Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បន្ទុក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កូន ( ន.នាមសព្ទ )
    មនុស្ស, សត្វ​ដែល​កើត​អំពី​មាតា​បិតា មេបា : កូន​ប្រុស, កូន​ស្រី, កូន​ឈ្មោល, កូន​ញី ។ មនុស្ស​នៅ​ក្នុង​បន្ទុក​ឱវាទ​ចៅហ្វាយ​នាយ ឬ មេ​តម្រួត : កូន​ក្មួយ, កូន​ឈ្នួល... ។ វត្ថុ​អ្វី​ៗ ជា​គូ​គ្នា មួយ​មាន​រូប​តូច​ជាង​មួយ : កូន​ប្រអប់, កូន​សោ ។
  2. កំលោះ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [កំ-ល៉ោះ ]
    មនុស្ស​ប្រុស​ដែល​ពេញ​ការ, ពេញ​កម្លាំង​ល្មម​មាន​ប្រពន្ធ : មនុស្ស​កំលោះ, មនុស្ស​ពេញ​កំលោះ ។ ភ្លើង​ដែល​កំពុង​ឆេះ​ពេញ​បន្ទុក​ក៏​ហៅ
    - ភ្លើង​ពេញ​កំលោះ ដែរ ។
  3. ត្រេះត្រុះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ច្រេញច្រុញ​ត្រុន​ៗ ដោយ​ទទួល​បន្ទុក​ធ្ងន់ មាន​រែក, លី, សែង​ធ្ងន់ ជាដើម : ដើរ​ត្រេះត្រុះ, រែក​ត្រេះត្រុះ ។ គុ. ឫកពា​ត្រេះត្រុះ ឫកពា​ច្រេញច្រុញ ។
  4. ទូរគមនាគមន៍ ( ន.នាមសព្ទ ) [ទូរៈគៈមៈនា​ គំ ]
    ដំណើរ​ទៅ​និង​ដំណើរ​មក​ក្នុង​ទី​ឆ្ងាយ, ផ្លូវ​ទាក់ទង​ទៅ​វិញ​ទៅ​មក​ឆ្ងាយ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅ​យក​ដំណើរ​ទាក់ទង ឬ​ប្រស្រ័យ​រក​គ្នា​ដោយ​ទូរស័ព្ទ ទាំង​ប្រើ​ជា​ឈ្មោះ​ក្រសួង​មួយ​ទទួល​បន្ទុក​ខាង​ទូរ​លេខ-ទូរស័ព្ទ​ផង រួម​ជា​មួយ​ក្រសួង​ប្រៃសណីយ៍ : ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។
  5. ទ្រាំទ្រ ( កិ.កិរិយាសព្ទ )
    ទប់ទល់, គាំពារ, ខំ​អត់ធន់​ពេញ​បន្ទុក, ខំ​ប្រឹង​ទទួល​កិច្ច​គ្រប់​ប្រភេទ ។ ថែ​រក្សា​ជំងឺ​ដោយ​ទទួល​ភារៈ​ពេញ​បន្ទុក : ម្ដាយ​ធំ​ខ្ញុំ​គាត់​ឥត​កូន​ទេ ប៉ុន្តែ​វេលា​ដែល​គាត់​មាន​ជំងឺ​ធ្ងន់ ក្មួយ​ទាំងអស់​ឈូឆរ​ទ្រាំទ្រ​គាត់​ដូច​ជា​កូន​បង្កើត ។
  6. ថ្វែ ( ន.នាមសព្ទ )
    ឈ្មោះ​ទូក​ធំ​បែប​មួយ​សម្រាប់​ផ្ទុក​បន្ទុក​ធំ មាន​បៃឡី​ខាង​កន្សៃ : ទូក​ថ្វែ, ជញ្ជូន​ស្រូវ​ដាក់​ថ្វែ ។ ទូក​ថ្វែ (ព. ប្រ. បុ.) អ្នក​មាន​ទ្រព្យ​ច្រើន​ព្រោះ​ជំនួញ​ជើង​ទឹក ។ កុំ​ផ្ទុក​តាម​ថ្វែ កុំ​យក​តម្រាប់​គេ​អ្នក​មាន ។ ទូក​តូច​កុំ​ប្រដូច​នឹង​ទូក​ថ្វែ ខ្លួន​ជា​អ្នក​ទ័ល​ក្រ កុំ​ប្រើ​ចរិយា​ឲ្យ​ដូច​គេ​អ្នក​មាន ។ល។
  7. គ្របគ្រង ( កិ.កិរិយាសព្ទ )
    បីបាច់, រក្សា, ថែទាំ​ដោយ​ទទួល​រង​បន្ទុក រង​ខុស​ត្រូវ​លើ​ខ្លួន ។
  8. បន្ទុក ( ន.នាមសព្ទ )
    ភារៈ​ឬ​ចំនួន​ដែល​ផ្ទុក, កិច្ចការ​ធុរៈ​ខុស​ត្រូវ​សព្វ​គ្រប់ : ទទួល​បន្ទុក, រង​បន្ទុក, នៅ​លើ ឬ នៅ​ក្នុង​បន្ទុក, បន្ទុក​គ្រួសារ ។
  9. បន្សាប ( កិ.កិរិយាសព្ទ )
    ស៊ែម​ក្ដារ​គែម​ទូក​ឲ្យ​ខ្ពស់​ឡើង ដើម្បី​នឹង​ឲ្យ​បាន​ចុះ​បន្ទុក​ច្រើន ។ ធ្វើ​ឲ្យ​សាប, ឲ្យ​អស់​ពិស​អស់​អំណាច : បន្សាប​ទំពាំង, បន្សាប​ពិស, បន្សាប​មន្ត, បន្សាប​អំណាច ។
  10. ប្រតិវេទន៍ ( ន.នាមសព្ទ ) [ប្រតិវេត ]
    (ប្រតិវេទន; បដិវេទន) ការ​ពិត​ទូល, ការ​ក្រាប​បង្គំ​ទូល, ការ​ជម្រាប : ត្រូវ​ធ្វើ​ប្រតិវេទន៍​សិន ទើប​អាច​ចូល​បាន ។ សេចក្ដី​ប្រកាស​ប្រាប់; ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ, បណ្ដឹង : ប្រទេស​នេះ​បាន​ធ្វើ​ប្រតិវេទន៍​ហើយ​ថា ខ្លួន​នឹង​មិន​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ប្រទេស​នោះ​ទេ; ភ្នាក់ងារ​រាជការ​ទាំងឡាយ លុះ​ត្រាតែ​មាន​ប្រតិវេទន៍​នៃ​បន្ទុក​គ្រួសារ ទើប​អាច​បើក​ប្រាក់​បំណាច់​គ្រួសារ​កូន​បាន ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. បន្ទុក ( n ) [bɑntuk]   - detail »
    cargo, load; burden; responsibility, duty; function; sponsorship
    Eg. មានកូនបួន​នាក់ក្នុងបន្ទុកខ្ញុំ : There are four children in my care.
Headley's Khmer-English Dictionary Subentry Full Text Search
  1. ដោះបន្ទុក [dɑh bɑntuk]
    to help (in something); to free from duty; to release
  2. ទទួលបន្ទុក [tɔtuəl bɑntuk]
    to be in charge of, be responsible (for), accountable
    Eg. រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារប្រទេស: minister in charge of the ministry of national defense
  3. ទទួលបន្ទុក [tɔtuəl bɑntuk]
    to be in charge, be responsible (for)
  4. ធូរស្រាលអំពីបន្ទុក [tʰuu sraal ʔɑmpii bɑntuk]
    to be free of responsibilities
  5. នៅក្នុងបន្ទុក [nɨv knoŋ bɑntuk]
    See:នៅលើបន្ទុក
  6. នៅក្នុងបន្ទុក [nɨv knoŋ bɑntuk]
    under (someone's) care
  7. នៅលើបន្ទុក [nɨv lǝǝ bɑntuk]
    to be under the sponsorship / protection of; to be assisted by
  8. ទំលាក់បន្ទុកទទួលខុសត្រូវដល់ [----- bɑntuk tɔtuəl kʰoh trəv dɑl]
    to shift responsibility (onto someone)
  9. បន្ទុកបណ្ដាក់ [bɑntuk bɑndak]
    to entrust (a matter to someone)
  10. បន្ទុកអគ្គិសនី [bɑntuk ʔakkiʔ sɑɑ nii]
    electric charge

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar