Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ្គាប់ផ្គុន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កេរាដិក​ជន ( ន.នាមសព្ទ ) [កេ-រ៉ា-ដិ-កៈ-ជន់ ]
    ជន​អ្នក​ផ្គាប់ផ្គុន​រណេបរណឺប​អែបអប និយាយ​ស្រប​ចាក់​បណ្ដោយ​តាម​ទាំង​ខុស​ទាំង​ត្រូវ ដើម្បី​ឲ្យ​កើត​សុខ​និង​ប្រយោជន៍​ដល់​ខ្លួន​តែ​ម៉្យាង មិន​អើពើ​ចំពោះ​ប្រយោជន៍​ជា​សាធារណៈ ។
  2. ផ្គុន ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ផ្គាប់ ថា : ផ្គាប់ផ្គុន គឺ​ខំ​ផ្គាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​មិន​ឲ្យ​មាន​មោះមៃ, មិន​ឃ្នើសឃ្នង ដើម្បី​ឲ្យ​កើត​គុណ​ប្រយោជន៍​ដល់​ខ្លួន ។
  3. យក ( កិ.កិរិយាសព្ទ )
    កាន់; នាំ; នាំ​ទៅ​មក; ទទួល, ព្រម​ទទួល; ត្រូវ​ការ; ជឿ​តាម; ប្រកាន់; ប្រកាន់​តាម ។ល។ : យក​ប្រាក់​ទៅ​ទិញ​ស្រូវ; យក​កូន​ទៅ​ជា​មួយ​ផង; យក​ពាក្យ​គេ; យក​គ្រូ​មក​មើល​ជំងឺ ។ល។
    - យក​ការ​ប្រាក់ ទទួល​ចំណេញ​លើស​ពី​ចំនួន​ប្រាក់​ដើម​ដែល​ចង​ការ​ឲ្យ​គេ ។
    - យក​កំណើត ចាប់​កំណើត ។
    - យក​ក្ដី (ព. បុ.) ប្រកាន់​ទោស, ចាប់ កំណើត ។
    - យក​ខុស ចាប់​ខុស, ចាប់​ប្រកាន់​ថា​ខុស ។
    - យក​ខ្លួន​ពុំ​រួច (ពី​ទុក្ខ​ទោស) ។
    - យក​គាប់​គួរ ផ្គាប់ផ្គុន​ឲ្យ​មាន​សេចក្ដី​គាប់​គួរ ។
    - យក​គុណ ឬ - យក​គុណ​យក​ស្រ័យ ទទួល​បំណាច់​គុណ, ទារ​គុណ, តវ៉ា​ថា​ខ្លួន​មាន​គុណ​លើ​គេ ។
    - យក​គំនិត ជឿ​តាម​គំនិត : យក​គំនិត​គេ ។
    - យក​ចិត្ត ឬ - យក​ចិត្ត​យក​ថ្លើម អនុលោម​តាម​ឲ្យ​ត្រូវ​ចិត្ត​គេ, ផ្គាប់​តម្រូវ​តាម​ចិត្ត​គេ ។
    - យក​ចិត្ត​ទុក​ដាក់ ធ្វើ​សេចក្ដី​អើពើ​ពុំ​ប្រហែស​ធ្វេស ។
    - យក​ចំណេញ លៃ​លក​ឬ​គិត​គៃ​ឲ្យ​មាន​ចំណេញ ។
    - យក​ចំណេះ រៀន​ឲ្យ​បាន​ចេះ ។
    - យក​ជ័យ ធ្វើ​ឲ្យ​មាន​ជ័យ, ដណ្ដើម​ឲ្យ​មាន​ជ័យ ។
    - យក​ជា​កូន ទទួល​ប្តេជ្ញា ឬ​ព្រម​ទទួល​អ្នក​ដែល​មិន​មែន កូន​ថា​ជា​កូន ។
    - យក​ជា​គ្នា ទទួល​រាប់​រក​ឲ្យ​បាន​ជា​គ្នា; ...។
    - យក​ជាតិ ចាប់​ជាតិ, ចាប់​កំណើត​ ។
    - យក​ជើង​កប តែង​តែ​ធ្វើ​ឲ្យ​មាន សេចក្ដី​អន្តរាយ​រៀង​រាល់​ឆ្នាំ : កំពង់​យក​ជើង​កប កំពង់​ដែល​តែង​តែ​មាន​មនុស្ស​ស្លាប់ ដោយ​លង់​ទឹក​ឬ​ដោយ​ក្រពើ​វា​ខាំ​ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើង​កប ផង) ។
    - យក​ជើង​រា​ទឹក ដាក់​ជើង​ទៅ​ក្នុង​ទឹក​រា​មិន​ឲ្យ​ទូក​លឿន​ទៅ​មុខ ។ ព. ប្រ. ជំទាស់​ដំណើរ​មិន​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន ។ ព. ទ. បុ. បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យក​ជើង​រា​ទឹក បើ​មិន​ជួយ​ប្រឹងប្រែង​ខ្នះខ្នែង​ទេ កុំ​ជំទាស់​ឲ្យ​ខូច​ការ ។
    - យក​ឈ្នូល ទទួល​ឈ្នូល ។ យក​ឈ្នះ ធ្វើ​ឲ្យ​បាន​ឈ្នះ, ខំ​ប្រឹង​ឲ្យ​មាន​ជម្នះ ។
    - យក​ឈ្មោះ ឬ - យក​កេរ្តិ៍​ឈ្មោះ ធ្វើ​ឲ្យ​មាន​ឈ្មោះ​ល្អ​ចំពោះ​មក​លើ​ខ្លួន : ធ្វើ​ការ​យក​ឈ្មោះ ។
    - យក​ដៃ ជួយ​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​ឲ្យ​គេ​ជួយ​ធ្វើ​ការ​ខ្លួន​វិញ តាម​កំណត់​វេលា ដែល​ហៅ​ថា សង​ដៃ (អ្នក​ស្រុក​ខ្លះ​ហៅ​ថា យក​វេរ; សង​វេរ) ។
    - យក​ដំបូន្មាន ទទួល​ធ្វើ​តាម​ពាក្យ​ដំបូន្មាន ។
    - យក​តម្រាប់ ធ្វើ​តាម​តម្រាប់ ។
    - យក​ទោស ប្រកាន់​ទោស, ប្រកាន់​ថា​មាន​ទោស ។
    - យក​ទោស​យក​ពៃរ៍ ប្រកាន់​ទោស​កំហុស​ព្រម​ទាំង​ចង​ពៀរ​ផង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពៃរ៍ ផង) ។
    - យក​ទ្រព្យ​គេ ខ្ចី​ទ្រព្យ​គេ​មក ឬ​លួច​ទ្រព្យ​គេ ។
    - យក​បុណ្យ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ដោយ​ជឿ​ជាក់​ថា​បាន​បុណ្យ ។
    - យក​បែប ធ្វើ​តាម​បែប, ចម្លង​បែប ។
    - យក​ប្តី ព្រម​មាន​ប្ដី ។
    - យក​ប្រពន្ធ ព្រម​មាន​ប្រពន្ធ ។
    - យក​ពន្ធ ហូត​ពន្ធ, ទារ​ពន្ធ ។
    - យក​ពាក្យ ជឿ​តាម​ពាក្យ ។
    - យក​មាត់​យក​ពាក្យ ទទួល​ព្រម ឬ​ជឿ​តាម​ពាក្យ​ដែល​គេ​ថា ។
    - យក​មុខ ឬ - យក​មុខ​យក​មាត់ វាត​អាទិ៍​ឬ​ជែក​ជែង​ធ្វើ​ឲ្យ​មាន​មុខ​មាន​ឈ្មោះ​ចំពោះ​មក​លើ​ខ្លួន, ធ្វើ​ឲ្យ​គេ​សរសើរ​ខ្លួន​ម្នាក់​ឯង ។
    - យក​មែន យក​ជា​មែន, ប្រាកដ​ជា​យក; រាប់ ថា​ជា​មែន, សំដៅ​តែ​ត្រង់​មែន ។
    - យក​សុខ ឲ្យ​បាន​សុខ : ខំ​អត់​យក​សុខ, ស្ងៀម​យក​សុខ, កាន់​សីល​យក​សុខ ។
    - យក​សម្តី ។ កាន់​ឬ​ជឿ​តាម​សម្តី ។ ព. ទ. បុ. មនុស្ស​យក​សម្តី ដំរី​យក​ភ្លុក មនុស្ស​យក​សម្តី​ជា​ការ​ប្រាកដ, ឯ​ដំរី​យក​ត្រង់​ភ្លុក ។
    - យក​អង្វរ ទទួល​ព្រម​តាម​ពាក្យ​អង្វរ ។
    - យក​អាយុ ជួយ​សង្រ្គោះ​ឲ្យ​មាន​អាយុ​ជីវិត​ គឺ​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ។
    - យក​អាសា ជួយ​ឈឺ​ឆ្អាល​តាម​បំណង​គេ, ជួយ​រ៉ាប់​រង​ភារៈ​តាម​បំណង​គេ​ដោយ​ពេញ​កម្លាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសា ទៀត​ផង) ។
  4. សយម្ពរា ( ន.នាមសព្ទ ) [សៈ យុ័ម-ព. រា ]
    (សយំវរា ឬ សយម្ពរា; ស្វយំវរា) ស្រី​ដែល​រើស​រក​ប្តី​ខ្លួន​ឯង​តាម​ស្ម័គ្រ​ចិត្ត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សយម្ពរា ច្រើន​ប្រើ​កិរិយា ផ្គាប់ផ្គុន​បុរស ដែល​មាន​រូប​ឆោម លោម​ព័ណ៌​ស្រស់បស់ ពុំ​គិត​ពី​អស់ ទ្រព្យ​ធន​អ្វី​ឡើយ ។
  5. ស្រាស់ ( កិ.កិរិយាសព្ទ )
    បិទ, រាំង ដោយ​សម្រាស់ : ស្រាស់​ច្រក, ស្រាស់​របង ។
    - និយាយ​ស្រាស់ ឬ - និយាយ​ស្រាស់​ផ្លូវ (ព. ប្រ.) និយាយ​រាំង​មិន​ឲ្យ​ជ្រៀត​ជ្រែក​បាន, មិន​ឲ្យ​ចាប់​ដំណើរ​បាន ។ ព. ទ. បុ. នៅ​ស្រុក​ត្រូវ​ស្រាស់​បន្លា អារ​សាច់​ជូន​ខ្លា​ទើប​ចូល​ព្រៃ​បាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្គាប់ផ្គុន​ឥស្សរ​ជន ដែល​មាន​អំណាច​លើ​ខ្លួន​ទើប​បាន​សេចក្ដី​សុខ​ស្រួល ។
  6. ឡេមឡឺម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយ​ៗ; ដែល​រណេបរណឺប​ឡឺប​ៗ ឈរ​ឡេមឡឺម; មនុស្ស​ឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញ​ពុំ​ស្មើ​ប្រប​បាក់​ស្លឹក​ត្រចៀក​ខ្លប​ពុំ​ស្មើ​ឡេមឡឺម អ្នក​មាន​ចំណេះ​ពុំ​ស្មើ​នឹង​អ្នក​ផ្គាប់ផ្គុន​អែបអម អ្នក​បម្រើ​នឿយ​ហត់​ខ្លប​ខ្លាច​ជានិច្ច​ពុំ​ស្មើ​នឹង​អ្នក​មក​ធ្វើ​ឡេមឡឺម​ៗ​ម្តង​ៗ (ចំពោះ​តែ​ការ​លម្អៀង, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ) ។
  7. អន្តិតអន្តូង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ចំតិតចំតូង, ប៉ផ្ដិតប៉ផ្តូង : ខំ​ប្រឹង​ដក​ស្ទូង​អន្តិតអន្តូង; នឿយ​អន្តិត​អន្តូង; ខំ​ផ្គាប់ផ្គុន​អន្តិតអន្តូង (ព. សា.) ។
  8. អែប ( កិ.កិរិយាសព្ទ )
    ផ្ទាប់​លាក់​ខ្លួន​ប្រប ឬ​ពួន​បំបៀត​ខ្លួន​ប្រប : អែប​ប្រប​ជញ្ជាំង, ឈរ​អែប​នឹង​ទ្វារ ។ នែប​ជិត, បំបៀត​ជិត : អែប​ទូក ។ ដាក់​ផ្ទាប់​ប្របៀត​គ្នា, ដាក់​ឬ​តាំង​ប្រប​គ្នា : ដាក់​របស់​អែប​គ្នា ។ ទន្ទឹម​កៀក​គ្នា​ឬ​ប្របៀត​គ្នា : ឈើ​ដុះ​អែប​គ្នា, ឈរ​អែប​គ្នា ។ ព. ប្រ. ចូល​ប្រប​ឬ​ចូល​ផ្គាប់ផ្គុន​ឲ្យ​ជិត​ដិត : អែប​លោក​អ្នក​ធំ ។
    - អែប​ជិត ផ្គាប់ផ្គុន​ដើម្បី​ឲ្យ​ជិត​ដិត​ទុក​ចិត្ត​ជឿ​ស្ដាប់ ។
    - ប៉ិន​អែប ប៉ិន​ផ្គាប់ផ្គុន​ឲ្យ​ទុក​ចិត្ត។
    - អែបនែប អែប​ជិត, អែប​ស៊ប់, ដាក់​ផ្អប​ឬ​ស៊ែម​ឲ្យ​ជិត​ជាប់​គ្នា​។
    - អែបអប (ព. ប្រ.) ផ្គាប់ផ្គុន​រណេបរណិប​ដើម្បី​ឲ្យ​ជិត​ស្និទ្ធស្នាល, ឡែបឡប ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រី​ជន​អែបអប ប្រើ​បែប​ឡែបឡប ប្រចុប​ប្រចែង បញ្ជោរ​នាយ​អាយ ដោយ​ប្រើ​ពាក្យ​ក្លែង តាម​តែ​ចិត្ត​ឯង ឲ្យ​បាន​ប្រយោជន៍ ។ ពុំ​សូវ​អៀន​ខ្មាស បញ្ជោរ​ផ្តេសផ្តាស មាន​ឆៅ​មាន​ខ្លោច អ្នក​ខ្សោយ​គំនិត ពុំ​គិត​ល្អិតល្អោច ជួន​កាល​ដោយ​ហោច គង់​លង់​តាម​ខ្លះ ។
    - អែបអាង អែប​យក​ជា​អាង, យក​ជា​ទី​ពឹង​ឬ​ជា​ទី​ពំនាក់ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ផ្គាប់ផ្គុន [pkoap -----]
    to worm oneself into (someone's) good graces, try to please someone in order to gain favor or benefit, cater to
  2. ផ្គាប់បុណ្យ [pkoap bon]
    See:ផ្គាប់ផ្គុន


Prohok Solutions @2017 : Learn Khmer | Khmer Calendar