Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ្មោះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងកេង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះ​មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើ​តាម​ធម្មតា​ច្រើន​នៅ​តែ​ក្នុង​ព្រៃ​ធំ មាន​ផ្លែ​ឈើ​ជា​អាហារ ។
  2. កងមាស ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ទន្លេ​មេគង្គ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម ។
  3. កងសោយ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​យ៉ាង : បទ​កងសោយ ។
  4. កង់ ( ន.នាមសព្ទ )
    ប្រដាប់​រទេះ​មាន​វង់​ព័ទ្ធ​ជុំវិញ​ចុង​កាំ : កង់​រទេះ ។ អ្វី​ៗ​ដែល​កាត់​ជា​កំណាត់​ជា​ដុំ​ខ្លី​ៗ : ត្រី​មួយ​កង់ ។ ឈ្មោះ​នំ​មួយ​ប្រភេទ​មាន​សណ្ឋាន​ដូច​កង់ : នំ​កង់ ។
  5. កញ្ឆៀវ ( ន.នាមសព្ទ )
    ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ប្រភេទ មាន​ស្នូក​តូច​កំប៉ាត មាន​កន្ទុយ សម្បុរ​ដូច​ក្ដាម ។
  6. កញ្ឆែត ( ន.នាមសព្ទ )
    ឈ្មោះ​បន្លែ​វារិជ​តិណ​ជាតិ​មួយ​ប្រភេទ ជា​វល្លិ​ដុះ​ក្នុង​ទឹក​សម្រាប់​ប្រើ​ជា​អន្លក់; ប្រើ​ជា​បន្លែ​ក៏​បាន ។
  7. កញ្ជនជៃ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ក្នុង​ពួក​ត្រី​រ៉ស់ សម្បុរ​ខ្មៅ​ពព្រុស ក្បាល​រាង​ស្រួច សាច់​ស​ក្បុស ។ ស្រុក​ខ្លះ​ហៅ កន្ទន់ជៃ ។
  8. កញ្ជរ ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​ដែន​កម្ពុជា ក្នុង​កាល​អំពី​ដើម (ឥឡូវ​រួម​ក្នុង ខែត្រ​ក្រចេះ) ។
  9. កណ្ដេង ( ន.នាមសព្ទ )
    ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ​ពួក​ម្រោម មាន​មេ​ធំ​ជាង​ម្រោម​បន្តិច, មិន​ចេះ​ទិច, ត្រឹប​យក​ដម​និង​លំអង​ផ្កា​ដូច​ម្រោម ធើ្វ​សំបុក​នៅ​ក្នុង​រន្ធ​ដំបូក មាន​ជ័រ​ពណ៌​ស​ឬ​លឿង រឹង​ដូច​ជ័រ​ចុង ហៅ​ថា ជ័រ​កណ្តេង (មាន​ដោយ​ស្រុក) ។
  10. កណ្ដោល ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​ធំ​ៗ សំបក​ក្រាស់​ផ្កា​ក្លិន​ឆ្អាប, សំបក​ប្រើ​ធ្វើ​ជា​ទ្រនាប់​ទ្រាប់​ខ្នង​ដំរី ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឈ្មោះ ( v ) [cmʊəh]   - detail »
    to be named, called.
  2. ឈ្មោះ ( n ) [cmʊəh]   - detail »
    (first / given) name; reputation; subject (e.g. of an investigation)
    Eg. ដែលមាននាមជានិស្សិតតែឈ្មោះ : who are students in name only
Headley's Khmer-English Dictionary Subentry Full Text Search
  1. កេរ្តិ៍ឈ្មោះអាស្រូវ [kee cmʊəh ʔaasrəv]
    dishonor, disgrace, bad reputation
  2. កេរ្តិ៍ឈ្មោះ [kee cmʊəh]
    reputation, honor; credit
    Eg. កេរ្តិ៍ឈ្មោះល្អ: good credit
  3. ខូចឈ្មោះ [kʰooc cmʊəh]
    to ruin a reputation, have a bad reputation
  4. ចេញឈ្មោះ [cəɲ cmʊəh]
    to say (someone's) first name; to give one's name, make oneself known; to lend one's name (e.g. to an association)
  5. ចុះឈ្មោះ [coh cmʊəh]
    to register (one's name), sign up, enroll, enlist
  6. ឈរឈ្មោះជាបេក្ខជន [cʰɔɔ cmʊəh cie peɛkkʰaʔcʊən]
    to be / register as a candidate
  7. ឈ្មោះក្រៅហៅ [cmʊəh krav hav]
    nickname
    See:ឈ្មោះហៅក្រៅ
  8. ឈ្មោះក្លែងក្លាយ [cmʊəh klaeŋ klaay]
    pseudonym
  9. ឈ្មោះថា [cmʊəh tʰaa]
    to be called, named
  10. ឈ្មោះផ្សំ [cmʊəh psɑm]
    nickname

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar