Khmer Dictionary: និគម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
និគម
( ន.នាមសព្ទ )
[--គំ ]
ប្រជុំភូមិច្រើន គឺតំបន់ដែលមានមេភូមិម្នាក់ជាអ្នកត្រួតត្រា; ទីផ្សារនីមួយៗក្នុងខែត្រក្រៅ (ពាក្យនេះមានប្រើតែពីក្នុងសម័យបុរាណ) ។
-
និគមវចនៈ
( ន.នាមសព្ទ )
[--គៈមៈវៈចៈ ន៉ៈ ឬ--គំ- មៈ-- ]
ពាក្យបន្ថែម គឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗ ត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយ គឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់ : ធម្មកថិក មុននឹងបញ្ចប់ធម៌ទេសនា តែងតែសម្ដែងនូវនិគមវចនៈដើម្បីញ៉ាំងអ្នកស្ដាប់ឲ្យចងចាំនូវគោលធម៌ដែលលោកបានសម្ដែងមកហើយ ។
-
សូទ្រនិគម
( ន.នាមសព្ទ )
[--ទ្រៈនិគំ]
(ឝូទ្រ + និគម) និគមនៃពួកសូទ្រៈ ។ (អ. ថ. សូត-និគំ) ឈ្មោះស្រុកមួយក្នុងអាណាខេត្តសៀមរាប (ស្រុករលួស) នៅខាងកើតទីរួមខែត្រសៀមរាបសព្វថ្ងៃនេះ (ប្រហែលជាកាលពីក្នុងសម័យមហានគរ ស្រុកនេះជាភូមិលំនៅរបស់ពួកសូទ្រៈទេដឹង ?) ។
-
អាណា
( ន.នាមសព្ទ )
(អាជ្ញា) អំណាច; បញ្ញត្តិ,ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត; ការគ្រប់គ្រង; ការបង្គាប់បញ្ជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាជ្ញា ផ) ។
- អាណាខេត្ត (--ខែត; បា. ប្រើជា អាណក្ខេត្ត ក៏មាន) ។ ខេត្តដែនដែលនៅក្នុងអំណាចការគ្រប់គ្រងនៃមហាក្សត្រឬរដ្ឋបាលមួយៗ : អាណាខេត្តកម្ពុជាកាលពីក្នុងសម័យមហានគរ មានទំហំធំទូលាយណាស់ ។
- អាណាចក្ក ឬ--ចក្រ អំណាចដែលប្រព្រឹត្តទៅក្នុងមួយជុំខេត្តដែន ដូចជាកង់រទេះ គឺអំណាចនៃការគ្រប់គ្រងប្រទេសមួយៗផ្សាយទៅជុំវិញប្រទេសនោះ (ពាក្យនេះ ប្រើជាគូគ្នានឹង សាសនចក្ក ឬ ពុទ្ធចក្ក ឬក៏ សាសនចក្រ, ពុទ្ធចក្រ) : អាណាចក្រជាភារៈលើព្រះព្រះមហាក្សត្រ ឬ រដ្ឋាភិបាលឯពុទ្ធចក្រជាភារៈលើពួកបព្វជិតពុទ្ធសាសនិក ។
- អាណានិគម (--គំ) និគមដែលនៅក្នុងអាណាខេត្ត; និគមដែលឋិតនៅក្នុងអំណាច; រដ្ឋដែលតាំងនៅក្នុងអំណាចនៃបរទេស, ស្រុកចំណុះគេ ។
- អាណានិគមនិយម (--គំ-និ-យំ) លទ្ធិឬអធ្យាស្រ័យនៃជនខ្លះ ដែលចូលចិត្តតែខាងជ្រៀតជ្រែកវាយដណ្ដើមយកប្រទេសដទៃមកធ្វើជាស្រុកចំណុះរបស់ខ្លួន ។
- អាណាបវត្តិ (--ប៉ៈវ័ត) ដំណើរប្រព្រឹត្តទៅនៃអំណាច; ការផ្សាយអំណាច ។
- អាណាប្រជា ឬ--ប្រជាជន ប្រជាជនក្នុងអាណាចក្រមួយៗ ។
- អាណាប្រជានុរា-ស្រ្ត ប្រជាជនក្នុងអាណាខេត្ត តាមលំដាប់ថ្នាក់បុគ្គលគឺថ្នាក់ខ្ពស់, កណ្តាល, ទាប ឬប្រជាជនដែលនៅក្នុងអាណាខេត្តនិងរាស្រ្តប្រជាក្នុងប្រទេសចំណុះ ។
- អាណាប្រជារាស្រ្ត ប្រជារាស្រ្តក្នុងអាណាចក្រមួយៗ ។
- អាណាប្រយោជន៍ ផលប្រយោជន៍ផ្សេងៗដែលកើតពីការគ្រប់គ្រងប្រទេស (ផលប្រយោជន៍ជារាជការ) ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដែលមានអំណាចគ្រប់គ្រងមុខការឬក៏មុខរបរណាមួយ ។
- អាណាព្យាបាល អ្នកគ្រប់គ្រងរក្សាអាណាខេត្ត ឬការគ្រប់គ្រងរក្សាអាណាខេត្ត ។ ខ្មែរប្រើជា គុ. ផងក៏មាន “ដែលគ្រប់គ្រងរក្សាអាណាខេត្ត” : រាជការអាណាព្យាបាល ។
- អាណាវីតិក្កមៈ ឬ --វីតិក្រម (--ក្រំ) ការប្រព្រឹត្តកន្លងឬល្មើសច្បាប់បញ្ញត្តិ, ការប្រព្រឹត្តបំពានច្បាប់ ។
- អាណាវីតិក្កមចេតនា (--តិក-កៈ ម៉ៈ--) គំនិតដែលបម្រុងនឹងប្រព្រឹត្តកន្លងឬបំពានច្បាប់បញ្ញត្តិ ។
- អាណាវីតិក្កមទោស (--តិក-កៈម៉ៈ--) ទោសព្រោះការប្រព្រឹត្តកន្លងច្បាប់បញ្ញត្តិ, ទោសព្រោះល្មើសច្បាប់ ។ល។
Headley's Khmer-English Dictionary Full Text Search
-
និគម
( n )
[niʔkum]
- detail »
district, ward; community; former administrative subdivision made up of several villages ( ភូមិ )
Headley's Khmer-English Dictionary Subentry Full Text Search
-
ជននិគម
[cɔɔn niʔkum]
immigrant
-
និគមជន
[niʔkum cɔɔn]
villager(s); settler, colonist
-
សូទ្រនិគម
[sootreaʔ niʔkum]
laboring class district
-
អាណានិគម
[ʔaa naa niʔkum]
colony