Khmer Dictionary: ដំឡូង
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    ដៃខ្លា  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះឈើមួយប្រភេទ ផ្កាក្រអូប ក្លិនដូចផ្កាកែវ, ដើមមានសាច់រឹងស្និទ្ធ គេច្រើនឆ្លាក់ប្រើធ្វើជាត្រា ។ ដំឡូងមួយប្រភេទ មើមមានទ្រង់ទ្រាយក្រញាង ស្រដៀងនឹងម្រាមដៃខ្លា : ដំឡូងដៃខ្លា។
 
- 
		    ដុត  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ធ្វើឲ្យក្ដៅ, ធ្វើឲ្យឆេះដោយភ្លើង : ដុតគំនរសំរាម, កុំដុតព្រៃ ។ ធ្វើឲ្យក្ដៅចិត្តដោយអាការណាមួយ : ពីយប់មិញ វាមកដុតឯងទៀត ។ ប្រើជា គុ. ក៏បាន : ត្រីដុត, ដំឡូងដុត, ត្រី, ដំឡូងដែលគេដុតហើយ ។
 
- 
		    ដំឡូង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 វល្លិមានមើមប្រើជាអាហារ; ដំឡូងមានច្រើនប្រភេទគឺ ដំឡូងបាស, --ស្រំ, --ពស់, --ស្យា, --ដូង, --ឈាមមាន់, --ពងប្រវឹក, --ដៃខ្លា, --ជ្រូក, --ត្រែង, --ទៀន, --ទឹក, --ជ្វា ។ល។
 
- 
		    តំណាប់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក : តំណាប់ត្រឡាច, តំណាប់ចេក, តំណាប់ខ្ញី, តំណាប់ដំឡូង, តំណាប់មើមសាមសិប, តំណាប់គល់ល្ហុង (ល្ហុងស៊ីផ្លែ), តំណាប់សំបកក្រូចសើច ឬក្រូចត្លុង ។ល។ ប្រើជាដំណាប់ ក៏មាន, ត្រូវប្រើ តំណាប់ វិញ ។
 
- 
		    ដាំ  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 កប់ពូជ, កូន, ដើម, ទង ដំណាំក្នុងធរណីដើម្បីនឹងឲ្យដុះលូតលាស់ មានផលប្រយោជន៍តទៅ : ដាំពោត, ដាំដំឡូង, ដាំចេក, ដាំម្លូ ។ ចម្អិនបាយ, ចម្អិនទឹក : ដាំបាយ, ដាំទឹក ។ កប់បញ្ឈរ : ដាំសសរ, ដាំបង្គោល ។
 
- 
		    ទោល  
			 ( គុ.គុនសព្ទ ) ( គុ.គុនសព្ទ )
 តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់ : ប្រាសាទទោល, មើមដំឡូងទោល ។ ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុ ឬកិរិយាដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទ្រង់, កាន់,...”, យា “ទៅ”; ខាងភាសាខ្មែរ ដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។
 
- 
		    ទង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ធាងតូចដែលកាន់ផ្លែមកជាប់នឹងមែក ឬជាប់ផ្ទាល់នឹងដើម : បេះផ្លែជាប់ទាំងទង ។ អ្វីៗដែលមានរូបដូចជាវល្លិក៏ហៅ ទង ដែរ : ទងត្រឡាច, ទងល្ពៅ, ទងដំឡូង, ទងម្លូ ។ល។ ព. ប្រ. ទំនង, លំអាន, ហេតុការណ៍; ច្រើននិយាយថា ដើមទង, ទាក់ទង ។
 
- 
		    ទៀប  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះឈើដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន ៣ ប្រភេទគឺ ទៀបបាយឬទៀបសាច់ជ្រាយ មានផ្លែទុំសាច់ជ្រាយងាយរលេះ មានរសផ្អែមឈ្ងុយឆ្ងាញ់; ទៀបស្វិត ឬ ទៀបសាច់ស្វិត មានផ្លែប៉ុនគ្នានឹងទៀបបាយដែរ ប៉ុន្តែមានសាច់ស្វិត មិនងាយរលេះ ទុកបានយូរជាងទៀបបាយ មានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ; ទៀបបន្លាឬទៀបទេស មានផ្លែធំច្រឡោ មានពកខ្ពស់ៗ ស្ទើរនឹងហៅថាបន្លាក៏បាន ប៉ុន្តែមិនស្រួចដល់មុតដៃទេ ផ្លែទុំមានសាច់ជ្រាយ មានរសជូរបន្តិចៗ បើដាំនៅដីល្អ មិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេស គេច្រើនហៅថា ទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេស គេច្រើនតែហៅថា...ទេស ដូចជា : ក្ទម្ពទេស, ចេកទេស, ដំឡូងទេស, សេះទេស, សំបួរទេស, សំពត់ទេស ជាដើម, ទៀបបន្លា នេះអ្នកខ្លះគេក៏ហៅ ទៀបទេស ដែរ ។
 
- 
		    នាងនក់  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក : ដំឡូងនាងនក់ ។ កម្អួតសត្វត្រចៀកកាំ ដែលវាក្អួតក្នុងវេលាវាខំប្រឹងរមាត់ពង; ប្រើជាថ្នាំត្រជាក់បំបាត់ក្រវល់ក្រវាយ, ជារបស់មានតម្លៃណាស់; ពាក្យសៀមហៅថា រ៉័ងណុក “សំបុកសត្វស្លាប”, ខ្មែរខ្លះហៅក្លាយមកជា នាងនក់ ខ្លះក៏ហៅ រ៉័ងណុក តាមសៀមដែរ ច្រើនមាននៅក្បែរឈូងសមុទ្ទ ឬនៅកោះក្នុងសមុទ្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ ផង) ។
 
- 
		    បារាំង  
			 ( ន.នាមសព្ទ )  
		      [បារ៉័ង] ( ន.នាមសព្ទ )  
		      [បារ៉័ង]
 (ហ្រ្វង្សិ៍ France) ឈ្មោះដែន ឬប្រទេសរបស់បារាំងសែស : ប្រទេសបារាំង, របស់មកពីប្រទេសបារាំង ។ ខ្មែរយើងប្រើជាពាក្យហៅពួកមនុស្សជាតិបារាំងសែសទាំងអស់គ្នាថា បារាំង; ដែនទាំងមូលរបស់បារាំងសែស ក៏ហៅ បារាំង; សំដីនិយាយដោយរួបរួម តាមទម្លាប់របស់ប្រជាជនជាតិខ្មែរខ្លះ, សូម្បីពួកមនុស្សអ្នកប្រទេសអឺរ៉ុបទាំងប៉ុន្មាន ក៏ហៅ បារាំងៗ ដូចគ្នាទាំងអស់; អ្វីទាំងពួងដែលមានដើមកំណើតមកពីប្រទេសអឺរ៉ុបហៅថា បារាំងៗ ទាំងអស់, ដូចយ៉ាង អក្សរបារាំង, ខោបារាំង, ដំឡូងបារាំង, មាន់បារាំង ជាដើម ។ ខ្មែរបុរាណច្រើនហៅអ្វីៗ ដែលមកពីបរទេសថា... ទេស ដូចជា សំពត់ទេស ជាដើម ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    ដំឡូង
			 ( n )  
		      [dɑmlooŋ] 		     
		        - detail » ( n )  
		      [dɑmlooŋ] 		     
		        - detail »
 generic term for potatoes and other similar tuberous plants
 
Headley's Khmer-English Dictionary Subentry Full Text Search
	- 
		    ដំឡូងក្ដួច
		    
		      [dɑmlooŋ kduəc] 		     
		     
 Chinese yam (Dioscorea hispida; the tubers cannot be eaten until a poison they contain has been leached out)
 
- 
		    ដំឡូងក្រពើ
		    
		      [dɑmlooŋ krɑpəə] 		     
		     
 kind of potato or yam
 
- 
		    ដំឡូងទៀន
		    
		      [dɑmlooŋ tiən] 		     
		     
 kind of yam (Dioscorea brevipetiolata or D. oppositifolia)
 
- 
		    ដំឡូងបារាំង
		    
		      [dɑmlooŋ baaraŋ] 		     
		     
 white potato
 
- 
		    ដំឡូងបាស
		    
		      [dɑmlooŋ baah] 		     
		     
 kind of tuberous plant
 
- 
		    ដំឡូងពងប្រវឹក
		    
		      [dɑmlooŋ pɔɔŋ prɑvɨk] 		     
		     
 kind of tuberous plant
 
- 
		    ដំឡូងពងលលក
		    
		      [dɑmlooŋ pɔɔŋ lɔlɔɔk] 		     
		     
 kind of tuberous plant
 
- 
		    ដំឡូងពស់
		    
		      [dɑmlooŋ pʊəh] 		     
		     
 kind of potato or yam
 
- 
		    ដំឡូងភ្លុក
		    
		      [dɑmlooŋ pluk] 		     
		     
 kind of yam (Dioscorea alata or D. eburnea)
 
- 
		    ដំឡូងមី
		    
		      [dɑmlooŋ mii] 		     
		     
 See:ដំឡូងឈើ
