Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បំណុល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ជប់ ( គុ.គុនសព្ទ )
    ដែល​រារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃ​បំណុល​គេ​ដោយ​មាន​ល្មម​នឹង​សង​គេ​បាន ហើយ​ទម្រន់​បង្អង់​មិន​សង​គេ​ងាយ, ឬ​ដែល​ខ្ចី​ប្រដាប់​ប្រើ​ប្រាស់​របស់​គេ​ទៅ ហើយ​ទម្រន់​បង្អង់​ទុក​មិន​ឲ្យ​មក​គេ​វិញ : មនុស្ស​កញ្ជប់​ទ្រព្យ​គេ ។
  2. កំដឹង ( កិ.កិរិយាសព្ទ )
    ចំពាក់​បំណុល​គេ : កំដឹង​ទ្រព្យ​គេ ។
  3. ដោះ ( កិ.កិរិយាសព្ទ )
    ស្រាយ, កែ​ស្រាយ, ធ្វើ​ឲ្យ​របូត​ពី​ចំពាក់​គ្នា, បើក​លែង, គេច​ចេញ, គេច​កែ : ដោះ​ប្រស្នា, ដោះ​ចំណង, ដោះ​បំណុល, ដោះ​មនុស្ស​ទោស, ដោះ​ខ្លួន​ចេញ, និយាយ​ដោះ ។ល។
  4. បញ្ញើ ( ន.នាមសព្ទ ) [ប័ញ-ញ៉ើ]
    អ្វី​ៗ​ដែល​គេ​ផ្ញើ, របស់​ផ្ញើ : ទទួល​បញ្ញើ ។ ព. ទ. បុ. បញ្ញើ​ទុក​ស្មើ​បំណុល អត្ថន័យ​ថា អ្វី​ៗ​ដែល​គេ​ផ្ញើ​ទុក​ផង, កាល​បើ​វិនាស​ខូច​បាត់​ទៅ, អ្នក​ទទួល​ត្រូវ​សង​គេ ទុក​ដូច​ជា​បំណុល ។
  5. បុល្លិកា ( ន.នាមសព្ទ ) [បុល-ល៉ិកា]
    ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ បំណុល ថា បំណុល​បុល្លិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំណុល) ។
  6. ប្រសិនជា ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ស្មាន សម្រាប់​ប្រើ​ក្នុង​ប្រយោគ​វិកតិកត្តា : ខ្ញុំ​មាន​តុ, ទូ, កៅអី ប្រសិន​បើ​ជា​របស់​អស់​ទាំងនេះ តើ​បង​យក​ជា​ជំនួស​ប្រាក់​ដែល​ខ្ញុំ​ជំពាក់​បង​នោះ​បាន​ឬ​ទេ ? បើ​បង​ព្រម​យក ខ្ញុំ​មាន​អំណរ​ច្រើន​ណាស់ ។ (អ្នក​ម្ចាស់​បំណុល​ថា) : ទោះ​ជា​អ្វី​ក៏​ដោយ ឲ្យ​តែ​ផាត់​ទាត់​ទៅ​ស្មើ​តម្លៃ​គ្នា​នឹង​ប្រាក់​ដែល​ប្អូន​ឯង​ជំពាក់​ខ្ញុំ​នោះ ខ្ញុំ​ក៏​យក​ដែរ (គួរ​ប្រយ័ត្ន​ពាក្យ ប្រសិន​ជា ឬ ប្រសិន​បើ​ជា ហើយ​នឹង ទោះ​ជា, ទោះបី​ជា ដែល​ជា​វិកតិកត្តា​ដូច​គ្នា, ផ្សេង​ពី​ប្រសិន​បើ, ប្រសិន​ណា​បើ និង ទោះបី, ទោះបី​បើ, ទោះណា​បើ ។ល។) ។
  7. បំណុល ( ន.នាមសព្ទ )
    ទ្រព្យ​ដែល​ជំពាក់​ព្រោះ​បុល​គេ, ព្រោះ​ខ្ចី​គេ : ជំពាក់​បំណុល​គេ, សង​បំណុល​គេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុល ផង) ។
    - កូន​បំណុល អ្នក​ជំពាក់​បំណុល ។
    - មេ​បំណុល ឬ - ម្ចាស់​បំណុល អ្នក​ឲ្យ​គេ​បុល ។
    - បំណុល​បុល្លិកា (--បុល-ល៉ិកា) បំណុល​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.) ។ បំណែ​បំណុល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំណែក) ។
  8. បំណែ ( ប.បរិវារសព្ទ )
    ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំណុល ថា បំណែ​បំណុល គឺ​បំណុល​ច្រើន​មុខ ឬ បំណុល​រាយ​រង​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.) ។
  9. ភុជិស្សជន ( ន.នាមសព្ទ ) [ភុដិស-សៈ​ជន់ ]
    (ភុជិស្ស + ជន; ភុជិឞ្យ--) ជន​អ្នក​ជា គឺ​អ្នក​ដែល​ឥត​ជំពាក់​បំណុល​គេ​ឬ​ដែល​មិន​មែន​ទាសៈ, ទាសី​គេ ។
  10. ភុជិស្សតា ( ន.នាមសព្ទ ) [ភុជិស-សៈ-- ]
    (--ភាវ) ភាវៈ​នៃ​អ្នក​ជា, ភាព​ជា​អ្នក​ជា, ដំណើរ​ឥត​ជំពាក់​បំណុល​គេ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. បំណុល ( n ) [bɑmnol]   - detail »
    debt, loan
Headley's Khmer-English Dictionary Subentry Full Text Search
  1. កូនបំណុល [koon bɑmnol]
    debtor
  2. ខ្ញុំបំណុល [kɲom bɑmnol]
    indebted slave
  3. ចោលបំណុល [caol bɑmnol]
    to remit a debt
  4. ជាប់ជំពាក់ [coap cumpeak]
    connections, involvement
  5. ចំពាក់បំណុល [cɑmpeak bɑmnol]
    to contract a debt, be in debt
  6. ជាប់បំណុលគេ [coap bɑmnol kee]
    to be in debt
  7. ជំពាក់បំណុលគេ [cumpeak bɑmnol kee]
    to be in debt to someone
  8. ទារបំណុល [tie bɑmnol]
    to demand payment of a debt
  9. បំណុលបុល្លិកា [bɑmnol -----]
    various debts
  10. ប្រាក់បំណុល [prak bɑmnol]
    loan, debt

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar