Khmer Dictionary: ត្មោល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្មោល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដួលស្រឡះគ្មានទាក់ទើសនឹងអ្វី : រលំត្មោល, វាយមួយត្មោងដួលត្មោល ។
-
ត្មោល
( គុ.គុនសព្ទ )
ទោល, តែមួយ (អណ្ឌៈ) : គោពងត្មោល គឺគោដែលមានពងតែមួយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហៅ គោអណ្ឌៈត្មោល) ។
-
តោលម៉ោល
( គុ.គុនសព្ទ )
ដែលត្មោល, ទោល ឥតគូ (ចំពោះតែអ្វីៗ ដែលព្យួរ, ដែលយារ; ព. សា.) ។
-
ទក
( គុ.គុនសព្ទ )
ដែលតាមធម្មតា តែងតែមានមួយគូពីកំណើត, ក៏បែរជាកើតមានតែមួយទៅវិញ : ភ្លុកទក; ដំរីមានភ្លុកទក, គេច្រើនហៅតែ អាទក: អណ្ឌ ទក (អណ្ឌៈបុរស; បើគោឬក្របីជាដើមគេហៅ អណ្ឌៈត្មោល, ព. សា. ថា ពងត្មោល) ។
-
ពង
( ន.នាមសព្ទ )
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្តុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន : ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្ដើក, ពងទន្សង, ពងក្រពើ... (ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ) ។ ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាសបើមានតែមួយដុំ ហៅ ពងត្មោល (ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ) ។ ពងក្ដ ន. (ព. អា.) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថា បញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ (ជាសម្ដីពុំគួរប្រើ) ។
Headley's Khmer-English Dictionary Full Text Search
-
ត្មោល
( adv )
[tmaol]
- detail »
(falling) brusquely, abruptly, suddenly; topsy-turvy
-
ត្មោល
( adj )
[tmaol]
- detail »
(of animals' testicles) to be single
Headley's Khmer-English Dictionary Subentry Full Text Search
-
ដួលត្មោល
[duəl tmaol]
See:ដួលត្មិល -
ដួលត្មោល
[duəl tmaol]
to fall head over heels