Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ្នាំង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កុលាលភាជន៍ ( ន.នាមសព្ទ ) [កុ-ល៉ា-ល៉ៈ-ភាច]
    ភាជន៍​ដី, ចាន, ឆ្នាំង ឬ​ក្អម​ដែល​ធ្វើ​ដោយ​ដី ។
  2. កំសៀវ ( ន.នាមសព្ទ )
    ប្រដាប់​មាន​ចំពួយ, មាន​សណ្ឋាន​ផ្សេង​ៗ សម្រាប់​ដាំ​ទឹក (ពួក​ឆ្នាំង) ។
  3. ក្អេង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    អ្វី​ៗ ដែល​ប៉េង​ទៅ​ខាង : ក្អេង​ឆ្នាំង, រាង​ក្អេង ។
  4. ខ្ទះ ( ន.នាមសព្ទ )
    ឆ្នាំង​ធ្វើ​ដោយ​ដែក, ដោយ​ស្ពាន់, ដោយ​ទង់ដែង មាន​មាត់​កំផាស សម្រាប់​ចម្អិន​អាហារ មាន​បែប​ផ្សេង​ៗ ខុស​គ្នា : ឆ្នាំង​ខ្ទះ, សម្ល ១ ខ្ទះ ។
  5. កកាត ( គុ.គុនសព្ទ ) [ក៏-កាត ]
    ដែល​នៅ​សល់​តិច, នៅ​សល់​រលាប​ៗ : ទឹក​សម្ល​នៅ​សល់​កកាត​នឹង​បាត​ឆ្នាំង ។
  6. កុម្ភការ ( ន.នាមសព្ទ ) [កុម-ភៈ-កា ]
    អ្នក​ធ្វើ​ក្អម​ឆ្នាំង, អ្នក​ធ្វើ​ភាជនៈ​ដី, ស្មូន​ឆ្នាំង ។
  7. កុម្ភការដ្ឋាន ( ន.នាមសព្ទ )
    ទី​កន្លែង​របស់​ស្មូន​ឆ្នាំង, កន្លែង​ធ្វើ​ក្អម​ឆ្នាំង ។
  8. កុម្ភៈ ( ន.នាមសព្ទ ) [កុម-ភៈ ]
    ក្អម, ឆ្នាំង ។ ឈ្មោះ​ខែ​ទី ១១ នៃ​សុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវ​គ្នា​នឹង​ខែ​ហ្វេវ្រីយេរ (ខែទី ២) បារាំងសែស ។ សព្វ​ថ្ងៃ​យើង​ក៏​ប្រើ​ជា​ខែ​ទី ២ ដែរ ។
  9. ក្រាប់ ( គុ.គុនសព្ទ )
    ដែល​ក្ដាំង​រឹង​ជាប់​គ្នា : បាយ​ក្ដាំង​ក្រាប់​ជាប់​នៅ​បាត​ឆ្នាំង​កេះ​មិន​ចេញ ។
  10. ដួន ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ស្លឹក​ត្នោត, ដោយ​ភ្ជល់ ឬ ត្បាញ​ដោយ​បន្ទោះ​ឫស្សី, បន្ទោះ​ផ្ដៅ​ជាដើម មាន​បែប​សណ្ឋាន​ផ្សេង​គ្នា, បែប​ខ្លះ​មាន​រៀង​ស្រដៀង​នឹង​គ្រប​ឆ្នាំង​ដី, បែប​ខ្លះ​រាង​កំពាង​ខាង​ក្រោម មាន​កំពូល​ស្រួច, បែប​ខ្លះ​រាង​ក្រឡូម​ខុប​ត្រង់ កណ្ដាប់​មាន​កំពូល​មូល​ក្រឡូម, សម្រាប់​ពាក់​គ្រប​ក្បាល​ការពារ​កុំ​ឲ្យ​កម្ដៅ​ថ្ងៃ​ចាំង​ត្រូវ​ក្បាល​ត្រូវ​មុខ ឬ​ការពារ​កុំ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​មក​ត្រូវ​ក្បាល​ត្រូវ​មុខ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឆ្នាំង ( n ) [cnaŋ]   - detail »
    cooking pot, kettle, pan, casserole
  2. ឆ្នាំង [cnaŋ]   - detail »
    earthen pot
    Eg. ប្រយ័ត្នឆ្នាំងដី : ! Watch out lest you get a venereal disease!
    Reference: ឆ្នាំងដី
Headley's Khmer-English Dictionary Subentry Full Text Search
  1. កំពង់ឆ្នាំង [kɑmpʊəŋ cnaŋ]
    Kompong Chhnang (province in central Cambodia)
  2. ក្ដិតឆ្នាំង [kdət cnaŋ]
    the outside bottom of a pot
  3. ក្អមឆ្នាំង [kʔɑɑm cnaŋ]
    pottery, earthenware
  4. កេះឆ្នាំង [keh cnaŋ]
    to scrape out a pot
  5. ចានឆ្នាំង [caan cnaŋ]
    utensils
  6. ឆ្នាំងបិតស្រា [cnaŋ bət sraa]
    still (for distilling alcohol)
  7. ឆ្នាំងរបួល [cnaŋ rɔbuəl]
    perforated pot used for steaming food
  8. ឆ្នាំងរួស [cnaŋ ruəh]
    pan in which everything cooks quickly
  9. ឆ្នាំងសំឡ [cnaŋ sɑmlɑɑ]
    casserole (for cooking soups)
  10. ឆ្នាំងអ៊ុត [cnaŋ ʔut]
    (pressing) iron, flat-iron

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar