Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រែរយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទុក្ខំ ( ន.នាមសព្ទ ) [ទុក-ខ័ង ]
    (ទុះខំ “រី​សេចក្ដី​ទុក្ខ, សេចក្ដី​លំបាក”) ពាក្យ​សម្រាប់​ប្រើ​ក្នុង​ត្រៃ​លក្ខណ៍ ច្រើន​និយាយ​រួម​ទាំង ៣ ម៉ាត់​ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺ​សេចក្ដី​មិន​ទៀង (ព្រោះ​មាន​ការ​ប្រែប្រួល​ជា​ធម្មតា), ជា​ទុក្ខ ឬ​នាំ​មក​នូវ​ទុក្ខ (ព្រោះ​មាន​ការ​ព្រួយ​លំបាក​មិន​ចេះ​អស់​មិន​ចេះ​ហើយ), មិនមែន​ជា​របស់​ខ្លួន (ព្រោះ​មិន​ស្ដាប់​បង្គាប់, មិន​លុះ​ក្នុង​អំណាច​ចិត្ត ឬ​ព្រោះ​មិន​មាន​ខ្លឹម​សារ) ។ ប្រើ​ជា​ឧទាន​វាចា ពាក្យ​បន្លឺ ដោយ​សេចក្ដី​ព្រួយ​ខ្លាំង ឬ​ដោយ​សេចក្ដី​សំវេគ​ក៏​មាន ឱ ទុក្ខំ ! “ឱ​សេចក្ដី​ព្រួយ​លំបាក !”; ចួន​កាល​ថា អហោ ទុក្ខំ ! “ឱ​សេចក្ដី​ទុក្ខ​ព្រួយ !”; ឬ​ថា អហោ ទុក្ខំ ទុក្ខំ ! “ឱ​ទុក្ខ​ព្រួយ​ណាស់​ហ្ន៎” (ច្រើន​មាន​ប្រើ​តែ​ក្នុង​សាស្ត្រា​ទេសន៍ ប្រែរយ​បុរាណ) ។
  2. គោធិក ( ន.នាមសព្ទ )
    ទន្សង, ត្រកួត (ពាក្យ​នេះ មាន​ប្រើ​តែ​ក្នុង​សាស្ត្រា​ប្រែរយ និង​សាស្ត្រា​ល្បែង​ពាក្យ​កាព្យ​បុរាណ​ខ្លះ) ។
  3. បរមិន្ទ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ប៉ៈរ៉ៈមិន ឬ ប៉ៈរ៉ៈមេន ]
    (បរម + ឥន្ទ > បរមិន្ទ; បរម + ឥន្ទ្រ > បរមេន្ទ្រ) ដែល​ជា​ធំ​ក្រៃលែង; អ្នក​ដែល​ជា​ធំ​ក្រៃលែង​ជាង​ពួក​មនុស្ស (ក្សត្រិយ៍​ទ្រង់​រាជ្យ) : បពិត្រ​ព្រះ​បរមិន្ទ នរិន្ទ​នរបតី ស្រី​សម្មតិ​ទេព ក្សត្រ​ថ្លៃ​ប្រសើរ​អើយ... (ពាក្យ​ទេសនា​ប្រែរយ​ជា​ពាក្យ​កម្រង​កែវ​ក្នុង​សម័យ​បុរាណ មាន​សាស្ត្រា​មហា​ជាតក៍​ជាដើម) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូម​ព្រះ​បរមិន្ទ​នរាធិបតិន្ទ ទ្រង់​ព្រះ​មេត្តា ប្រទាន​ឱកាស ឲ្យ​រាស្រ្ត​ប្រជា ចូល​គាល់​ក្សត្រា នា​គ្រា​ឥឡូវ ។
  4. បុណ្ឌរិក ( ន.នាមសព្ទ ) [បុន-ឌៈ--]
    (បុណ្ឌរីក) ឈូក-ស; ស្វាយ-ស; ខ្លា​ធំ; ឈ្មោះ​បកតិ​សំខ្យា​ជាន់​ខ្ពស់​ចំនួន​មួយ​រយ​សែន​កុមុទ; ឈ្មោះ​ត្រកូល​ដំរី​មួយ​ពួក​ដែល​រាប់​បញ្ចូល​ក្នុង​ត្រកូល​ដំរី ១០ ពួក (ពាក្យ​នេះ​មាន​ប្រើ​តែ​ក្នុង​ព្រះ​ត្រៃ​បិដក​និង​សាស្ត្រា​ប្រែរយ​បុរាណ​ខាង​ព្រះ​ពុទ្ធ​សាសនា) ។
  5. ប្រែ ( កិ.កិរិយាសព្ទ )
    ត្រឡប់, ងាក, បែរ, ឃ្លាត​ចាក​ប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ :
    - ប្រែ​ខ្លួន បំបែរ​ខ្លួន​ឲ្យ​ត្រឡប់​ពី​ម្ខាង​ទៅ​ម្ខាង;
    - ប្រែ​គំនិត ផ្លាស់​គំនិត;
    - ប្រែ​ចិត្ត ងាក​ចិត្ត;
    - ប្រែ​ទំនុក ផ្លាស់​ទំនុក;
    - ប្រែ​ធាតុ បង្វែរ​ធាតុ​ឲ្យ​បែរ​ផ្សេង​ចាក​ប្រក្រតី​ដើម;
    - ប្រែប្រួល ប្រែ​ចុះ​ប្រែ​ឡើង ឬ​ប្រែ​ត្រឡប់​ខុស​ពី​ប្រក្រតី​ដើម;
    - ប្រែ​ពាក្យ ឬ - ប្រែ​សម្ដី បំបែរ​ពាក្យ​ឬ​សម្ដី​ឲ្យ​ឃ្លាត​ខុស​ពី​ដំណើរ​ដើម;
    - ប្រែ​ភាសា ស្រង់​សេចក្ដី​ពី​ភាសា​មួយ​ជា​ភាសា​ផ្សេង ។
    - ប្រែរយ ន. គម្ពីរ, សាស្ត្រា​ដែល​អ្នក​ប្រាជ្ញ​បាន​ប្រែ​ចេញ​ពី​បាលី ចង​ក្រង​ជា​ពាក្យ​រាយ ពុំ​មែន​ជា​ពាក្យ​កាព្យ​ទេ ប៉ុន្តែ​មាន​ចួន​រណ្ដំ​ជា​កម្រង​កែវ​ខ្លះ​ដោយ​អន្លើ​ៗ : គម្ពីរ​ប្រែរយ, សាស្ត្រា​ប្រែរយ ។
    - ប្រែ​រៀង​សេចក្ដី កិ. ប្រែ​ពី​ភាសា​មួយ​មក​ជា​ភាសា​មួយ ដូច​ជា​ប្រែ​ពី​បាលី​មក​ជា​ខ្មែរ​ជាដើម, ក្នុង​ប្រយោគ​នីមួយ​ៗ មួយ​សង្កាត់​ៗ បណ្ដោយ​ពី​ខាង​ដើម​រៀង​ទៅ​តាម​ដំណើរ​សេចក្ដី​មក​ជា​ខ្មែរ ។ ព. ផ្ទ. ប្រែ​លោត​ប្រយោគ ។
    - ប្រែ​លោត​ប្រយោគ (--យោក) កិ. ប្រែ​ពី​បាលី​ឬ​ពី​សំស្ក្រឹត​ក្នុង​ប្រយោគ​មួយ​ៗ​មក​ជា​ខ្មែរ ដោយ​លោត​ផ្លោះ​តាម​ដំណើរ​សេចក្ដី​ខ្មែរ ។ ព. ផ្ទ. ប្រែ​រៀង​សេចក្ដី ។
    - ប្រែ​សាច់​ប្រែ​ឈាម ក្លាយ​សាច់​ឈាម​ឃ្លាត​ខុស​ពី​ភាព​មុន ។
    - ប្រែ​សម្បុរ ក្លាយ​សម្បុរ​ខុស​ពី​ប្រក្រតី​ដើម ។ល។
  6. ផុស្សតី ( ន.នាមសព្ទ ) [ផុស-សៈដី ]
    នាម​ព្រះ​នាង​ទេវី​ជា​ព្រះ​មាតា​នៃ​ព្រះ​វេស្សន្តរ​ក្នុង​វេស្សន្តរ​ជាតក (មហា​ជាតក៍) :
    - ព្រះ​នាង​ផុស្សតី ជា​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​ស្រី​សញ្ជ័យ...។ មហា​ជាតក៍​ប្រែរយ​ប្រើ​ក្លាយ​ជា សុបារសុបតី ឬ សុបារសបតី ឃ្លាត​ឆ្ងាយ​ណាស់​អំពី​បាលី​មហា​វេស្សន្តរ​ជាតក ។
  7. រាំង​គន្លង ( គុ.គុនសព្ទ )
    ដែល​មាន​បន្ទះ​ចុង​កន្ទុយ​ទទឹង​ចន្លោះ​ជើង​ក្រោយ​ទាំង​ពីរ (ចំពោះ​តែ​កន្ទុយ​ដំរី) : កន្ទុយ​រាំង​គន្លង (ដំរី​ដែល​មាន​លក្ខណៈ​កន្ទុយ​យ៉ាង​នេះ​រាប់​ថា​ជា​ដំរី​មង្គល​ប្រសើរ) : ... មាន​ដំណើរ​ល្គាយល្គង​កន្ទុយ​រាំង​គន្លង បោស​ព្រះ​ធរណី (ព. ទេ. ក្នុង​មហា​វេស្សន្តរ​ជាតក​ប្រែរយ) ។ ដែល​ការពារ​មិន​ឲ្យ​គេ​ចូល​មក​ក្នុង​គន្លង​ឬ​ក្នុង​នាទី​របស់​ខ្លួន : មាន់​រាំង​គន្លង ។ ដែល​ដើរ​ខុស​ផ្លូវ​ដោយ​បែរ​គូទ​ចេញ​ក្រៅ​ហាក់​ដូច​ជា​រាំង​ទទឹង​គន្លង : គោ​រាំង​គន្លង ។
Headley's Khmer-English Dictionary Full Text Search
  1. ប្រែ ( n ) [prae]   - detail »
    prose text (usually religious in nature) that has been translated from Pali
    See:គម្ពីរប្រែរយ, សាស្ត្រាប្រែរយ
    Reference: ប្រែរយ


Prohok Solutions @2017 : Learn Khmer | Khmer Calendar