Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បញ្ជី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រឡា​បញ្ជី ( ន.នាមសព្ទ )
    ឋានន្តរ​របស់​មន្ត្រី​ជាន់​កណ្ដាល​ខាង​តុលាការ ជា​ស្មៀន​សម្រាប់​កាន់​កាប់​បញ្ជី​និង​សំណុំ​រឿង​ផ្សេង​ៗ ជាដើម ។
  2. តារាង ( ន.នាមសព្ទ ) [--រ៉ាង]
    ចម្រៀក, បន្ទះ​ឈើ ឬ​ឫស្សី​ជាដើម​ដែល​ដាក់​ខ្វែង​ជា​ក្រឡា : ធ្វើ​តារាង, ចង​តារាង ។ គំនូស​បន្ទាត់​មាន​ក្រឡា ក៏​ហៅ តារាង ដែរ : តារាង​បញ្ជី ។
    - ក្រដាស​តារាង គឺ​ក្រដាស​ដែល​មាន​បន្ទាត់​ខ្វែង ។
  3. តុល្យ​ការ ( ន.នាមសព្ទ )
    ការ​ស្មើ​ភាគ​គ្នា, ការ​ថ្លឹង​ឲ្យ​មាន​ទម្ងន់​ស្មើ​គ្នា; បញ្ជី​គិត​គូរ​គ្នេរគ្នាន់​ឲ្យ​ដឹង​មុខ​ចំណូល​ចំណាយ : រឿង​នេះ​ពុំ​ទាន់​ដឹង​ជា​យ៉ាង​ណា​ទេ​ ចាំ​ធ្វើ​តុល្យការ​មើល​សិន ។
  4. តុល្យាការ ( ន.នាមសព្ទ ) [តុល-យ៉ា-កា ]
    (តុល្យ + អាការ) អាការ​ថ្លឹង​មើល​ឲ្យ​ដឹង​នូវ​ភាគ​ស្មើ​គ្នា, តារាង ឬ​បញ្ជី​គិត​គូរ​ឲ្យ​ដឹង​នូវ​កិច្ច​ការ​ផ្សេង​ៗ : តាម​តុល្យាការ​ក្នុង​ត្រី​មាស​ទី ២ នេះ ឃើញ​ថា​កិច្ច​ការ​នៃ​សមាគម​យើង​បាន​ចម្រើន​កើន​ជាង​ត្រី​មាស​ទី ១ ។
  5. ឋិតិ ( ន.នាមសព្ទ )
    (ស្ថិតិ) ទី​តាំង, ជីវិត, ដំណើរ​រស់​នៅ; ដំណើរ​តាំង​នៅ​នៃ​ចិត្ត...។ ឋិតិ ឬ ស្ថិតិ បញ្ជី ។
  6. ត្រួត ( កិ.កិរិយាសព្ទ )
    ពិនិត្យ​មើល​ឲ្យ​ដឹង​ជា​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​បង្គាប់​បញ្ជា​ឲ្យ​ធ្វើ​ថែម​ទៀត​ដោយ​ត្រឹម​ត្រូវ : ត្រួត​មើល, ត្រួត​បញ្ជី, ត្រួត​ការ, ត្រួត​ពល ។ ដាក់​បន្តុប​លើ​គ្នា : ត្រួត​ចាន ។
  7. ត្រី ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។
    - ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។
    - ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។
    - ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។
    - ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។
    - ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
    - ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។
    - ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
    - ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។
    - ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។
    - ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។
    - ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។
    - ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។
  8. ថវិកា ( ន.នាមសព្ទ ) [ថៈ-- ]
    ថង់; យាម; ទៃ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅ​យក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់​ចំណូល​និង​ចំណាយ​រៀងរាល់​ឆ្នាំ ប្រៀប​ដូច​ជា​ថង់​សម្រាប់​ដាក់​ប្រាក់ : គ្រោង​ថវិកា, ចាយ វាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើស​ពី​ថវិកា​របស់​ខ្លួន ។
    - ថវិកា​ខេត្ត ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត ។
    - ថវិកា​ជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំងមូល ។
    - ថវិកា​ប្រធួន សេចក្ដី​សុំ​រួម​គ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូន​ទៅ​រដ្ឋសភា ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយ​វាយ​ទប់​ទល់​ទម្រាំ​បាន​ថវិកា​ដើម ។
  9. ទិន ( ន.នាមសព្ទ )
    ថ្ងៃ ។ ប្រក្រតិទិន គឺ​បញ្ជី​មាន​តារាង​ចុះ​រៀង​របៀប​ថ្ងៃ​ក្នុង​ខែ​មួយ​ៗ​ក្នុង​មួយ​ឆ្នាំ ។
  10. ត្រា ( ន.នាមសព្ទ )
    ប្រដាប់​មាន​ស្នាម​ចម្លាក់​ជា​គ្រឿង​សម្គាល់​សម្រាប់​បោះ​លើ​សំបុត្រ, ចុតហ្មាយ, ដីកា, បញ្ជី, សំបុត្រ​សន្យា​ផ្សេង​ៗ​តាម​មុខ​ងារ, មុខ​ក្រសួង : បោះ​ត្រា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. បញ្ជិកា   - detail »
    See:បញ្ជី
  2. បញ្ជី ( n ) [bɑɲcii]   - detail »
    list, chart, record; record book, account book, register; document
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រឡាបញ្ជី [krɑlaa bɑɲcii]
    clerk of the court; arbitrator
  2. ក្រុមជំរះបញ្ជី [krom~krommaʔ- cumreah bɑɲcii]
    office of the comptroller (financial service which controls the expenditures of governmental agencies)
  3. ចុះបញ្ជី [coh bɑɲcii]
    to take stock (of); to register
  4. ចុះបញ្ជី [coh bɑɲcii]
    to register, record
  5. ចំណាយបញ្ជី [cɑmnaay bɑɲcii]
    to remove (e.g. a name) from a list
  6. តារាងបញ្ជី [taaraaŋ bɑɲcii]
    table / chart (for writing a list of something, e.g. names), roll
  7. ត្រួតបញ្ជី [truət bɑɲcii]
    to check the books / bookkeeping
  8. ធ្វើបញ្ជី [tvəə bɑɲcii]
    to prepare a record / register / inventory
  9. បញ្ជីកត់ប្រាក់ [bɑɲcii kɑt prak]
    list of people showing how much money they have donated
  10. បញ្ជីជាតិ [bɑɲcii ciet]
    birth certificate

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar