Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធម្មកថិក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ធម្មកថិក ( ន.នាមសព្ទ ) [ធ័ម-មៈកៈ ថិក]
    (ធម៌កថិក) អ្នក​សំដែង​ធម៌ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ងារ​នៃ​ភិក្ខុ​អ្នក​ចេះ​សំដែង​ធម៌ ថ្នាក់​ជា​ឋានានុក្រម ជា​សហការី​នៃ​ព្រះ​រាជា​គណៈ​ជា​ចៅ​អធិការ​វត្ត​ធំ​ៗ ក្នុង​ព្រះ​រាជ​ធានី ឬ​ជា​សហការី​នៃ​មេ​គណ កាល​បើ​ត្រូវ​ការ​ឲ្យ​មាន : ព្រះ​ធម្ម​កថិក សហការី​នៃ...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​ធរ និង វិន័យ​ធរ ទៀត​ផង) ។
  2. គ្រែ ( ន.នាមសព្ទ )
    គ្រឿង​សេនាសនៈ​មាន​ជើង មាន​មេ មាន​រនាប​សម្រាប់​ដេក, សម្រាប់​អង្គុយ ។ គ្រែ​ធម្មាសនៈ ឬ គ្រែ​ធម្មាសន៍ គឺ​គ្រែ​សម្រាប់​ធម្មកថិក​អង្គុយ​សំដែង​ធម៌ ។ គ្រែ​ស្នែង គឺ​គ្រែ​ដែល​សម្រាប់​អង្គុយ​មាន​ប្រដាប់​សែង​បាន ។
  3. បឋមត្រាស់ ( ន.នាមសព្ទ )
    (បា.+ខ្មែរ ឬ សំ.+ខ្មែរ)  “ការ​បាន​ត្រាស់​ជា​ដំបូង” ឈ្មោះ​កណ្ឌ​មួយ​នៃ​កម្ពីរ​បឋម​សម្ពោធិ​ជា​ពុទ្ធ​ប្រវត្តិ សម្ដែង​អំពី​ប្រវត្តិ​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ​ចាប់​តាំង​ពី​កាល​ដែល​ព្រះ​អង្គ​ចាប់​ព្រះ​ជាតិ​ជា​សុមេធ​បណ្ឌិត​រៀង​រហូត​មក​ដល់​ព្រះ​ជាតិ​ជា​ព្រះ​សិទ្ធត្ថ​គោតម ដរាប​ដល់​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុ​សម្ពុទ្ធ, ជា​គម្ពីរ​សម្រាប់​ធម្មកថិក​មួយ​រូប​សម្ដែង​ក្នុង​ពិធី​បុណ្យ​ពុទ្ធាភិសេក គឺ​ពិធី​អភិសេក​ព្រះ​ពុទ្ធ​រូប​ដែល​ទើប​នឹង​កសាង​ថ្មី : និមន្ត​លោក​ទេសនា​បឋម​ត្រាស់ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ធម្មកថិក [tʰoammeaʔ~tʰoam -----]
    preacher, lecturer on the Dharma


Prohok Solutions @2017 : Learn Khmer | Khmer Calendar