Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នាឡិកា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដើរ ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង​អំពី​ឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺ​លើក​ជើង​ឈាន​ទៅ : ដើរ​ទៅ, ដើរ​មក ។ កម្រើក​ដោយ​កម្លាំង​ផ្សេង​ៗ មាន​ចំហាយ​ក្ដៅ​ជាដើម : គ្រឿង​ចក្រ​ដើរ, ម៉ាស៊ីន​ដើរ​ស្រួល, នាឡិកា​នេះ​ដើរ​រហ័ស​ណាស់ ។ ប្រព្រឹត្ត​ទៅ : ការ​របស់​យើង​ឥឡូវ​ដើរ​ស្រួល​ជាង​ពី​ដើម ។ កាន់​ការ​ដោយ​គ្រឿង​ដឹក​នាំ​ផ្សេង​ៗ : ដើរ​ទូក, ដើរ​កប៉ាល់ ។ ទទួល​ភារៈ​ដឹក​នាំ​គ្រឿង​ផ្ទុក ឬ​មនុស្ស​អ្នក​ជិះ​ទៅ​មក : ផ្លូវ​នុ៎ះ​មាន​រថយន្ត​ដើរ​ឥត​អាក់ ។ ចែក​ឋាន (ស្លាប់) ក៏​ហៅ​ដើរ​បាន​ដែរ (ពាក្យ​រាបសា​សម្រាប់​ប្រជាជន​សាមញ្ញ) : បើ​តាម​ការ​សង្កេត​មើល ដង្ហើម​របស់​គាត់​ ឃើញ​ថា​គាត់​មុខ​ជា​នឹង​ដើរ ក្នុង​ពេល​ឆាប់​ៗ នេះ​ហើយ ។ល។
  2. ត្រីវិស័យ ( ន.នាមសព្ទ )
    ប្រដាប់​មួយ​ប្រភេទ រង្វង់​មុខ​ស្រដៀង​នឹង​នាឡិកា មាន​ទ្រនិច​វិល​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជា​និច្ច​សម្រាប់​អ្នក​ដំណើរ​ប្រើ​មើល​កុំ​ឲ្យ​វង្វេង​ច្រឡំ​ទិស : ត្រី​វិស័យ​ជា​វត្ថុ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឬ តាម​តំបន់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់ (ចិន​ជា​អ្នក​បង្កើត​ត្រីវិស័យ​នេះ​មុន​គេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនង​ជា​មក​ពី​មាន​អាការ​ដូច​ត្រី​ទេ​ដឹង ? ព្រោះ​ទ្រនិច​សម្រាប់​ចង្អុល​ទិស​កាល​ណា​គេ​ចាប់​កាន់​ប៉ះ​ត្រូវ​តួ​របស់​វា, វា​តែង​កម្រើក​រលាស់​ញ័រ​ៗ ដូច​អាការ​ត្រី​បង្រះ​ឬ​ហែល​ទឹក ។
  3. ទ្រនិច ( ន.នាមសព្ទ )
    អវយវៈ​ស្រួច​មុត​មាន​ពិស ដែល​មាន​នៅ​កន្ទុយ​សត្វ​សម្រាប់​ទិច : ទ្រនិច​ឃ្មុំ, ទ្រនិច​ខ្ទួយ ។ ដែក​ឬ​អ្វី​ៗ ដែល​មាន​សណ្ឋាន​ស្រួច​ឆ្មារ ស្រដៀង​នឹង​ទ្រនិច​សត្វ​ទាំង​នោះ ក៏​ហៅ​ថា ទ្រនិច ដែរ : ទ្រនិច​នាឡិកា, ទ្រនិច​ត្រី​វិស័យ ។
  4. ថ្ងៃ ( ន.នាមសព្ទ )
    វេលា​មាន​ពន្លឺ​ព្រះ​អាទិត្យ​ប្រាដក ។ តាម​ហោរា​សាស្ត្រ កំណត់​វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់​ពី​ក្រោយ​វេលា​អធ្រាត្រ​មក​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​វិញ (ជា ២៤ ម៉ោង) ហៅ​ថា មួយ​ថ្ងៃ; ហៅ​តាម​ពាក្យ​ធម្មតា​ថា យប់​មួយ ថ្ងៃ​មួយ ឬ មួយ​ថ្ងៃ​មួយ​យប់ ។ ដួង​អាទិត្យ​ឬ​សូរ្យ​មណ្ឌល​ក៏​ហៅ ថ្ងៃ ដែរ : ថ្ងៃ​អាទិត្យ, ថ្ងៃ​នេះ, ថ្ងៃ​ស្អែក, ថ្ងៃ​ខាន​ស្អែក, ថ្ងៃ​ត្រង់ ។ល។
  5. ទៀង ( គុ.គុនសព្ទ )
    (និច្ច, និច្ចំ; និត្យ) ដែល​ពិត, ប្រាកដ, មិន​ប្រែប្រួល, មិន​ល្អៀង, មិន​ឃ្លៀងឃ្លាត : សម្ដី​ទៀង ។ ប្រើ​ជា កិ. វិ. ក៏​បាន : នាឡិកា​នេះ​ដើរ​ទៀង​ណាស់ ។ ន. និព្វាន (ច្រើន​ប្រើ​តែ​ខាង សំ. និង​ បា. ថា និច្ចំ) ។
    - ទៀង​តែ​នឹង និ. និបាត​ប្រាប់​អនាគត “ប្រាកដ​ជា​នឹង, មុខ​ជា​នឹង” : ទៀង​តែ​នឹង​បាន មុខ​ជា​ឬ​ប្រាកដ​ជា​នឹង​បាន ។
    - ទៀង​ត្រង់ ត្រង់​ពិត, ពិត​ជា​ត្រង់ : ចិត្ត​ទៀង​ត្រង់ ។
    - ទៀង​ទាត់ ទៀង​ពិត​ឥត​ភ្លាត់ ។
    - ទៀង​ទេរ ទេរ ឬ​ជ្រេ​ទៀង​តាម​ប្រក្រតី តាម​ធម្មតា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាទិត្យ​ទៀង​ទេរ រាល់​ថ្ងៃ​តែង​បែរ ទៅ​ទិស​បស្ចិម សង្កេត​មើល​ទៅ ឃើញ​ដូច​សន្សឹម រូប​កាយ​ឥត​ខ្លឹម ក៏​ដូច្នេះ​ដែរ ។
  6. គាំង ( កិ.កិរិយាសព្ទ )
    គាក់, អាក់, ងាស់​ប្រព្រឹត្ត​ទៅ​ពុំ​បាន : គ្រឿង​ម៉ាស៊ីន​គាំង​មិន​ដើរ, នាឡិកា​គាំង​មិន​ដើរ ។ កិ. វិ. :
    - យំ​គាំង, សើច​គាំង, គឺ​យំ, សើច​ខ្លាំង​លង់​បាត់​សូរ ។ គុ.
    - រឹង​គាំង គឺ​រឹង​ក្រទាំង ។
  7. នាឡិកា ( ន.នាមសព្ទ )
    (បា.; សំ. នាឌិកា) ឈ្មោះ​មាត្រា​សម្រាប់​វេលា​ចំនួន ៦០ នាទី គឺ ៦០ មីនុត (ហៅ​ថា មួយ​នាឡិកា គឺ​មួយ​ម៉ោង) ។ ប្រដាប់​សម្រាប់​ប្រើ​រាប់​ម៉ោង​នុ៎ះ​ឯង ក៏​ហៅ នាឡិកា ដែរ : នាឡិកា​ចង​ដៃ, នាឡិកា​ដក់, នាឡិកា​ព្យួរ, នាឡិកា​រោទ៍ ។
  8. នាទី ( ន.នាមសព្ទ )
    (នាឌិ) នាឡិ ។ ឈ្មោះ​តម្រា​រាប់​ពេល​វេលា​ក្នុង​ចំនួន ៦០ នាឡិកា (៦០ មីនុត) : ម៉ោង ១២ និង ១០ នាទី គឺ​ម៉ោង ១២ និង ១០ មីនុត ។ កន្លែង​នីមួយ​ៗ​មាន ព្រំ​ចារឹក​ដែល​គេ​បាន​កំណត់​ស្រេច​ហើយ : នាទី​ដី, នាទី​ចម្ការ ។ មុខ​ក្រសួង, មុខ​ងារ, មុខ​ការ :ធ្វើ​ការ​តាម​នាទី​របស់​ខ្លួន, ធ្វើ​តាម​នាទី​ដែល​គេ​ដាក់​ឲ្យ ។
  9. ប៉ោល ( ន.នាមសព្ទ )
    កូន​ប្រយោល : ប៉ោល​នាឡិកា, ប៉ោល​ស្ទង់​ប្រយោល ។
  10. ប៉ោលតោក ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ យំ​ឮ​សូរ ប៉ោល​តោក​ៗ ឬ ប៉ូល​តូក​ៗ ។ ឈ្មោះ​នាឡិកា​ព្យួរ​មួយ​ប្រភេទ មាន​រូប​សត្វ​ប៉ោល​តោក​បញ្ចេញ​ក្បាល​មក​យំ​ប្រាប់​ម៉ោង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. នាឡិកា ( n ) [nieleʔkaa]   - detail »
    watch, clock; meter (e.g. water meter); hour
Headley's Khmer-English Dictionary Subentry Full Text Search
  1. នាឡិកាចងដៃ [nieleʔkaa~nieliʔkaa cɑɑŋ day]
    See:នាឡិកាដៃ
  2. នាឡិកាដក់ [nieleʔkaa~nieliʔkaa dɑk]
    pocket watch
  3. នាឡិកាដៃ [nieleʔkaa~nieliʔkaa day]
    wristwatch
  4. នាឡិកាទឹក [nieleʔkaa~nieliʔkaa tɨk]
    water meter
  5. នាឡិកាប៉ោល [nieleʔkaa~nieliʔkaa paol]
    pendulum clock
  6. នាឡិកាព្យួរ [nieleʔkaa~nieliʔkaa pyuə]
    wall clock
  7. នាឡិការោទ៍ [nieleʔkaa~nieliʔkaa roo]
    alarm clock
  8. នាឡិកាលុត [nieleʔkaa~nieliʔkaa lut]
    safety spring watch (watch that has the spring so designed that it will slip when wound to certain maximum tolerance to avoid breaking)
  9. នាឡិកាលោតលេខ [nieleʔkaa~nieliʔkaa loot leek]
    digital clock / watch
  10. នាឡិកាល្បឿន [nieleʔkaa~nieliʔkaa lbɨǝn]
    speedometer

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar