Khmer Dictionary: បង់សៀត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បង់សៀត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលអសារឥតការ, ដែលបោះបង់ចោល : ខូចបង់សៀត, ដាក់ចោលបង់សៀត ឬខូចបង់ម្សៀត ។ សរសេរជា បង្សៀត ក៏បាន ពីព្រោះ ស ជា អ វគ្គ អាចនៅក្រោម ង បាន, ដូចជា ពង្ស, អង្សា ជាដើមនោះដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្សៀត ទៀតផង ។
-
អវរុទ្ធា
[អៈវៈរុត-ធា]
មើលក្នុងពាក្យ អវរុទ្ធ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មនុស្សមានពុត ជាអវរុទ្ធ គេលុបឈ្មោះចេញ មិនតែប៉ុណ្ណោះ ថែមគេបណ្តេញ ឲ្យខ្លួនឃ្លាតចេញ ចាកផ្ទះផងទៀត ។ ចំណែកភរិយា ជាអវរុទ្ធា ខូចចោលបង់សៀត ទោះបីម្ល៉ឹងហើយ ក៏នៅតែឆ្លៀត បំបែរបំបៀត រករឿងរ៉ាវគេ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
បង់សៀត
[bɑŋ siǝt]
See:បង់ម្សៀត