Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រព្រឹត្តិ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កុលវិបត្តិ ( ន.នាមសព្ទ ) [កុល៉ៈវិប័ត]
    វិបត្តិ​ត្រកូល គឺ​ត្រកូល​ដែល​មាន​សេចក្ដី​ប្រព្រឹត្តិ​ខុស​ចាក​គន្លង​ធម៌, គន្លង​ច្បាប់ ឬ​ដែល​សូន្យ​ផុត​ពូជ​ពង្ស ។
  2. ការិយបរិច្ឆេទ ( ន.នាមសព្ទ ) [--ប៉ៈ-រ៉ិចឆែត]
    ការ​កំណត់ ឬ​កម្រិត​នៃ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ; កំណត់​រយៈ​កាល​នៃ​កិច្ច​ប្រតិបត្តិ​ការ​ខាង​ហិរញ្ញ​វត្ថុ, សម័យ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​របស់​ថវិកា​ : ក្នុង​ការិយ​បរិច្ឆេទ ១៩៦២ នេះ គប្បី​បន្ថយ​មុខ​ចំណាយ​ខ្លះ ដែល​មិន​ជា​ការ​ចាំ​បាច់ ។
  3. ទិនានុប្រព្រឹត្តិ ( ន.នាមសព្ទ ) [--ប្រៈព្រឹត ]
    (ទិន + អនុ + ប្រវ្ឫត្តិ ) ដូច​គ្នា​នឹង ទិនានុប្បវត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រព្រឹត្តិ​ ផង) ។
  4. ប្រព្រឹត្តិ ( ន.នាមសព្ទ ) [--ព្រឹត ]
    (ប្រវ្ឫត្តិ; បវត្តិ) ការ​ធ្វើ​តាម, ការ​កាន់​វត្ត​ប្រតិបត្តិ; ដំណឹង; ហេតុ, ដើម​ហេតុ; រឿងរ៉ាវ; ពង្សាវតារ : ការ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ ។ ប្រព្រឹត្ត នេះ​ជា​នាម​សព្ទ​ចេញ​ពី​កិរិយា​សព្ទ​ថា ប្រព្រឹត្ត ដោយ​ផ្សំ​ជា​មួយ​នឹង តិ-បច្ច័យ តម្រួត​គ្នា​ជា ត្តិ ( ជា ប្រព្រឹត្តិ ) មាន​លក្ខណា​ការ​ដូច​ជា បញ្ញត្ត កិ., បញ្ញត្តិ ន. នោះ​ដែរ : រាជ​រដ្ឋាភិបាល​បញ្ញត្ត​ហើយ​ថា...; មាន​បញ្ញត្តិ​របស់​រាជ​រដ្ឋាភិបាល​ថា...; មិន​មាន​បង្គាប់​ឲ្យ​ប្រើ​ពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី ផ្សំ​ជាមួយ​ផង​ជា សេចក្ដី​បញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជា​នាម​សព្ទ​ចេញ​ពី​កិរិយា​សព្ទ​ថា បញ្ញត្ត (ឲ្យ​ជា​នាម​សព្ទ​ថា បញ្ញត្តិ ស្រេច​ទៅ​ហើយ); គួរ​តែ​ប្រើ ប្រព្រឹត្តិ នេះ​ឲ្យ​ដូច បញ្ញត្តិ នោះ​ដែរ គឺ​ប្រើ​ថា : អ្នក​នុះ​មាន​ប្រព្រឹត្តិ​ត្រឹមត្រូវ​ណាស់, ប្រព្រឹត្តិ​របស់​គេ​ជា​ទិដ្ឋានុគតិ គួរ​អ្នក​ផង​យក​តម្រាប់​តាម; កុំ​ប្រើ​ថា ការ​ប្រព្រឹត្តិ, ក្ដី​ប្រព្រឹត្តិ, ដំណើរ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ ដូច្នេះ​ឡើយ, ប៉ុន្តែ​ដោយ​មាន​ទម្លាប់​ប្រើ​ផ្សំ​ជាមួយ​នឹង ការ, ក្ដី, ដំណើរ, សេចក្ដី ផង​ដូច្នេះ​យូរ​ណាស់​មក​ហើយ, ទោះបី​ខុស​ពី​បែប​វេយ្យាករណ៍​ខ្មែរ​យ៉ាង​នេះ​ក៏​ដោយ អ្នក​អក្សរ​សាស្រ្ត​ក៏​គួរ​ពិចារណា​ឲ្យ​ហ្មត់ចត់​ល្អិត​ល្អ​ចុះ ។ តាម​បែប​វេយ្យាករណ៍​ថា បើ​ត្រូវ​ការ​បង្វែរ​កិរិយា​សព្ទ​ខ្លះ​ឲ្យ​ជា​នាម​សព្ទ​ ដោយ​ប្រើ​ពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី មក​ផ្សំ​ផង​នោះ គួរ​ផ្សំ​ជា​មួយ​នឹង កិ. ថា ប្រព្រឹត្ត ជា ការ​ប្រព្រឹត្ត, ក្ដី​ប្រព្រឹត្ត, ដំណើរ​ប្រព្រឹត្ត, សេចក្ដី​ប្រព្រឹត្ត ដូច្នេះ​វិញ ដូច​ជា ចំណង់, ចំណេះ, បំណង, អំណរ ដែល​គេ​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ​ថា សេចក្ដី​ចង់, ការ​ចេះ, ក្ដី​ប៉ង, សេចក្ដី​អរ... ដូច្នោះ​ដែរ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវត្តិ>បវត្តិ, ប្រវត្តិ និង សេចក្ដី ទៀត​ផង) ។
    - ប្រព្រឹត្ត​ការណ៍ ឬ - ប្រព្រឹត្តិ​ហេតុ; ប្រព្រឹត្ត​កាល; ប្រព្រឹត្តិ​សាស្ត្រ ដូច​គ្នា​នឹង
    - បវត្តិ​ការណ៍ ឬ - បវត្តិ​ហេតុ; បវត្តិ​កាល; បវត្តិ​សាស្ត្រ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ ទៀត​ផង) ។
  5. ប្រវត្តិ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវត្តិ, ប្រព្រឹត្តិ) ។
  6. ព័ត៌មាន ( ន.នាមសព្ទ ) [ តាម​សំឡេង​អក្សរ​ថា ព័តតៈម៉ាន, តាម​ទម្លាប់​ថា ព័រដ៏មាន ]
    (សំ. បា.) (វត៌មាន; វត្តមាន “កាល​ឬ​សម័យ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ”) ប្រព្រឹត្តិ​ការណ៍, ដំណឹង​ផ្សេង​ៗ​ក្នុង​បច្ចុប្បន្ន, បច្ចុប្បន្ន​កាល : គេ​បាន​ឲ្យ​ព័ត៌មាន​មក​ថា...; ស្ដាប់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៃ​វិទ្យុ​ជាតិ ។
    - សារ​ព័ត៌មាន (សារ៉ៈព័រដ៏មាន) ព័ត៌មាន​មាន​សារៈ គឺ​កាសែត​ដែល​ប្រាប់​ដំណឹង​គួរ​អាន​គួរ​ដឹង ។
  7. ព្រឹត្តិការណ៍ ( ន.នាមសព្ទ ) [ព្រឹត-តិកា ]
    (វ្ឫត្តិ; វុត្តិ + ការណ) ហេតុ​ឬ​ដំណើរ​ប្រព្រឹត្ត​ទៅ​តាម​ប្រក្រតី, ហេតុ​ឬ​ដំណើរ​ដែល​ប្រព្រឹត្តិ​ទៅ​តាម​ប្រក្រតី, ហេតុ​ដែល​តែង​មាន​ជា​ធម្មតា : មាន​ព្រឹត្តិការណ៍​ប្លែក គួរ​ឲ្យ​ចាប់​អារម្មណ៍ ។
  8. មាសានុប្បវត្តិ ( ន.នាមសព្ទ ) [--នុប-ប៉ៈវ័ត ]
    (< មាស “ខែ” + អនុ “តាម, លំដាប់, ហូរហែ” + បវត្តិ “ដំណឹង”) ដំណឹង​ដែល​ត្រូវ​ប្រាប់​រាល់​ខែ, សំបុត្រ​បក​ខែ (ហៅ​ថា មាសានុ​ប្រព្រឹត្តិ ក៏​បាន) ។
  9. លិង្គព្រឹត្តិ ( ន.នាមសព្ទ ) [លិង-គៈព្រឹត ]
    (--វ្ឫត្តិ) ប្រព្រឹត្តិ​ត្រឡប់​មុខ​ជា​ក្រោយ​ៗ​ជា​មុខ; អ្នក​ប្រព្រឹត្ត​អំពើ​ត្រឡប់​មុខ​ជា​ក្រោយ, មនុស្ស​មាន​គំនិត​ត្រឡប់​ត្រឡិន ។
  10. វត្ត ( ន.នាមសព្ទ ) [វាត់ ]
    (វត៌) ប្រព្រឹត្តិ, ការ​ប្រព្រឹត្ត, សេចក្ដី​ប្រតិបត្តិ; មុខ​ការ, កិច្ច ដែល​គួរ​ធ្វើ; នាទី; ការ​កាន់​សីល​ធម៌; សេចក្ដី​គោរព; ទំនៀម, សណ្ដាប់​ធ្នាប់ :
    - មនុស្ស​មាន​វត្ត​ល្អ មនុស្ស​មាន​សេចក្ដី​ប្រតិបត្តិ​ល្អ;
    - សិស្ស​ធ្វើ​វត្ត ឬ - យក​វត្ត​គ្រូ សិស្ស​ធ្វើ​សេចក្ដី​គោរព​ចំពោះ​គ្រូ ។
    - វត្ត​ប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការ​ប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ ។ បើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ រៀង​ពី​ខាង​ដើម អ. ថ. វ័ត-តៈ, ដូច​ជា :
    - វត្តប្បដិ​វត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្ត​ប្រតិបត្តិ​តូច​និង​ធំ ។
    - វត្ត​បទ (--បត់) ផ្លូវ​របស់​សីល​ធម៌ ។
    - វត្ត​វន្ត (--វ័ន) ដែល​មាន​វត្ត​ប្រតិបត្តិ; បើ​ស្ត្រី​ជា វត្ត​វន្តី ឬ វត្ត​វតី ។
    - វត្ត​សមាទាន (--សៈម៉ា--) ការ​កាន់​វត្ត​ប្រតិបត្តិ ។
    - វត្ត​សម្បន្ន (--សំ-ប័ន) ដែល​បរិបូរ​ដោយ​វត្ត​ប្រតិបត្តិ; បើ​ស្រី​ជា វត្ត​សម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ប្រព្រឹត្តិ ( n ) [prɑprɨt, prɑprɨtteʔ]   - detail »
    action, act, deed, accomplishment; implementation, application, practice; news, information; cause, story, history
Headley's Khmer-English Dictionary Subentry Full Text Search
  1. ការប្រព្រឹត្តិ [kaa prɑprɨt]
    execution, application, operation, implementation
  2. ប្រព្រឹត្តិកម្ម [prɑprɨt kam~kammeaʔ or kammaʔ]
    looking after, taking care of; treatment; preparation
  3. ប្រព្រឹត្តិការ [prɑprɨt kaa]
    action, work, duties, responsibilities, function
  4. ប្រព្រឹត្តិការណ៍ [prɑprɨt kaa]
    news, information
  5. ប្រព្រឹត្តិហេតុ [prɑprɨt haet]
    See:ប្រព្រឹត្តិការណ៍


Prohok Solutions @2017 : Learn Khmer | Khmer Calendar