Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជ្រុង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាស ( ន.នាមសព្ទ )
    រូបិយ​វត្ថុ​សម្រាប់​ចាយ មាន​សណ្ឋាន​មូល ប្រហោង​កណ្ដាល ៤ ជ្រុង ធ្វើ​ដោយ​ស្ពាន់, ទង់ដែង, សាំង្កសី, មក​អំពី​ស្រុក​ចិន ឬ​ស្រុក​អណ្ណាម; សព្វ​ថ្ងៃ​ក្នុង​ដែន​កម្ពុជា លែង​ប្រើ​រូបិយ​វត្ថុ​នេះ​តាំង​អំពី​មាន​សេន ។
  2. កោណ ( ន.នាមសព្ទ )
    ជ្រុង, មុំ, ងៀង ។ ច្រើន​ប្រើ​រៀង​ខាង​ចុង​សំខ្យា​សព្ទ “ត្រី” : ត្រី​កោណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  3. ក្បាច់ ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​កែន​លេខ​មាន​ស្នូក ៤ ជ្រុង​ទ្រវែង មាន​គ្រាប់​ខ័ណ្ឌ​ជា ២ សង្កាត់, សង្កាត់​ខាង​លើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុក​ជា ៥. សង្កាត់​ខាង​ក្រោម ១ ខ្ទង់ ៥ គ្រាប់ ជា​គ្រាប់​រាយ ។ ជួន​កាល​គេ​ហៅ​ថា
    - ក្បាច់​ចិន ។
  4. ក្ដោង ( ន.នាមសព្ទ ) [ជើង ដ]
    ប្រដាប់​សម្រាប់​ឲ្យ​ជក់​ខ្យល់​មាន​សណ្ឋាន​ផ្សេង​ៗ ខ្លះ​ស្រួច, ខ្លះ​ទាល, ខ្លះ​ជ្រុង :
    - ក្ដោង​ទូក ។ ម្ជុល​ធំ​ៗ សម្រាប់​ដេរ​ក្ដោង ហៅ
    - ម្ជុល​ក្ដោង ដែរ ។ ត្រី​កញ្ចុះ​ដែល​មាន​ទ្រនុង​ខ្នង​វែង ក៏​ហៅ
    - កញ្ចុះ​ក្ដោង ។ សម្រុង​ច្រមុះ​ពី​ត្រឹម​ចន្លោះ​ចិញ្ចើម​ចុះ​មក ហៅ
    - ក្ដោង​ច្រមុះ ។
  5. កក់ ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​ទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់​មូល, កក់​ជ្រុង, កក់​ចែងម៉ែង ។ល។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូត​ទឹកៈ ទឹក​ធ្លាក់​ចេញ​ពី​កក់ (ហៅ​ផ្លែ​ឈូក ក៏​បាន) ។
  6. កញ្ជើ​ជំពោះ ( ន.នាមសព្ទ )
    កញ្ជើ​មួយ​ប្រភេទ មាន​ជើង​ខាង​ក្រោម​ត្បាញ​កាច់​ជ្រុង មាត់​ខាង​លើ​កាច់​ជ្រុង​ក៏​មាន មូល​ក៏​មាន រាង​តូច​ក្រោម ធំ​ក្អេង​ខាង​លើ : ស្រូវ ១ កញ្ជើ​ជំពោះ ។
  7. កែង ( ន.នាមសព្ទ )
    ប្រដាប់​ជាង​ឈើ​សម្រាប់​ផ្ទៀង​ឲ្យ​ត្រឹម​ត្រង់​ជ្រុង : ត្រូវ​ដាក់​កែង​មើល​សិន ក្រែង​ល្អៀង ។
  8. ក្ដឿង ( ន.នាមសព្ទ ) [ជើង ដ]
    ត្បាល់​សម្រាប់​ជាន់​អង្ករ, មាន​ជ្រុង ៤, បាត​រៀវ​តូច ខាង​បាត​កប់​ទៅ​ក្នុង​ដី​ពាក់​កណ្ដាល វេលា​នឹង​បុក​អង្ករ គេ​ជាន់​អង្រែ​ដោយ​ជើង​ ។ មាន​ត្បាល់​ក្ដឿង ១ យ៉ាង​ទៀត មាន​សណ្ឋាន​ដូច​គ្នា ទីទៃ​ពី​គ្នា​តែ​មិន​កប់​ក្នុង​ដី​និង​មិន​ជាន់​អង្រែ​ដោយ​ជើង គឺ​កាន់​អង្រែ​ដោយ​ដៃ ។
  9. ខម ( ន.នាមសព្ទ )
    ខ្មែរ​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ ។ ឈ្មោះ​អក្សរ​ខ្មែរ​បែប​មួយ គឺ​អក្សរ​ធំ​កាច់​ជ្រុង (ច្រើន​ប្រើ​ចារ​នឹង​ស្លឹក​រឹត) : អក្សរ​ខម ។
  10. ខ្វាក់ ( គុ.គុនសព្ទ )
    ដែល​បាត់​ចក្ខុ​ប្រសាទ, ដែល​ងងឹត​មើល​មិន​ឃើញ : មនុស្ស​ខ្វាក់​ភ្នែក ។ របស់​អ្វី​ៗ ដែល​មាន​ជ្រុង ៤ ហើយ​មាន​ជ្រុង​ខ្លះ​ខូច​ខាត​មិន​ពេញ ក៏​ហៅ​ថា ខ្វាក់ ដែរ : សសរ​ខ្វាក់​ជ្រុង ។
    - ដោះ​ខ្វាក់ គឺ​ដោះ​មនុស្ស​ប្រុស​ដែល​ទ្រុឌ​ត្រង់​កណ្ដាល ។
    - ជាតហិង្គុល​ខ្វាក់ គឺ​ជាតហិង្គុល ដែល​គេ​ស្ល​ឲ្យ​មាន​សាច់​រឹង សម្រាប់​ប្រើ​ជា​ថ្នាំ​រំងាប់​រោគ​ក្ដៅ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ជ្រុង ( n ) [cruŋ]   - detail »
    angle; corner; edge; something angular
  2. ជ្រុង ( n ) [cruŋ]   - detail »
    piece, slice (of meat or fruit).
  3. ជ្រុង ( clf ) [cruŋ]   - detail »
    for angular pieces, for cookies, and for fruit
    Eg. នំមួយជ្រុង : a piece of cake
Headley's Khmer-English Dictionary Subentry Full Text Search
  1. ជ្រុងជ្រោយ [cruŋ crooy]
    all angles, thoroughly
    Eg. មិនបានគ្រប់ជ្រុងជ្រោយទេ: to be imperfect, not done thoroughly
  2. ជ្រុងភ្នំ [cruŋ pnum]
    spur of a mountain range
  3. ននោងជ្រុង [nɔnooŋ cruŋ]
    kind of luffa with ribbed fruit (Luffa acutangula), dishcloth gourd
  4. នាងជ្រុង [nieŋ cruŋ]
    decoration on the roof of a building (esp. a temple)
  5. បួនជ្រុង [buən cruŋ]
    quadrilateral; quadrangle; to be quadrangular
  6. ប្រពាយជ្រុង [prɑpiey cruŋ]
    kind of vine with large angular fruit (Psophocarpus tetragonolobus or Canavalia gladiata)
  7. មុខជ្រុង [muk cruŋ]
    face with sharply protruding cheekbones
  8. មិនត្រង់ជ្រុង [mɨn trɑŋ cruŋ]
    to be incorrect, improper
  9. សណ្ដែកជ្រុង [sɑndaek cruŋ]
    kind of bean with a ribbed pod
  10. សសរជ្រុង [sɑsɑɑ cruŋ]
    rectangular column

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar