Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត្រឡាំង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ត្រលាំង ( ន.នាមសព្ទ ) [--ល៉ាំង ]
    មែន​ពិត, ប្រាដក, ជាក់​ស្ដែង : កូន​ប្រុស​ត្រលាំង មិន​សម​បើ​ធ្វើ​ការ​ប៉ុណ្ណឹង​មិន​កើត !; ជាតិ​ខ្មែរ​ត្រឡាំង​មិន​សម​បី បើ​មិន​ស្គាល់​ពុទ្ធ​សាសនា​សោះ !; កើត​មក​ជា​ខ្មែរ​ដូច​គេ​ដែរ មាន​ប្រាជ្ញា​ស្មារតី​ត្រលាំង ពុំ​សម​បើ​ពុំ​ចេះ​អក្សរ​ខ្មែរ​សោះ !
  2. ឧទ្ទាម ( គុ.គុនសព្ទ ) [អ៊ុត-ទាម]
    (ឧត៑ > ឧទ៑ + ទម; ឧ + ទម “ដែល​មាន​ដំបូន្មាន​រើ​ឡើង”) ដែល​អស់​ទូន្មាន​បាន, ដែល​បង្វឹក​មិន​កើត; ដែល​ឡើង​កម្លាំង​ឡើង​ចិត្ត, ទ្រើស​កម្លាំង​ទ្រើស​ចិត្ត, ទ្រើស​ឃ្នង, ឡើង​ចាង​មិន​ស្ដាប់​ឱវាទ​មិន​ស្ដាប់​ច្បាប់; ខ្មាំង​ចំពោះ​រាជការ​ផែនដី :
    - ក្របី​ឧទ្ទាម ក្របី​ឡើង​ក​ទ្រើស​កម្លាំង​ពិបាក​ប្រើ ឬ​ក្របី​ដែល​លែង​ចោល​យូរ​នៅ​តែ​ក្នុង​ព្រៃ​ផ្លាង​ចាប់​យក​មក​ប្រើ​មិន​កើត ។
    - សេះ​ឧទ្ទាម សេះ​ដែល​ទម្រើស​ទាល់​តែ​ឡើង​កម្លាំង,
    - សេះ​រោង ។
    - មនុស្ស​ឧទ្ទាម មនុស្ស​ទ្រើស​ឃ្នង​ពួន​នៅ​តែ​ក្នុង​ព្រៃ ឬ​មនុស្ស​ដែល​តាំង​ខ្លួន​ជា​ខ្មាំង​ក្បត់​ផែនដី (ប្រើ​ជា ន. ក៏​បាន : បង្រ្កាប​ពួក​ឧទ្ទាម​ដែល​ចូល​មក​រាត​ត្បាត​នៅ​ជាយ​ដែន) ។
    - ស្រែ​ឧទ្ទាម ស្រែ​ដែល​គេ​បោះបង់​ចោល​ទៅ​ជា​ព្រៃ​ខ្លះ ។
    - ឧទ្ទាម​ឡើង​រាជ្យ មនុស្ស​ខ្មាំង​ឡើង​ចាង ឬ​ខ្មាំង​ឡើង​បាន​ជា​ស្តេច​សោយ​រាជ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូន​ប្រុស​ទម្រើស ទាល់​តែ​ឡើង​ទ្រើស ទៅ​ជា​ឧទ្ទាម នាំ​ឲ្យ​រដ្ឋា- ភិបាល​គំរាម វា​មិន​ស្ដាប់​តាម ម៉ែ​ឪ​ព្រួយ​ខ្លាំង ។ ជួន​នាំ​បះបោរ ជួន​ទៅ​ជា​ចោរ ឃោរឃៅ​ប្រឆាំង គួរ​ម៉ែ​ឪ​ស្តាយ កូន​ប្រុស​ត្រឡាំង មិន​គួរ​ភ័ន្តភាំង ដល់​ម្ល៉ឹង​ទៅ​សោះ ។ ឧទ្ទាម​ឡើង​ចាង ព្រោះ​វា​មាន​អាង ព្រៃ​ជួយ​រំដោះ ពេល​ថ្ងៃ​លាក់​ខ្លួន​ ពេល​យប់​ផុត​គ្រោះ វា​ចូល​ភូមិ​ព្រោះ អ្នក​ភូមិ​ខ្លាច​វា ។
Headley's Khmer-English Dictionary Full Text Search
  1. ត្រឡាំង ( adj ) [trɑlaŋ]   - detail »
    to be real, pure, true; strong.
  2. ត្រឡាំង ( adv ) [trɑlaŋ]   - detail »
    extremely, very
    Eg. ជាតិ​ខ្មែរត្រឡាំង​ មិនសមបីបើមិនស្គាល់ព្រះពុទ្ឋសាសនាសោះ : It's surprising that he, a true Khmer, is not familiar with Buddhism at all.
  3. ត្រលាំង   - detail »
    See:ត្រឡាំង


Prohok Solutions @2017 : Learn Khmer | Khmer Calendar