Khmer Dictionary: ឆ្ការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កុងកាប់
( កិ.កិរិយាសព្ទ )
ការពារ, ថែរក្សា, ហួងហែង, : ព្រៃនេះខ្ញុំបានកុងកាប់ទុក មិនឲ្យនរណាកាប់ឆ្ការទេ ។
-
តាំង
( ន.នាមសព្ទ )
ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
-
ប្រកែក
( កិ.កិរិយាសព្ទ )
ជជែកគ្នារកខុសរកត្រូវ, ឆ្លើយទទឹងទាស់, មិនព្រមតាម ។
- ប្រកែកប្រណាំង ប្រកែកដោយប្រណាំងប្រជែងយកឈ្នះ ។
- ប្រកែកវែកដៃ ប្រកែកដោយឆ្ការដៃ ឬវែកទាត់ដៃគេចេញ ។
-
ផ្គាក់
( ន.នាមសព្ទ )
ឈ្មោះគ្រឿងសស្ត្រាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន ។
-
ផ្លូវ
( ន.នាមសព្ទ )
គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន, តម្រាយ; លំនាំ; ហេតុ; វិធី ។ល។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់, ដូចជា : ផ្លូវគោក ផ្លូវលើគោក ។
- ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។
- ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគ្នាមិនកើត ។
- ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។
- ផ្លូវទឹក ផ្លូវនាវា ឬក្បូន ។
- ផ្លូវធ្លា ផ្លូវសម្រាប់រទេះគោឬរទេះក្របី ។
- ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។
- ផ្លូវបែក ឬ - ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។
- ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងស្ដេចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង (ច្រើនប្រើតែពីក្នុងបុរាណសម័យ) ។ល។
- ផ្លូវខុស, ផ្លូវត្រូវ ដំណើរ ឬអំពើខុស, ត្រូវ ។
- ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។
- ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។
- ផ្លូវសួគ៌, ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។
- ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដីសុខ, ទុក្ខ, ឬល្អ, អាក្រក់ ។
- ផ្លូវស្លាប់, ផ្លូវរស់ ហេតុ ឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។
- ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ល។
-
រាជការ
( ន.នាមសព្ទ )
[រាច ជៈកា ក្លាយជា រាច ឆ្ការ]
ការងារ ឬកិច្ចការដែលត្រូវធ្វើសម្រាប់បម្រើព្រះរាជា ឬប្រទេសជាតិ, ពាក្យនេះប្រើសម្រាប់ប្រទេសដែលមានស្ដេចគ្រងរាជ្យ ។
-
លៀម
( ន.នាមសព្ទ )
ឈ្មោះខ្វែវមួយប្រភេទ ផ្លែរាងខុបខាងចុងដងវែងក៏បានខ្លីក៏បាន សម្រាប់ប្រើការកាប់ឆ្ការ ។ ឈ្មោះលំនាំក្បាច់ល្ខោនមួយប្រភេទ ។
-
ល្ហ
( គុ.គុនសព្ទ )
ដែលមានលំហទូលាយឥតមានអ្វីទើសទែង : វាលល្ហ ។ ដែលមានលំអានឆ្លុងឬស្នាមក្រឡាញ : ឆ្ការផ្លូវល្ហ; មុខសស្រ្តល្ហ ។
- ល្ហល្ហាច ល្ហមើលទៅឃើញរាចល្ហាច : ទឹកឡើងចូលវាលល្ហល្ហាច ។
- ល្ហល្ហេវ ល្ហធ្លុងត្លេវ, ល្ហស្រឡះត្លេវ : វាលល្ហល្ហេវ ។
-
វីវែក
( កិ.កិរិយាសព្ទ )
វាសឆ្ការដៃដូចគេចាប់វីចាប់វែកញែកចេញ ។ ពាក្យសម្រាប់ប្រើជាបរិវាររបស់ពាក្យ ជជែក ថា : ជជែកវីវែក ជជែកឆ្ការដៃព្រោងទាំងពីរខាង ដណ្តើមយកផ្លូវយកដំណើររៀងខ្លួន ។
Headley's Khmer-English Dictionary Full Text Search
-
ឆ្ការ
( v )
[ckaa]
- detail »
to clear virgin land; to build (a road)
-
ឆ្ការ
( v )
[ckaa]
- detail »
to gesticulate, move the arms about
Reference: ឆ្ការដៃ
Headley's Khmer-English Dictionary Subentry Full Text Search
-
ឆ្ការផ្លូវ
[ckaa pləv]
to lay out a road, clear a path
-
ឆ្ការព្រៃ
[ckaa prey]
to clear a forest, deforest
-
និយាយឆ្ការដៃឆ្ការជើង
[niʔyiey ckaa day ckaa cəəŋ]
to talk while gesturing
-
ផ្លូវឆ្ការ
[pləv ckaa]
path freshly cut through bushes
-
កាប់ឆ្ការទ័ព
[kap ckaa toap]
to mow down soldiers