សេង​ៗ តាម​កម្មវិធី​ដែល​បាន​កំណត់​ទុក : លោក​អភិបាល​ខេត្ត ធ្វើ​ទស្សនាការ​ក្នុង​ស្រុក-ក្នុង​សង្កាត់ ។ ប្រើ​ជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏​មាន ។
    - ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណង​ជើង​នៃ​ប្រជុំ​អត្ថបទ​ផ្សេង​ៗ​ដែល​ផ្សាយ​ចេញ​តាម​កំណត់​ពេល, សៀវភៅ​ដែល​គេ​ចុះ​អត្ថបទ​ច្រើន​ផ្នែក ផ្សាយ​ចេញ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំ​ខែ : ទស្សនាវដ្ដី​វិទ្យាសាស្ត្រ, ជាវ​ទស្សនាវដ្ដី, អាន​ទស្សនាវដ្ដី ។
    - ទស្សនីយ​ភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយ​ភាវ) ភាព​ដែល​គួរ​មើល​គួរ​ឃើញ; អ្វី​ៗ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ឃើញ : ទស្សនីយ​ភាព​នៃ​ជើង​ភ្នំ, ទស្សនីយ​ភាព​នៃ​វាល​ស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬ​ទស្សនូបចារ ឬ​ក៏ ទស្សនោបចារ) ទី​ជិត​ល្មម​មើល​ឃើញ​ច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀត​ផង) ។
  4. ធម្ម ( ន.នាមសព្ទ ) [ធ័ម-មៈ]
    (ធម៌) ធម៌, សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញា​ញាណ; គុណ; សេចក្ដី​ចម្រើន; អារម្មណ៍​ខាង​ផ្លូវ​ចិត្ត; ការ​រិះ​គិត; សង្ខារ; កិរិយា​មារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យ​នេះ​ប្រើ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត​ដូច​ជា ធម្ម​កថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដី​ដែល​ជា​ធម៌; ការ​សំដែង​ធម៌ ។
    - ធម្ម​កម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការ​ដែល​ប្រកប​ដោយ​ធម៌, ដែល​ត្រូវ​តាម​ធម៌ ។ ព. ផ្ទ. អធម្ម​កម្ម ។
    - ធម្ម​កាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌​កាយ) កាយ​មួយ​យ៉ាង​ក្នុង​កាយ​ទាំង​បី​របស់​ព្រះ​សព្វញ្ញុ​ពុទ្ធ​គឺ រូប​កាយ, នាម​កាយ, ធម្ម​កាយ; ព្រះ​ធម៌​ដែល​ជា​ពុទ្ធ​ភាសិត​ហៅ​ថា ធម្ម​កាយ ព្រោះ​ទុក​ដូច​ជា រូប​កាយ​របស់​ព្រះ​អង្គ សូម្បី​ទ្រង់​បរិព្វាន​ទៅ​ហើយ ក៏​នៅ​មាន​ព្រះ​ធម៌​នេះ​ជា​តំណាង​ព្រះ​អង្គ ។
    - ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះ​ក្រសួង​រដ្ឋ​មន្ត្រី​សម្រេច​កិច្ចការ​ខាង​សាសនា : ក្រសួង​ធម្មការ ។
    - ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួក​ធម៌, កង​ធម៌; ចំនួន​កង​ធម៌​ជា​ពុទ្ធ​វចនៈ​ក្នុង​ព្រះ​ត្រៃ​បិដក ហៅ​ថា ព្រះ​ធម៌ ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
    - ធម្ម​គុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌​គុណ) គុណ​ព្រះ​ធម៌ គឺ​សភាវៈ​ដែល​ស្រោច​ស្រង់​ទ្រទ្រង់​សត្វ​អ្នក​ប្រតិបត្តិ​តាម​គន្លង​ធម៌​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ធម្ម​គោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដី​កោត​ក្រែង​ចំពោះ​ធម៌ គឺ​សេចក្ដី​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​គន្លង​ធម៌ ។ ឈ្មោះ​សាស្ត្រា​ប្រែ​រយ​មួយ​ខ្សែ សម្រាប់​សំដែង​ជា​មុន​បង្អស់​ប្រាប់​សេចក្ដី​គោរព​ធម៌ ក្នុង​ឱកាស​បុណ្យ​ធំ​ៗ តាម​ទម្លាប់​ពុទ្ធ​សាសនិក​ជន​ក្នុង​កម្ពុជ​រដ្ឋ : សាស្ត្រា​ព្រះ​ធម្ម​គោរព ។
    - ធម្ម​ចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រ​គឺ​ធម៌​ឬ​ធម៌​ដូច​ជា​កង់ គឺ​ធម៌​ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ជា​ដំបូង​បង្អស់ ក្នុង​កាល​ព្រះ​អង្គ​បាន​ត្រាស់​ទើប​បាន ៥៩​ថ្ងៃ, ទ្រង់​សំដែង​អរិយ​សច្ច ៤ បង្វិល​ដំណើរ​សេចក្ដី​ដូច​ជា​កង់​រទេះ ។
    - ធម្ម​ចក្កប្បវត្តន​សូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌​ចក្រ​ប្រវត៌ន​សូត្រ) ឈ្មោះ​សូត្រ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ធម្ម​ចក្ក ។
    - ធម្ម​ចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌​ចក្សុស៑ ឬ--ចក្សុ) ភ្នែក​គឺ​ធម៌ ឬ​ធម៌​ទុក​ដូច​ជា​ភ្នែក, បាន​ខាង​ឯ​អរិយ​មគ្គ​ជាន់​ក្រោម​បី​ប្រភេទ​គឺ សោតាបត្តិ​មគ្គ, សកទាគាមិ​មគ្គ, អនាគាមិ​មគ្គ; តែ​ច្រើន​សំដៅ​ចំពោះ សោតាបត្តិ​មគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយ​មគ្គ ផង) ។
    - ធម្ម​ចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌​ចៃត្យ) ចេតិយ​ដែល​បញ្ចុះ​ព្រះ​ធម៌ ។
    - ធម្ម​មន្ទីរ, តួ​គម្ពីរ ឬ​ទូ​ដែល​តម្កល់​គម្ពីរ, ក្រាំង, សៀវភៅ​ធម៌​ជា​ពុទ្ធ​សាសនា, ជា​សុភាសិត​ក៏​ហៅ​ថា ធម្ម​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
    - ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
    - ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វី​ៗ​ដែល​តែង​មាន​មក, ទំនៀម, ទម្លាប់ ។
    - ធម្ម​ទាន (ធ័ម-មៈ--) ន. (បា.) ការ​ឲ្យ​ធម៌ គឺ​ការ​សម្ដែង​ធម៌, និយាយ, បង្រៀន​ធម៌; ការ​កសាង​គម្ពីរ​ដីកា​ធម៌​វិន័យ : ធ្វើ​ធម្ម​ទាន, កសាង​ធម្ម​ទាន; ធម្ម​ទាន​មាន​ផល​ច្រើន​ជាង​ទាន​ទាំងពួង ព្រោះ​ជា​គ្រូ​ប្រាប់​ផ្លូវ​ខុស​ត្រូវ ។
    - ធម្ម​ទូត (ធ័ម-មៈ--) ន. (បា.) ទូត​របស់​ធម៌​គឺ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​កាន់​ទី​ផ្សេង​ៗ ដើម្បី​ឲ្យ​ផ្សាយ​ធម៌ ។
    - ធម្ម​ទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរ​សំដែង​ធម៌ ។
    - ធម្ម​ធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នក​មាន​ធាតុ​ជា​ធម៌ គឺ​ព្រះ​ពុទ្ធ; ធាតុ​គឺ​ធម៌ ។
    - ធម្ម​និទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេស​នៃ​ធម៌, ការ​សម្ដែង​ញែក​ចែក​នូវ​ធម៌ ។
    - ធម្ម​និយម ឬ - ធម្ម​និយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដី​កំណត់​តាម​ធម្មតា ។
    - ធម្ម​នីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះ​គម្ពីរ​មួយ​ដែល​សម្ដែង​អំពី​បែប​គតិ​លោក និង​គតិ​ធម៌ ។
    - ធម្ម​នុញ្ញ ឬ - ធម្ម​នូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះ​ច្បាប់​មួយ​ក្រម សម្ដែង​ពី​របៀប​ការ​ក្នុង​តុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​ធម្ម​នុញ្ញ ផង) ។
    - ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្ស​ព្រោះ​ធម៌ គឺ​អ្នក​សិក្សា​ធម៌​អាថ៌​អំពី​សំណាក់​គ្រូ​អាចារ្យ​ណា​មួយ ។
    - ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការ​ប្រតិបត្តិ​ធម៌, ការ​ប្រព្រឹត្ត​តាម​ច្បាប់ : ព្រះ​ពុទ្ធ​ទ្រង់​លើក​យក​ធម្មប្បដិបត្តិ​មក​ជា​គោល​ធំ​បំផុត ។
    - ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការ​ប្រៀប​ប្រដូច​ស្រដៀង​នឹង​ធម៌, ធម៌​ប្លម, ធម៌​ក្លែងក្លាយ : សេចក្ដី​ត្រង់​ឃ្លា​នេះ គឺ​ជា​ធម្មប្បដិរូប​ទេ ។
    - ធម្មប្បដិ​សម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​ធម៌, ប្រាជ្ញា​បែក​ភ្លឺ​ស្វាង​ឥត​ទើស​ទាក់​ក្នុង​ធម៌ ។
    - ធម្ម​បថ (ធ័ម-មៈ-បត់) ន. (បា.) គន្លង​ធម៌, ផ្លូវ​ធម៌ ។
    - ធម្ម​បទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវ​ធម៌, លំអាន​ធម៌ ។ ឈ្មោះ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សុត្តន្ត​បិដក​ខាង​ពួក​ខុទ្ទក​និកាយ ហៅ​ថា ខុទ្ទក​និកាយ ធម្ម​បទ, ជា​ពុទ្ធ​ភាសិត​សុទ្ធ​តែ​ជា​គាថា​ទាំងអស់ ហៅ​ថា ធម្ម​បទ​គាថា ឬ គាថា​ធម្ម​បទ ។
    - ធម្ម​បទដ្ឋ​កថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះ​អដ្ឋ​កថា គឺ​គម្ពីរ​អធិប្បាយ​សេចក្ដី​គាថា​ធម្ម​បទ, អដ្ឋ​កថា​នេះ​មាន​ពីរ​ភាគ, ភាគ​ខាង​ដើម​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បុព្វ​ភាគ, ភាគ​ខាង​ចុង​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បច្ឆិម​ភាគ ។
    - ធម្ម​បរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយ​នៃ​ធម៌, សេចក្ដី​អធិប្បាយ​វែក​ញែក​នូវ​ធម៌, ការ​ពន្យល់​សេចក្ដី​តាម​ដំណើរ​ធម៌ : ធម្ម​បរិយាយ​នេះ​មិន​ត្រូវ​តាម​របៀប​ទេ, ធម្ម​បរិយាយ​នោះ​ពីរោះ​ជ្រាលជ្រៅ​ល្អ​ណាស់ ។
    - ធម្ម​បាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌​ប្រមោទ ឬ ធម៌​ប្រាមោទ្យ) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​បាល (ធ័ម-មៈ--) ន. (បា.) អ្នក​រក្សា​ធម៌ ។
    - ធម្ម​បីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌​ប្រីតិ) ដំណើរ​ក្រេប​ផឹក​រស​ធម៌; សេចក្ដី​រីករាយ​ចំពោះ​ធម៌ : អ្នក​មាន​ធម្មបីតិ​ក្នុង​សន្តាន​រមែង​សម្រេច​ឥរិយាបថ​ទាំង ៤ ជា​សុខ ។ ធម្ម​បូជា (ធ័ម-មៈ--) ន. (បា.) បូជា​ចំពោះ​ធម៌, បូជា​ចំពោះ​អ្នក​ចេះ​ធម៌​ឬ​ចំពោះ​អ្នក​ប្រព្រឹត្ត​ធម៌ : វត្ថុ​នេះ​ជា​ធម្ម​បូជា​របស់​ខ្ញុំ ។
    - ធម្ម​មន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្ម​មន្ទិរ) ផ្ទះ, កន្លែង​តម្កល់​ធម៌ គឺ​បណ្ណាល័យ​តម្កល់​គម្ពីរ​ផ្សេង​ៗ ។
    - ធម្ម​មាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្ម​មាមក) អ្នក​ដែល​រាប់​អាន​គោរព​ថា​ព្រះ​ធម៌​ជា​របស់​អាត្មា​អញ គឺ​អ្នក​ដែល​ជឿ​ធម៌​ជា​ពុទ្ធ​សាសនា​ស៊ប់​ចិត្ត ឥត​មាន​ងាក​បែរ ។
    - ធម្ម​មូល (ធ័ម-មៈ--) ន. (បា.) ឫស​គល់​នៃ​ធម៌, ទី​តាំង​នៃ​ធម៌ : សេចក្ដី​ដឹង​គុណ​គោរព​អ្នក​មាន​គុណ ជា​ធម្ម​មូល ។
    - ធម្ម​មោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​យុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។
    - ធម្ម​យុត្តិក​និកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះ​គណៈ​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​សម័យ​សព្វ​ថ្ងៃ​នេះ ដែល​ជា​គូ​គ្នា​នឹង​មហា​និកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
    - ធម្ម​រក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌​រក្សិត) អ្នក​រក្សា​ធម៌ ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​ឈ្មោះ​ភិក្ខុ​ឬ​សាមណេរ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ចួន​កាល​ប្រើ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​ក៏​មាន ។
    - ធម្ម​រក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តី​ដែល​ជន​អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា គ្រប់គ្រង​រក្សា​ជា​ធំ​ត្រួតត្រា​លើ : ស្ត្រី​ធម្ម​រក្ខិតា ។
    - ធម្ម​រក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការ​រក្សា​ធម៌ ។ ពាក្យ​នេះ​សព្វ​ថ្ងៃ ខ្មែរ​យើង​ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​សង្ឃ​ការី : ព្រះ​ធម្ម​រក្សា ។
    - ធម្ម​រតនៈ ឬ - ធម្ម​រ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្ម​រតន, សំ. ធម៌​រត្ន) កែវ​គឺ​ព្រះ​ធម៌ ឬ​ព្រះ​ធម៌​ដែល​ទុក​ជា​កែវ​ដ៏​វិសេស ។
    - ធម៌​រត្ន ឬ - ធម៌​រ័ត្ន (ធ័រ​រ័ត) ន. (ដូច​គ្នា​នឹង ធម្ម​រតនៈ ឬ ធម្ម​រ័តន៍) ។
    - ធម្ម​រា
    - ជ (ធ័ម-មៈ-រាច) ន. (បា.) លោក​ដែល​ជា​ស្ដេច​ព្រោះ​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​សម្ពុទ្ធ​ជា​ធម្ម​រាជ ។ ធម្ម​លាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភ​ដែល​កើត​ដោយ​ធម៌, ការ​បាន​អ្វី​ៗ ដោយ​នូវ​ធម៌ : ទ្រព្យ​នេះ​ជា​ធម្ម​លាភ​របស់​ខ្ញុំ ។
    - ធម្ម​លិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នក​សរសេរ, កត់ត្រា, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណ​ស័ក្តិ​ខាង​បព្វជិត​ទី​រាជា​គណៈ​ជាន់​ខ្ពស់ : ព្រះ​ធម្ម​លិខិត; ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តាំង​ដល់​ទី​សម្ដេច​​ក៏​មាន : សម្ដេច​ព្រះ​ធម្ម​លិខិត ។
    - ធម្ម​វិធី (ធ័ម-មៈ--) ន. (បា.) បែប​ផែន​នៃ​ធម៌, វិធី​ប្រតិបត្តិ​ធម៌ ។
    - ធម្ម​សង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
    - ធម្ម​សង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួក​ព្រះ​ថេរៈ​អ្នក​សង្គាយនា​ធម៌ គឺ​ពួក​ព្រះ​ថេរានុត្ថេរៈ ដែល​ប្រជុំ​គ្នា​ផ្ទៀង​ព្រះ​ត្រៃ​បិដក ដូច​កាល​ប្រជុំ​ធ្វើ​បឋម​សង្គាយនា​ជាដើម ។
    - ធម្ម​សង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការ​ប្រជុំ​ផ្ទៀង​ធម៌​គឺ​ការ​ផ្ទៀង​ផ្ទាត់​រួបរួម​ធម្ម​វិន័យ​ឲ្យ​មាន​របៀប​ត្រឹមត្រូវ​តាម​បែប​ដើម (ហៅ​ថា ធម្ម​សង្គាយនា ក៏​បាន) ។
    - ធម្ម​សង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្ម​សង្គីតិកាចរិយ) ពួក​លោក​អាចារ្យ​អ្នក​ផ្ទៀង​ផ្ទាត់​រួបរួម​ធម៌ (ពាក្យ​នេះ​ជា​វេវចនៈ​នៃ ធម្ម​សង្គាហកត្ថេរ) ។
    - ធម្ម​សភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌​សភា) សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​អំពី​ធម៌ ។ សាលា​យុត្តិ​ធម៌; សាលា​ជំនុំ​ក្ដី ។
    - ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌​ស្រវណ​កាល) កាល, ពេល​ដែល​សាធុជន​គួរ​ស្ដាប់​ធម៌ (ថ្ងៃ​សីល​ឬ​ក្រៅ​ពី​ថ្ងៃ​សីល​ក៏​ដោយ ដែល​មាន​ពេល​ឱកាស​គួរ​សាធុ​ជន​ស្ដាប់​ធម៌ ហៅ​ថា ធម្មស្សវន​កាល) ។
    - ធម្ម​សាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការ​សន្ទនា​អំពី​ធម៌, ការ​ប្រឹក្សា, សាក​សួរ​អំពី​ធម៌ : ធ្វើ​ធម្ម​សាកច្ឆា, ស្ដាប់​ធម្ម​សាកច្ឆា ។
    - ធម្ម​សាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​សាស្ត្រ) ។
    - ធម្ម​សាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌​ស្វាមិន៑) ម្ចាស់​លើ​គេ​ព្រោះ​បាន​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​ធម្ម​សាមី; ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​ធម្ម​សាមី ។
    - ធម្ម​សារ (ធ័ម-មៈ--) ន. (បា.) ខ្លឹម​ធម៌, ធម៌​មាន​ខ្លឹម គឺ​ធម៌​ដែល​នាំ​អ្នក​ប្រព្រឹត្ត​ឲ្យ​រួច​ចាក​ទុក្ខ ។
    - ធម្ម​សាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌​សាលា) សាលា​សម្រាប់​សាធុ​ជន​ប្រជុំ​ស្ដាប់​ធម៌, ប្រឹក្សា​អំពី​ធម៌ : សាលា​សម្រាប់​ប្រជុំ​រៀន​ធម៌ (រោង​រៀន​ធម៌) ។
    - ធម្ម​សាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យ​ប្រដៅ​ប្រកប​ដោយ​ធម៌, ពាក្យ​បណ្ដាំ​ឬ​ឱវាទ​ដែល​ទាក់ទង​ដោយ​ច្បាប់ ។
    - ធម្ម​សាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្ម​សាស្ត្រ; បា. ធម្ម​សត្ថ) ឈ្មោះ​គម្ពីរ​សំដែង​អំពី​យុតិ្ត​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ ។ ឈ្មោះ​ក្រម​ច្បាប់​យុត្តិ​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ (ហៅ​ក្លាយ​ជា ធម្ម​សាត្រ ក៏​មាន, គួរ​ប្រើ ធម្ម​សាស្ត្រ ឬ​ធម៌​សាស្ត្រ វិញ ត្រឹមត្រង់​តាម​ប្រភេទ​នៃ​ពាក្យ) ។
    - ធម្ម​សេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្ម​សេនាបតិ) នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ជា​អគ្គ​សាវ័ក (សាវ័ក​ខាង​ស្ដាំ) នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ; មាន​ន័យ​មួយ​ផ្សេង​ថា ព្រះ​ខីណាស្រព​ទាំងអស់​ក៏​សុទ្ធ​តែ​មាន​នាម​វិសេស​ថា ធម្ម​សេនាបតី បាន​ដែរ ព្រោះ​លោក​ច្បាំង​ឈ្នះ​សេនា​គឺ​អកុសល​ធម៌ ដោយ​កម្លាំង​រេហ៍​ពល​គឺ​កុសល​ធម៌​ដូច​ៗគ្នា​ទាំងអស់; ប៉ុន្តែ​ពាក្យ​នេះ ដែល​ប្រើ​ប្រាកដ ចំពោះ​តែ​ជា​នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ប៉ុណ្ណោះ : ព្រះ​សារីបុត្ត​ជា​ធម្ម​សេនាបតី, ព្រះ​ធម្ម​សេនាបតី ។
    - ធម្ម​សំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដី​សំវេគ​ចំពោះ​ធម៌​មាន​ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
    - ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យ​អ្នក​បង្រៀន​ធម៌, គ្រូ​ព្រះ​ធម៌ : លោក​ជា​ធម្មាចារ្យ​របស់​ខ្ញុំ ។
    - ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍​អំពី​ធម៌; សាលា​យុតិ្តធម៌, សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូច​គ្នា​នឹង ធម្មាធិករណ៍ ដែរ ។
    - ធម្មាធិការ​នាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬ​ចាងហ្វាង) សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នក​ពិភាក្សា​ក្ដី, អ្នក​ជំនុំ​ក្ដី (ចៅក្រម) ។
    - ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការ​ផ្គង​តាំង​ចិត្ត​ចំពោះ​ធម៌; ការ​លើក​យក​ធម៌​ឬ​យក​ច្បាប់​មក​ជា​ទី​តាំង, ពាក្យ​ឬ​ប្រយោគ​ដែល​និយាយ​សំដៅ​ចំពោះ​អំពើ ឬ​ចំពោះ​ធម៌​ត្រង់​ៗ​តែ​ម្យ៉ាង មិន​បាន​និយាយ​ដល់​រូប​បុគ្គល​អ្នក​ធ្វើ​អ្នក​ប្រព្រឹត្ត ដូច​ជា​ប្រយោគ​ថា : បាប​រមែង​ឲ្យ​ផល​អាក្រក់, បុណ្យ​រមែង​ឲ្យ​ផល​ល្អ យ៉ាង​នេះ​ជាដើម ហៅ​ថា​ពាក្យ​ជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
    - ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នក​ដែល​មាន​ធម៌​ជា​អធិបតី គឺ​អ្នក​ដែល​ធ្វើ​អ្វី​ៗ អាង​ដល់​ធម៌ និង​ច្បាប់​ជា​ធំ; ដំណើរ​ដែល​អាង​ដល់​ធម៌​និង​ច្បាប់​ជា​ធំ ។
    - ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដី​អធិប្បាយ​ធម៌, ដំណើរ​ពន្យល់​ធម៌ ។
    - ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែល​សម​គួរ, ដែល​មាន​ទំនង​ដ៏​សម​គួរ​តាម​ធម៌, ដែល​ស្រប​ទៅ​តាម​ធម៌, ដែល​សមរម្យ​ត្រឹមត្រូវ​តាម​ច្បាប់ ។
    - ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍​របស់​ចិត្ត; អារម្មណ៍​គឺ​ធម៌ ឬ​ធម៌​ជា​អារម្មណ៍ ។ ក្នុង​អភិធម្មត្ថ​សង្គហៈ​ថា ធម៌ ៦ យ៉ាង​គឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅ​ថា ធម្មារម្មណ៍ ។
    - ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ​ធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈ​សម្រាប់​អង្គុយ​សំដែង​ធម៌ ឬ​សម្រាប់​អង្គុយ​សូត្រ​ធម៌, គ្រែ​សម្រាប់​អង្គុយ​សម្ដែង​ធម៌ : អង្គុយ​លើ​ធម្មាសនៈ; គ្រែ​ធម្មាសន៍ ។
    - ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែល​ប្រកប​ដោយ​ធម៌ : ព្រះ​បាទ​ធម្មិក, មនុស្ស​ធម្មិក, ទ្រព្យ​ធម្មិក, ភោជន​ធម្មិក ។ល។
    - ធម្មិក​រាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិក​រាជ) ស្ដេច​ប្រកប​ដោយ​ធម៌, ស្ដេច​ទ្រង់​ទសពិធ​ធម៌ : ព្រះ​មហា​ក្សត្រ​អង្គ​នុះ ទ្រង់​ជា​ធម្មិក​រាជ ។
    - ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការ​លើក​យក​ចំនួន​មាតិកា​ធម៌​នីមួយ​ៗ​មក​សម្ដែង​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម្ម​កថិក​មុន​នឹង​អធិប្បាយ​ពន្យល់​ធម៌​ណា​មួយ គប្បី​សំដែង​នូវ​ធម្មុទ្ទេស​សិន ។ មួយទៀត​ថា ការ​លើក​យក​ធម៌​៤​យ៉ាង មក​ពិចារណា​ ឬ​យក​មក​សម្ដែង​តាម​ការណ៍​ពិត ហៅ​ថា ធម្មុទ្ទេស, ធម៌ ៤ នោះ​គឺ ១-សត្វ​លោក សុទ្ធ​តែ​ឥត​ទៀងទាត់​ឋិតថេរ​ចិរកាល​ទេ តែងតែ​លុះ​ក្នុង​អំណាច​នៃជ​រា-ព្យាធិ-មរណៈ គេច​មិន​ផុត​ឡើយ; ២-សត្វ​លោក​ឥត​មាន​កន្លែង​ជ្រក​ពួន​ឲ្យ​រួច​អំពី​ការ​ភិតភ័យ​ទេ; ៣-សត្វ​លោក​ឥត​មាន​ទ្រព្យ​សម្បត្តិ​ក្រៅ​ពី​កុសល​កម្ម​ដែល​ខ្លួន​បាន​កសាង​សន្សំ​ទេ រមែង​តែ​លះ​សរពើ​ទាំង​អស់ ហើយ​ចេញ​ចាក​លោក​នេះ​ទៅ​ៗ; ៤-សត្វ​លោក​ជា​ទាសៈ​នៃ​តណ្ហា តែងតែ​មាន​ការ​ខ្វះ​កន្លះ​ជានិច្ច​មិន​ដែល​ពេញ​ចំណង់​ខ្លួន​ទេ ។ល។
  5. ប្រសាទ ( ន.នាមសព្ទ ) [-សាត ]
    (បសាទ) សេចក្ដី​ជ្រះថ្លា ។ អាយតនៈ​សម្រាប់​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍​គឺ​គ្រឿង​វិសេស​ដែល​មាន​ប្រចាំ​តាម​ធម្មជាតិ នៅ​ក្នុង​រូប​កាយ​មនុស្ស​សត្វ​សម្រាប់​ទទួល​ដឹង​នូវ​អារម្មណ៍​ពី​ខាង​ក្រៅ​ដែល​មក​ប៉ះ​ពាល់ : ភ្នែក​អាច​មើល​ឃើញ​រូប​បាន ដោយសារ​ប្រសាទ​សម្រាប់​ភ្នែក, ត្រចៀក​អាច​ស្ដាប់​ឮ​សំឡេង​បាន​ដោយសារ​ប្រសាទ​សម្រាប់​ត្រចៀក; ។ល។ កាល​បើ​ប្រសាទ​នោះ​វិនាស​ខូច​ហើយ​ភ្នែក​មិន​អាច​មើល​ឃើញ​រូប, ត្រចៀក​មិន​អាច​ស្ដាប់​ឮ​សំឡេង​បាន​ឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុ​បសាទ, ជិវ្ហា​បសាទ ផង) ។ កិ. ជ្រះថ្លា, ពេញ​ចិត្ត :
    - ប្រសាទ​ពរ (ប្រសាត-ព) គឺ​ឲ្យ​ពរ​ដោយ​ពេញ​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រជា​ពលរដ្ឋ​ឈូឆរ មក​ដោយ​អំណរ ប្រសាទ​ប្រសិទ្ធ​ពរ​ថ្វាយ ។
  6. ប្រសាទ​រូប ( ន.នាមសព្ទ ) [ប្រសាទៈ-- ]
    (បសាទ​រូប) រូប​ដែល​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍ (មាន​កែវ​ភ្នែក​មើល​ឃើញ​រូប​ជាដើម) ។ ប្រសាទ​រូប​មាន ៥ គឺ ចក្ខុ​ប្រសាទ, សោត​ប្រសាទ, ឃាន​ប្រសាទ, ជិវ្ហា​ប្រសាទ, កាយ​ប្រសាទ (មាន​សណ្ឋាន​ទីទៃ​ពី​គ្នា) ។
  7. ភ្នែក ( ន.នាមសព្ទ )
    ចក្ខុ គឺ​អាយតនៈ​មួយ​ប្រភេទ​របស់​មនុស្ស, សត សម្រាប់​មើល​រូប, ឃើញ​រូប ។ ពក​ត្រង់​ថ្នាំង​ឫស្សី​ខ្ចី​ទាំងពួង​ឬ​ឈើ​ខ្ចី, វល្លិ​ខ្ចី​ពួក​ខ្លះ​ដែល​នឹង​បែក​ពន្លក​ចេញ​ជា​ដៃ, ជា​មែក : ភ្នែក​ឫស្សី (ព. ប្រ.) ដែល​មាន​តែ​ភ្នែក​មើល​ឃើញ​ប៉ុន្តែ​ឥត​ដឹង​ឥត​យល់ : មនុស្ស​ភ្នែក​ឫស្សី ។
  8. លោក ( ន.នាមសព្ទ )
    សភាវ​ធម៌​ដែល​តែង​កើត​តែង​វិនាស​រឿយ​ៗ ឬ​ដែល​បាត់​ៗ​ឃើញ​ៗ គឺ​ដែល​កើត​មាន​ហើយ​បាត់​ៗ ហើយ​មាន​ឡើង​វិញ​តាម​កាល​សម័យ; បើ​និយាយ​ដោយ​ការ​រៀប​រាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្ស​សត្វ​ទួទៅ​ទាំងអស់; ឋាន​មនុស្ស; ឋាន​សួគ៌; ឋាន​ព្រហ្ម; ឋាន​នរក, ប្រេត ។ល។ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប; បើ​រៀង​ខាង​ដើម អ. ថ. លោកៈ; ដូច​ជា : លោក​ធម៌, លោក​បាល, លោក​សន្និវាស ជាដើម; បើ​រៀង​ពី​ខាង​ចុង អ. ថ. លោក, ដូច​ជា : ទេវ​លោក, ព្រហ្ម​លោក, មនុស្ស​លោក ជាដើម ។
    - លោក​ថា រឿងរ៉ាវ​សម្រាប់​លោក, រឿង​ព្រេង ។
    - លោក​កោលាហល (--កោល៉ាហល់) ការ​ភ្ញាក់​ផ្អើល, ជ្រួល​ជ្រើម ក្នុង​ពិភព​លោក ។
    - លោកខាណុ ឬ --ស្ថាណុ (ព. ប្រ.) មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​ពេក​ទុក​ដូច​ជា​ដង្កត់​ឬ​ដូច​ជា​ចម្រូង​ក្នុង​លោក ។
    - លោក​គតិ ដំណើរ​របស់​លោក គឺ​អំពើ​ឬ​កិច្ច​ការ​របស់​មនុស្ស​ឬ​សត្វ ។
    - លោក​គរុ ឬ --គុរុ អ្នក​ធ្ងន់​ក្នុង​លោក​ឬ​ដែល​ជា​គ្រូ​របស់​សត្វ​លោក​គឺ​ព្រះ​សព្វញ្ញុពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ។
    - លោក​ចក្ខុ ឬ --ចក្សុ ភ្នែក​របស់​លោក គឺ​ព្រះ​អាទិត្យ ។
    - លោក​ចលាចល (--ចៈល៉ា ចល់) ការ​កម្រើក​រំពើក​ក្នុង​លោក ។
    - លោក​ចិន្តា (--ចិន-ដា) សេចក្ដី​រិះ​គិត​អំពី​លោក គឺ​ការ​រិះ​គិត​រក​ហេតុ​រក​ដំណើរ​ក្នុង​លោក ។
    - លោក​ជនក (--ជៈនក់) ឬ លោក​បិតា បិតា​របស់​លោក គឺ​ព្រះ​សិវៈ​ឬ​វិស្ណុ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោក​ជននី (--ជៈនៈ--) ឬ លោក​មាតា មាតា​របស់​លោក គឺ​នាង​ឧមា​ឬ​លក្សី្ម (តាម​លទ្ធិព្រាហ្មណ៍ ។
    - លោក​ជេដ្ឋ, --ជេស្ឋ ឬ--សេដ្ឋ អ្នក​ប្រសើរ​ឬ​ចម្បង​ជាង​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ។
    - លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​លោក (ចរិយា​របស់​ពុទ្ធាទិ​បណ្ឌិត) ។
    - លោក​ត្រ័យ លោក​បី គឺ​មនុស្ស​លោក, ទេវ​លោក, ព្រហ្ម​លោក; មាន​ន័យ​ដទៃ​ផ្សេង​ថា មេឃ​ឬ​ឋាន​សួគ៌, ផែន​ដី, ឱកាស​កណ្ដាល (ចន្លោះ​មេឃ​និង​ដី) ឬ​បាតាល ។
    - លោក​ធម្មតា (--ធ័ម-មៈដា) ធម្មតា​របស់​លោក គឺ​ការ​មិន​ទៀង​របស់​លោក ។
    - លោក​ធម៌ ធម៌​សម្រាប់​លោក គឺ​អាការ, សណ្តាប់​ធ្នាប់​ឬ​ធម្មតា​របស់​សត្វ​លោក; តាម​ពុទ្ធ​សាសនា​ថា​មាន ៨ យ៉ាង​គឺ ១-លាភៈ ការ​បាន; ២-អលាភៈ ការ​ខាន​បាន​ឬ​ខាត​បង់; ៣-យសៈ ការ​មាន​យស​ស័ក្តិ; ៤-អយសៈ ការ​មិន​មាន​យស​ស័ក្តិ ឬ​ការ​ថ្លោះ​ធ្លាក់​យស​ស័ក្តិ; ៥-និន្ទា ការ​តិះដៀល; ៦-បសំសា ការ​សរសើរ; ៧-សុខៈ ការ​បាន​សុខ; ៨-ទុក្ខៈ ការ​បាន​ទុក្ខ ។
    - លោក​ធាតា ឬ--ធាត្ឫ អ្នក​បង្កើត​លោក គឺ​ព្រះ​ព្រហ្ម ឬ​ព្រះ​សិវៈ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោក​ធាតុ (--ធាត) ចក្រ​វាល, ទំហំ​លោក​ក្នុង​មណ្ឌល​ចក្រ​វាល​មួយ​ៗ ។
    - លោក​នាថ អ្នក​ដែល​ជា​ពំនាក់​របស់​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ព្រះ​សិវៈ, ព្រះ​នារាយណ៍ ។
    - លោក​នាយក (--យក់) អ្នក​ដឹក​នាំ​សត្វ​លោក (ព្រះ​សព្វញ្ញុពុទ្ធ) ។
    - លោក​និន្នាទ (--និន-នាត) សូរ​សព្ទ​គឹកកង​ក្នុង​លោក; ដំណើរ​ល្បី​លេច​ឮ​សាយសុស​ក្នុង​លោក ។
    - លោក​និយម (--យំ) ធម្មតា​របស់​លោក ។
    - លោក​និស្សរណ​ធម៌ (--និស-សៈរ៉ៈ-ណៈធ័រ) ធម៌​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ​ចាក​លោក (លោកុត្តរ​ធម៌) ។
    - លោក​និស្សិត ដែល​អាស្រ័យ​នៅ​ក្នុង​លោក, មនុស្ស​ឬ​អ្វី​ៗ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​លោក ។
    - លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត “ទី​បំផុត” + គូ “អ្នក​ដល់”) អ្នក​ដល់​នូវ​ទី​បំផុត​លោក (ព្រះ​ខីណាស្រព) ។
    - លោកន្ត​ទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទី​បំផុត” + ទស្សី “អ្នក​ឃើញ”) អ្នក​ឃើញ​ទី​បំផុត​លោក គឺ​អ្នក​ឃើញ​ព្រះ​និញ្វន (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។
    - លោកន្តរ (លោក័ន-តៈរ៉ៈ ឬ​លោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ”) ទី​ឬ​ប្រទេស​ជា​ចន្លោះ​លោក; ឈ្មោះ​នរក​នៅ​ត្រង់​ចន្លោះ​លោក (ហៅ លោកន្តរ​នរក ក៏​បាន) ។
    - លោកន្តរិក​សត្វ (លោក័ន-តៈ រ៉ិកៈស័ត) សត្វ​ដែល​កើត​ក្នុង​លោកន្តរ​នរក ។
    - លោក​បថ ឬ--បទ (--បត់) ផ្លូវ​លោក គឺ​សណ្ដាប់ធ្នាប់, បែប​បទ, ទំនៀម​របស់​សត្វ​លោក; ទំនៀម​ស្រុក​ទេស ។
    - លោក​បាល អ្នក​រក្សា​លោក គឺ​មហា​រាជ ៤ អង្គ​ជា​អ្នក​គ្រប់គ្រង​រក្សា​លោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុ​លោក​បាល ផង) ។
    - លោក​បិតា​មហា (សំ. បា. --បិតាមហ) ជីតា​របស់​សត្វ​លោក គឺ​មហា​ព្រហ្ម (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោកប្បត្តិ ឬ--ប្រវត្តិ (--ប៉ៈវ័ត ឬ --ប្រវ័ត) ពង្សាវតារ​លោក ។
    - លោក​ប្រទីប ប្រទីប (ពន្លឺ) របស់​លោក (ព្រះ​សព្វញ្ញុពុទ្ធ) ។
    - លោក​ប្រសិទ្ធ ដែល​ប្រាកដ, ជាក់​ច្បាស់​ដល់​ពួក​មនុស្ស​ទួទៅ, ដែល​មាន​គេ​ដឹង​ឬ​ស្គាល់​ពេញ​ពាស ។
    - លោក​យាត្រា ដំណើរ, ការ​ប្រព្រឹត្ត​ទៅ​របស់​លោក; កិច្ច​ការ​របស់​មនុស្ស; ការ​រស់​នៅ​របស់​សត្វ​លោក ។
    - លោក​វឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដី​ចម្រើន​របស់​លោក ។
    - លោក​វាទ ឬ --វោហារ សម្ដី​ឬ​វោហារ​របស់​លោក ។
    - លោក​វិជ្ជា ឬ--វិទ្យា វិជ្ជា​សម្រាប់​លោក (តាម​សម័យ​និយម) ។
    - លោក​វិទ អ្នក​ចេះ​វិជ្ជា​សម្រាប់​លោក ។
    - លោក​វិទូ អ្នក​ដឹង​ច្បាស់​នូវ​លោក (ព្រះ​សម្មាសម្ពុទ្ធ) ។
    - លោក​វិនាស សេចក្ដី​វិនាស​លោក, ការ​ប្រល័យ​លោក។
    - លោក​សក្ខី ឬ--សាក្សី (សំ. --សាក្សិន៑) បន្ទាល់​របស់​លោក គឺ​ភ្លើង; ព្រះ​ព្រហ្ម ។
    - លោក​សង្រ្គោះ (សំ. --សំគ្រហ) ការ​សង្រ្គោះ​មនុស្ស​មិន​រើស​មុខ, ការ​ជួយ​ទំនុក​បម្រុង​មនុស្ស​ផង​គ្នា​ឲ្យ​បាន​សុខ, ឲ្យ​កើត​សន្តិភាព ។
    - លោក​សណ្ឋាន ទ្រង់ទ្រាយ ឬ​បែប​ភាព​ពិភព​លោក, ភូគោល ។
    - លោក​សន្តិភាព សេចក្ដី​ស្ងប់​របស់​លោក ។
    - លោក​សន្តិសុខ ដំណើរ​សុខសាន្ត​របស់​លោក ។
    - លោក​សន្និវាស ពពួក​សត្វ​ដែល​នៅ​អាស្រ័យ​ក្នុង​លោក, ពួក​មនុស្ស; លោក​ទាំងអស់ ។
    - លោក​សព្ទ (--ស័ប) សូរ​សព្ទ​របស់​លោក; ភាសា​សម្ដី​របស់​សត្វ​លោក ។
    - លោក​ស្ថិតិ ដំណើរ​ស្ថិត​នៅ​របស់​លោក, ដំណើរ​ដែល​លោក​តាំង​នៅ​តាម​កាល​កំណត់; អាយុ​ផែន​ដី ។
    - លោក​ហាស ឬ--ហាសៈ សេចក្ដី​រីក​រាយ​សប្បាយ​របស់​ពួក​មនុស្ស ។ល។
    - លោកាធិបតី (--ធិប៉ៈដី; សំ. បា. --តិ < លោក + អធិបតិ) អធិបតី​របស់​លោក (មហា​ព្រហ្ម); ម្ចាស់​របស់​លោក, ម្ចាស់​ទ្វីប (ស្តេច​ចក្រពត្តិ) ។
    - លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការ​ប្រកាន់​យក​លោក​ជា​ធំ គឺ​ការ​ខ្លាច​ចិត្ត​ពួក​មនុស្ស​ផង​គ្នា; ការ​ប្រុង​ប្រយ័ត្ន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ ព្រោះ​ខ្លាច​គេ​ដឹង នឹក​ខ្មាស​គេ​ទុក​ជា​មុន ។
    - លោកាធិប្បាយ ឬ - លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដី​អធិប្បាយ​អំពី​លោក​សណ្ឋាន ។
    - លោកានុវត្តន៍ ឬ - លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការ​ប្រព្រឹត្ត​តាម​លោក គឺ​ការ​អនុលោម​តាម​បែប​បទ​របស់​មនុស្ស ផង​គ្នា, ការ​យក​តម្រាប់​គ្នា ។
    - លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ , < លោក + អាមិស ឬ --ឞ) នុយ​របស់​សត្វ​លោក គឺ​បញ្ច​កាម​គុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស) ។
    - លោកាយតៈ ឬ លោកាយត​សាស្រ្ត (--យ៉ៈតៈ ឬ--សាស) គម្ពីរ​សម្តែង​គតិ​លោក​ដែល​មាន​ដំណើរ​សេចក្ដី​រយីករយាក​មិន​គួរ​ជឿ ឬ​គម្ពីរ​ដែល​មាន​សេចក្ដី​បដិសេធ​ថា​ឋាន​សួគ៌​ឋាន​នរក​មិន​មាន ។
    - លោកាយតិកៈ (--យ៉ៈតិ-កៈ) អ្នក​ដែល​ស្ទាត់​ជំនាញ​ខាង​លោកាយត​សាស្រ្ត; បើ​ស្ត្រី​ជា លោកាយតិកា ។
    - លោកុត្តរ (--កុត-តៈរ៉ៈ ឬ--កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើស​លែង”) ឬ - លោកុត្តរ​ធម៌ ធម៌​ចម្លង​សត្វ​ឲ្យ​ចេញ​ផុត​ចាក​លោក​គឺ មគ្គ ៤, ផល​៤, និញ្វន ១; ហៅ​ថា នព្វលោកុត្តរ​ធម៌ ក៏​បាន (ព. ពុ.) ។
    - លោកុត្តរ​ចិត្ត (--កុត-តៈរ៉ៈចិត) ចិត្ត​ដែល​ឆ្លង​ផុត​ចាក​លោក គឺ​ចិត្ត​របស់​អរិយ​បុគ្គល ដែល​បាន​សម្រេច​មគ្គ​ផល​ហើយ (ព. ពុ.) ។
    - លោកុត្តរ​សម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គ​ផល​និញ្វន (ព. ពុ.) ។
    - លោកុត្តរាភិ​សម័យ (--កុត-តៈរ៉ាភិសៈម៉ៃ; បា. <លោក + ឧត្តរ + អភិ​សមយ) ការ​បាន​សម្រេច​មគ្គ​ផល (ព. ពុ.) ។
    - លោកុត្តរារិយ​មគ្គ (-កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវ​របស់​អរិយ​បុគ្គល​សម្រាប់​ឆ្លង​ចាក​លោក (ព. ពុ.) ។
    - លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ “ដែល​ជា​ធំ”) អ្នក​ដែល​ជា​ធំ ឬ​ជា​ចម្បង​ជាង​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ (តាម​លទ្ធិ​ព្រាហ្មណ៍​ថា​មហា​ព្រហ្ម) ។
    - លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែល​ជា​ធំ”; បា. លោកិស្សរ < លោក + ឥស្សរ) អ្នក​ដែល​ជា​ធំ​ក្នុង​លោក​ឬ​ជាង​សត្វ​លោក ។ នាម​របស់​ពោធិសត្វ​ដែល​ពួក​ពុទ្ធ​សាសនិក​ខាង​ឧត្តរ​និកាយ​ឬ​មហា​យាន​សន្មត​ដោយ​ផ្សែផ្សំ​តាម​មតិ​របស់​ខ្លួន, ប្រកាស​ជំនឿ​ថា​ជា​ធំ​ខាង​ការ​បីបាច់​រក្សា​សត្វ​លោក ក្នុង​សាសនា​របស់​ព្រះ​សក្យមុនី​គោតម, ផ្គូ​ធៀប​គ្នា​នឹង​មហា​ព្រហ្ម​ឬ​វិស្ណុ​របស់​ពួក​ព្រាហ្មណ៍ (ហៅ អវលោកេស្វរៈ ក៏​បាន) ។ល។
    - ភាជន​លោក ( ភាជៈនៈលោក) ប្រទេស​សម្រាប់​សត្វ​លោក​នៅ​អាស្រ័យ, កន្លែង​កើត​ស្លាប់​របស់​ពពួក​សត្វ ។
    - ទេវ​លោក ឋាន​សួគ៌ ។
    - បរ​លោក (ប៉ៈរៈ-- ឬ ប-ល៉ោក) លោក​ខាង​មុខ ។
    - បេត​លោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋាន​ប្រេត, លំនៅ​របស់​ពួក​ប្រេត ។
    - ព្រហ្ម​លោក ឋាន​ព្រហ្ម ។
    - មនុស្ស​លោក ឋាន​មនុស្ស; មនុស្ស​ប្រុស​ស្ត្រី ។
    - យម​លោក ឬ អបាយ​លោក អបាយ​ភូមិ ។
    - សត្ត​លោក ឬ សត្វ-- ពពួក​សត្វ ។
    - ឥធ​លោក (អិធៈ--) លោក​នេះ, ជាតិ​នេះ ។
    - ឱកាស​លោក (ឱកាសៈ--) ភាគ​អាកាស ។ល។
  9. វិសយ ( ន.នាមសព្ទ ) [--សៈយ៉ៈ]
    (វិសយ; វិឞយ) អារម្មណ៍; គំនិត; ទី, តំបន់; ទី​អាស្រ័យ; ភូមិ, ស្រុក; ប្រទេស; ខេត្ត, ដែន; បរិវេណ; មណ្ឌល; ទី​បំផុត (នៃ​ការ​មើល​ឃើញ); នាទី, ផ្នែក ។ល។ : វិស័យ​របស់​ខ្លួន; ក្រៅ​វិស័យ; ផុត​វិស័យ, ហួស​វិស័យ; វិស័យ​សេដ្ឋកិច្ច ។
    - វិសយប្បវត្តិ ឬ
    - --ប្រវត្តិ (--សៈយុ័ប-ប៉ៈវ៉ាត់ ឬ--ប្រៈ--) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​វិស័យ ។
    - វិសយ​រូប (--សៈយ៉ៈ--) រូប​ដែល​ជា​ផ្លូវ​កើត​នៃ​អារម្មណ៍ : រូប, សំឡេង, ក្លិន, រស, សម្ផស្ស​ជា​វិសយ​រូប ។
    - ចក្ខុ​វិស័យ ទី​បំផុត​ឬ​ចម្ងាយ​មួយ​ក្រឡេក​មើល​ទៅ​ឃើញ, ចម្ងាយ​មួយ​បំផុត​ចុង​ភ្នែក ។
    - ពុទ្ធ​វិស័យ វិស័យ​របស់​ព្រះ​ពុទ្ធ ។ល។
  10. វោលោកនៈ ( ន.នាមសព្ទ ) [--កៈ--]
    (< វិ + ឱលោកន) ការ​សម្លឹង​មើល​ជា​ពិសេស, ការ​ប្រមើល​មើល, ការ​រំពឹង​ជញ្ជឹង​មើល (ច្រើន​ប្រើ​ចំពោះ​ការ​ប្រមើល​នូវ​ឧបនិស្ស័យ​របស់​សត្វ ដោយ​ទិព្វ​ចក្ខុ​ឬ​ដោយ​ប្រាជ្ញា​ញាណ នៃ​ព្រះ​ខីណាស្រព មាន​ព្រះ​ពុទ្ធ​ជាដើម) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចក្ខុ ( n ) [cakkʰoʔ]   - detail »
    the eye; vision; sight
    See:ភ្នែក
Headley's Khmer-English Dictionary Subentry Full Text Search
  1. កែវចក្ខុ [kaev cakkʰoʔ]
    lens of the eye
  2. ចក្ខុនិមិត្ត [cakkʰoʔ niʔmit]
    vision, sight; the eye (as an organ of sight)
  3. ចក្ខុនិរោធ [cakkʰoʔ niʔroot]
    an obstruction to eyesight
  4. ចក្ខុន្ទ្រិយ [cakkʰoʔ -----]
    eye; visual power
  5. ចក្ខុន្ហារ [cakkʰoʔ -----]
    retina
  6. ចក្ខុបត្ថម្ភក [cakkʰoʔ -----]
    (eye)glasses
  7. ចក្ខុបថ [cakkʰoʔ bɑt]
    the range of sight, visual perception
  8. ចក្ខុបសាទ [cakkʰoʔ -----]
    pupil (of the eye)
  9. ចក្ខុប្រសាទ [cakkʰoʔ prɑsaat]
    See:ចក្ខុបសាទ
  10. ចក្ខុពេទ្យ [cakkʰoʔ pɛɛt]
    eye doctor, oculist

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar