Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាំងនេះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទាំង ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​គួប និយាយ​ប្រមូល​ចំនួន ឬ​បែប​យ៉ាង​អ្វី​ៗ​ដូច​ពាក្យ​ថា ទាំងអស់, ទាំងគ្រប់, ទាំងស្រុង, ទាំងនេះ, ទាំងនោះ, ទាំងអស់​គ្នា, ទាំង​ប្រុស, ទាំង​ស្រី ជាដើម ។
  2. ប្រសិនជា ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ស្មាន សម្រាប់​ប្រើ​ក្នុង​ប្រយោគ​វិកតិកត្តា : ខ្ញុំ​មាន​តុ, ទូ, កៅអី ប្រសិន​បើ​ជា​របស់​អស់​ទាំងនេះ តើ​បង​យក​ជា​ជំនួស​ប្រាក់​ដែល​ខ្ញុំ​ជំពាក់​បង​នោះ​បាន​ឬ​ទេ ? បើ​បង​ព្រម​យក ខ្ញុំ​មាន​អំណរ​ច្រើន​ណាស់ ។ (អ្នក​ម្ចាស់​បំណុល​ថា) : ទោះ​ជា​អ្វី​ក៏​ដោយ ឲ្យ​តែ​ផាត់​ទាត់​ទៅ​ស្មើ​តម្លៃ​គ្នា​នឹង​ប្រាក់​ដែល​ប្អូន​ឯង​ជំពាក់​ខ្ញុំ​នោះ ខ្ញុំ​ក៏​យក​ដែរ (គួរ​ប្រយ័ត្ន​ពាក្យ ប្រសិន​ជា ឬ ប្រសិន​បើ​ជា ហើយ​នឹង ទោះ​ជា, ទោះបី​ជា ដែល​ជា​វិកតិកត្តា​ដូច​គ្នា, ផ្សេង​ពី​ប្រសិន​បើ, ប្រសិន​ណា​បើ និង ទោះបី, ទោះបី​បើ, ទោះណា​បើ ។ល។) ។
  3. មយូរ ( ន.នាមសព្ទ ) [មយូរៈ ឬ មៈយូ]
    ក្ងោក ។
    - មយូរ​គតិ (មៈយូរៈគៈតិ) ដំណើរ​ក្ងោក; ដំណើរ​ដែល​មាន​លំនាំ​ស្រដៀង​នឹង​ក្ងោក ។
    - មយូរ​សព្ទ (មៈយូរៈស័ប) សូរ​សំឡេង​ក្ងោក; សូរ​សព្ទ​ស្រដៀង​នឹង​សំឡេង​ក្ងោក ។
    - មយូរា ក្ងោក​ទាំងឡាយ, ពួក​ក្ងោក ។
    - មយូរី ក្ងោក​ញី (ពាក្យ​ទាំងនេះ​សុទ្ធ​តែ​សម្រាប់​ប្រើ​ក្នុង​កាព្យ) ។
  4. មល្ល ( គុ.គុនសព្ទ ) [ម៉ល់-លៈ ឬ​ម័ល]
    ដែល​មាំទាំ, រឹងប៉ឹង ។ ន. អ្នក​ចំបាប់ ។ ឈ្មោះ​ជាតិ​មនុស្ស​ពួក​មួយ​ក្នុង​មជ្ឈិម​ប្រទេស​ជាន់​ពុទ្ធ​កាល ។
    - មល្លយុទ្ធ (ម៉ល់-លៈយុត) ការ​ចំបាប់​គ្នា, លេង​ចំបាប់ ។
    - មល្លរាជ (ម៉ល់-លៈរាច) ព្រះ​រាជា​ជាតិ​មល្លៈ; ពួក​ព្រះ​រាជា​ទាំងនេះ ដែល​ចាត់​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ ។
  5. មិច្ឆា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [មិច-ឆា ]
    (ជា និ.; មិថ្យា) ខុស, មិន​ពិត, មិនមែន :
    - មនុស្ស​មិច្ឆា មនុស្ស​យល់​តែ​ខាង​ខុស, មនុស្ស​ឆ្វេង​ទាំងស្រុង;
    - ចិត្ត​មិច្ឆា ចិត្ត​ដែល​គិត​ខុស, ចិត្ត​ឆ្វេង​ទាំងស្រុង; (ច្រើន​សំដៅ​សេចក្ដី​ថា ចិត្ត​ឆេវឆាវ, ចិត្ត​អាក្រក់​តក់ម៉ក់);
    - ចិត្ត​មច្ឆេរ​មិច្ឆា (--ម៉ាច់-ឆេ--) ចិត្ត​កំណាញ់​យល់​ខុស​ជា​ត្រូវ ។ល។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា មិច្ឆាចារ, មិច្ឆា​ជីវៈ, មិច្ឆា​ទិដ្ឋិ, មិច្ឆា​មគ្គ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នុះ) ។
    - មិច្ឆា​កម្មន្តៈ ន. ការងារ​ខុស (ព. ផ្ទ. សម្មា​កម្មន្តៈ) ។
    - មិច្ឆាចារ (--ចា) ន. (បា. < មិច្ឆា “ខុស” + អាចារ “ដំណើរ​ប្រព្រឹត្ត​ស៊ប់; មារយាទ”; សំ. មិថ្យាចារ < មិថ្យា + អាចារ) ដំណើរ​ប្រព្រឹត្ត​ទាស់​ខុស​ប្រពៃណី; មារយាទ​អាក្រក់; ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “ដំណើរ​លួច​ភរិយា​គេ” : ធ្វើ​មិច្ឆាចារ (ប្រើ​ជា មិថ្យាចារ ក៏​មាន) ។ ព. ផ្ទ. សម្មាចារ ។
    - មិច្ឆាជីព ឬ--ជីវៈ ន. (បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ) ការ​ចិញ្ចឹម​ជីវិត​ខុស ដូច​យ៉ាង​ចាប់​មនុស្ស​លក់​ជា​របរ​ជាដើម (ប្រើ​ជា មិច្ឆាជីវៈ ក៏​បាន; និយាយ​ថា មិច្ឆាអាជីវោ ក៏មាន) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មា​អាជីវៈ, សម្មា​អាជីវោ ។
    - មិច្ឆា​ទិដ្ឋិ (--ទិតឋិ) ន. (បា.; សំ. មិថ្យាទ្ឫឞ្ដិ) សេចក្ដី​យល់​ឃើញ​ខុស គឺ​ដំណើរ​យល់​ខុស​អំពី​សេចក្ដី​ពិត ដូច​យ៉ាង​យល់​ឃើញ​ថា មាតា​បិតា​គ្មាន​គុណ, សត្វ​ទាំងអស់​ស្លាប់​ហើយ​លែង​កើត​ទៀត​ជាដើម ។ ព. ផ្ទ. សម្មា​ទិដ្ឋិ ។
    - មិច្ឆា​ទិដ្ឋិ​ជន (--កៈ-ជន់) ន. ជន​ប្រកប​ដោយ​មិច្ឆា​ទិដ្ឋិ, ជន​អ្នក​មាន​ការ​យល់​ឃើញ​ខុស ។
    - មិច្ឆា​ពាក្យ ឬ--វាចា (--ពាក ឬ --វាចា) ន. (បា.--វាចា; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ--វាក្យ) សម្ដី​ខុស គឺ​ការ​ប្រើ​វាចា​ខុស​គន្លង​មាន​ពោល​ពាក្យ​កុហក, ពាក្យ​ញុះញង់​ជាដើម ។ ព. ផ្ទ. សម្មា​ពាក្យ ឬ សម្មា​វាចា ។
    - មិច្ឆា​ព្យាយាម ន. (បា. --វាយាម; សំ. មិថ្យាវ្យាយាម) ព្យាយាម​ខុស គឺ​ព្យាយាម​ធ្វើ​អំពើ​អាក្រក់​ណាមួយ ។ ព. ផ្ទ. សម្មា​ព្យាយាម ។
    - មិច្ឆា​មគ្គ (--ម័ក) ន. (បា.; សំ. មិថ្យា + មាគ៌) ផ្លូវ​ខុស គឺ​ផ្លូវ​ឬ​គន្លង​ដែល​មិន​ពិត ។ តាម​លទ្ធិ​ពុទ្ធ​សាសនា​ថា សេចក្ដី​យល់​ឃើញ​ខុស, សេចក្ដី​ត្រិះរិះ​ខុស, វាចា​ខុស, ការងារ​ខុស, ការ​ចិញ្ចឹម​ជីវិត​ខុស, ព្យាយាម​ខុស, ស្មារតី​ខុស, ដំណើរ​តាំង​ចិត្ត​ស្មិងស្មាធិ៍​ខុស​... ទាំងនេះ​ជា មិច្ឆា​មគ្គ ។ ព. ផ្ទ. សម្មា​មគ្គ ។
    - មិច្ឆា​វាចា (ដូច​គ្នា​នឹង មិច្ឆា​ពាក្យ ដែរ) ។
    - មិច្ឆា​វាយាមៈ (ដូច​គ្នា​នឹង មិច្ឆា​ព្យាយាម ដែរ) ។
    - មិច្ឆា​សង្កប្បៈ សេចក្ដី​ត្រិះរិះ​ខុស (ព. ផ្ទ. សម្មា​សង្កប្បៈ) ។
    - មិច្ឆា​សតិ សតិ​ខុស, ការ​រលឹក​ខុស (ព. ផ្ទ. សម្មា​សតិ) ។
    - មិច្ឆា​សមាធិ សមាធិ​ខុស (ព. ផ្ទ. សម្មា​សមាធិ) ។
    - មិច្ឆា​អាជីព, អាជីវៈ , --អាជីវោ (ដូច​គ្នា​នឹង មិច្ឆាជីព ដែរ) ។ល។
  6. អន្តរត្ថវាចក ( ន.នាមសព្ទ ) [អ័ន-តៈរ៉ាត់-ថៈវាចៈកៈ ឬ --ចក់ ]
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ថា “ក្នុង​ពាក់​កណ្តាល; ក្នុង​ចន្លោះ, ក្នុង​រវាង; ខាង​ក្នុង; ...”; សំ. បា. ប្រើ​ពាក្យ អន្តរ, អន្តរ៑, អន្តរា, អន្តោ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទាំងនេះ [teaŋ nih]
    all of these


Prohok Solutions @2017 : Learn Khmer | Khmer Calendar