Khmer Dictionary: បាតុកម្ម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាតុកម្ម
( ន.នាមសព្ទ )
[ប៉ា--]
(បាតុ + កម្ម) អំពើជាក់ស្ដែង, ការធ្វើឲ្យដឹង ឬឲ្យឃើញប្រាដក; ការលើកគ្នាដើរដង្ហែជាក្បួនដើម្បីសម្ដែងសេចក្ដីមិនពេញចិត្តចំពោះអំពើអ្វីនីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្ដីពេញចិត្តខ្លួនទាំងអស់គ្នា : ធ្វើបាតុកម្មសម្ដែងការមិនពេញចិត្តចំពោះរឿង...; បាតុកម្មនៃពួកកម្មករ...។ បាតុកម្មបំពានច្បាប់ បាតុកម្មខុសផ្លូវច្បាប់ ។ បាតុកម្មឡើងចាង បាតុកម្មតាមទំនើងក្រៅលក្ខណានុញ្ញាត ។ល។ បាតុកម្មសុភាព បាតុកម្មសុភាពរាបសាតាមលក្ខណានុញ្ញាត ។ល។
Headley's Khmer-English Dictionary Full Text Search
-
បាតុកម្ម
( n )
[paatoʔkam]
- detail »
demonstration, protest; manifestation
Headley's Khmer-English Dictionary Subentry Full Text Search
-
ធ្វើបាតុកម្ម
[tvəə paatoʔkam]
to demonstrate, hold a demonstration
-
បាតុកម្មសយម្ភូត
[paatoʔkam saʔyampʰuut]
demonstration without a leader, spontaneous manifestation