Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជីវភាព

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្ពុជ ( ន.នាមសព្ទ )
    (កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណ​ភូមិ “ទី​កើត​មាស, ភូមិ​ប្រទេស​ជា​ទី​កើត​នៃ​មាស”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង, យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន, ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន, ថា ប្រទេស​ខ្មែរ ក៏​បាន, ថា ខេមរ​ប្រទេស ក៏​បាន, ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ, យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ, ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ ប្រទេស​កម្ពុជា​យើង តាំង​ពី​ត្រឡប់​បាន​ឋានៈ​ជា​ប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធ​សាសនិក កើត​មាន​សង្គម​រាស្រ្ត​និយម ដោយ​ព្រះ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វាងវៃ​ភ្លឺ​ថ្លា​នៃ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ របស់​យើង​រៀង​មក យើង​មាន សាមគ្គី ស្រុះ​គ្នា​ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​មាំមួន​រឹងប៉ឹង យើង​បាន​ប្រកប​ដោយ​សន្តិសុខ សន្តិភាព វឌ្ឍនភាព លូត​លាស់ ចម្រុងចម្រើន កើតកើន​ឡើង​ជានិច្ច ស្ទើរ​តែ​នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​មាន​កិត្តិ​នាម​ថា ខ្មែរ​ជួយ​ខ្មែរ​គ្នា​ឯង​ដោយ​ពេញ​សមត្ថភាព, ខ្មែរ​បង្កើត​ជីវភាព​ខ្លួន​ឯង, បង្កើត​សុខ​សន្តិភាព​ខ្លួន​ឯង, បង្កើត​វឌ្ឍនភាព​ខ្លួន​ឯង, ខ្មែរ​មាន​កល្យាណ​មិត្រ​ច្រើន​ក្នុង​សកល​លោក ។ល។ ។ល។
  2. តត្រំ​តត្រើយ ( គុ.គុនសព្ទ )
    ដែល​ឈឺ​ត្រាំត្រែង​ក្រ​ជា​សះ​ស្បើយ, នៅ​ឈឺ រ៉ាំរ៉ៃ​មិន​ស្លាប់​មិន​រស់ ៖ ការ​សង់​ផ្ទះ​ខ្លះ ដែល​អ្នក​សង់​មាន​ជីវភាព​ខ្វះ​ខាត នឹង​បង្អូស​ពេល​យូរ​តត្រំ​តត្រើយ រោគ​របេង ជា​ជំងឺ​រ៉ាំរ៉ៃ​យូរ​តត្រំ​តត្រើយ ។
  3. ប្រលោមលោក ( ន.នាមសព្ទ ) [ប្រល៉ោម​លោក ]
    រឿង​ប្រលោម​ចិត្ត​មនុស្ស គឺ​រឿង​ដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការណ៍​ពិត​ប្រាកដ​ជា​គោល​ចារឹក​ឡើយ ។ ប្រលោម​លោក នេះ ក្នុង​សម័យ​ពី​ដើម​ហៅ
    - សាស្ត្រា​ល្បែង ឬ - រឿង​ល្បែង, ខាង​សម្រាយ​ច្រើន​តែ​តែង​ជា​ពាក្យ​កាព្យ ដូច​ជា​សាស្ត្រា​ល្បែង​ផ្សេង​ៗ​មាន​ច្រើន​ឈ្មោះ​មាន​សាស្ត្រា ស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ត, ជិនវង្ស ជាដើម; ខាង​បាលី​ច្រើន​តែ​ជា បកិណ្ណកៈ ឬ វេយ្យាករណ៍​បាឋ គឺ​ជា​ពាក្យ​បាលី​រាយ​ៗ ជួន​មាន​គាថា​បាលី​បញ្ចូល​មក​ខ្លះ​ដោយ​អន្លើ​ៗ​ដូច បញ្ញាសជាតក ជាដើម, រឿង​ឬ​សាស្រ្តា​ទាំង​នោះ​ទោះ​ជា​កាព្យ​សម្រាយ​ក្ដី ជា​បាលី​ក្ដី ហៅ​ថា សាស្ត្រា​ល្បែង ឬ រឿង​ល្បែង ដូច​គ្នា, ត្រូវ​គ្នា​នឹង​រឿង​ឬ​សាស្ត្រា, សៀវភៅ ប្រលោម​លោក សម័យ​បច្ចុប្បន្ន​នេះ ។ ប៉ុន្តែ, តាម​ការ​ពិនិត្យ, ឃើញ​ថា ប្រលោម​លោក​ សម័យ​ឥឡូវ​នេះ មាន​៣​ប្រភេទ​គឺ ប្រលោម​លោក​ស្នេហា, ប្រលោម​លោក​កសាង​ជីវភាព​ខ្លួន, ប្រលោម​លោក​ប្រវត្តិ​សាស្ត្រ, ទាំង​៣​ប្រភេទ​នេះ សុទ្ធ​តែ​មាន​អត្ថន័យ​ផ្សេង​ទីទៃ​ពី​គ្នា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវភាព, ប្រវត្តិ​សាស្ត្រ (ក្នុង​ពាក្យ បវត្តិ ឬ ប្រវត្តិ) ស្នេហា ផង ។ សាស្ត្រា​ល្បើក ក្នុង​សម័យ​ពី​ដើម ដូច​ជា ល្បើ​ជូជក, ល្បើក​មហា​រាជ ដែល​គេ​លើក​បំផ្លើស ក្នុង​រឿង​មហា​ជាតក៍ ជាដើម ក៏​រាប់​ថា​ជា ប្រលោម​លោក បាន​ដែរ ព្រោះ​គេ​តែង​ឡើង​គ្រាន់​នឹង ប្រលោម ឲ្យ​អ្នក​អាន​អ្នក​ស្ដាប់​សើច​សប្បាយ ហៅ​ថា ល្បើក​ប្រលោម​លោក (មើល​ក្នុង​ពាក្យ ល្បើក ទៀត​ផង) ។
  4. ជីវប្បវត្តិ ( ន.នាមសព្ទ ) [ជីវ៉ាប់ប៉ៈ-វាត់ ឬ -ប្រវាត់ ]
    សេចក្ដី​តំណាល​អំពី​ជីវភាព​របស់​បុគ្គល, ពង្សាវតារ​របស់​មនុស្ស​ម្នាក់​ៗ តាំង​ពី​កើត​មក​ដរាប​ដល់​ក្ស័យ​ជីវិត : គប្បី​ស្រាវជ្រាវ​ សិក្សា នូវ​ជីវប្បវត្តិ​របស់​រដ្ឋ​បុរស​ទាំងឡាយ ។
  5. ជីវភាព ( ន.នាមសព្ទ ) [ជីវៈ--]
    ភាព​នៃ​ការ​រស់​នៅ, ការ​ចិញ្ចឹម​ជីវិត : ជីវភាព​ទន់​ខ្សោយ, ជីវភាព​ខ្ពង់ខ្ពស់ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. កំពស់ជីវភាព [kɑmpʊəh cii vɔɔ pʰiep]
    standard of living
  2. ជីវភាព [cii vɔɔ pʰiep]
    life, living, existence; standard of living, way of life
  3. ជីវភាពរស់នៅ [cii vɔɔ pʰiep rʊəh nɨv]
    standard of living, way of life, livelihood
  4. ប្រជុំជីវភាព [prɑcum cii vɔɔ pʰiep]
    life-style meeting (during which participants conduct criticism and self-criticism)
  5. លើកតំកើងជីវភាពជាតិ [lǝǝ kɑɑ tɑmkaəŋ cii vɔɔ pʰiep ciet]
    to raise the national standard of living


Prohok Solutions @2017 : Learn Khmer | Khmer Calendar