Khmer Dictionary: ឈានពល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ធ្យានពល
( ន.នាមសព្ទ )
[ធ្យានៈពល់]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានពល) ។
-
ឈាន
( ន.នាមសព្ទ )
(ធ្យាន) ការសម្លឹងអារម្មណ៍ ដែលជាអប្បនាសមាធិ : ចម្រើនឈាន, ចូលឈាន : ឈានមាន ៤ ថ្នាក់ គឺថ្នាក់ទី ១ ហៅ
- បឋមជ្ឈាន មានអង្គ ៥ គឺ ១- វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរកអារម្មណ៍ដែលកំពុងភាវនា; ២- វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា; ៣- បីតិ សេចក្ដីឆ្អែតចិត្ត; ៤- សុខៈ សេចក្ដីសប្បាយក្នុងចិត្ត; ៥- ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅក្នុងអារម្មណ៍តែមួយ (អង្គទាំង ៥ នេះ សំដៅចំពោះអារម្មណ៍ ដែលស្ងប់ស្ងាត់ចាកកាមគុណ); ថ្នាក់ទី ២ ហៅ
- ទុតិយជ្ឈាន មានអង្គ ៣ គឺលះ វិតក្កៈ វិចារៈ ចេញ នៅសល់តែ បីតិ និង សុខៈ ដែលកើតមកជាប់មកអំពីសមាធិរបស់បឋមជ្ឈាន ជា ៣ នឹង ឯកគ្គតា, ថ្នាក់ទី ៣ ហៅ
- តតិយជ្ឈាន មាន អង្គ ២ គឺលះ បីតិ ចេញ នៅសល់តែ សុខៈ និង ឯកគ្គតា; ថ្នាក់ទី ៤ ហៅ
- ចតុត្ថជ្ឈាន មានអង្គ ២ ដែរ លះ សុខៈ ចេញ ចិត្តក្លាយទៅជា ឧបេក្ខា គឺជើយព្រងើយ ជា ២ នឹង ឯកគ្គតា ។ ឈានទាំងបួនថ្នាក់នេះ ហៅថា
- រូបជ្ឈាន មានរូបធម៌ជាអារម្មណ៍រាប់បញ្ចូលក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែបឋមជ្ឈានប៉ុណ្ណោះ ក៏ចួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រូបជ្ឈាន, រូបធម៌, រូបាវចរភូមិ, សមាធិ, អប្បនាសមាធិ, អារម្មណ៍ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ឈានៈ ដូចជា
- ឈានចិត្ត (--ចិត) ចិត្តដែលបានសម្រេចឈាន ។
- ឈានផល (--ផល់) ផលរបស់ឈាន, សេចក្ដីសម្រេចប្រយោជន៍ដែលកើតអំពីឈាន ។
- ឈានពល (--ពល់) កម្លាំងនៃឈាន ។
- ឈានសុខ (--សុក) សុខដែលកើតអំពីឈាន ។
- ឈានឫទ្ធិ (--រឹត; បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិនៃឈាន, ឫទ្ធិដែលកើតអំពីឈាន ។
- ឈានានុភាព (--ភាប; បា. ឈាន + អានុភាវ) អានុភាព, អំណាច, តេជះនៃឈាន ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ឈានពល
[cʰien pʊəl]
the power of meditation