Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ្ទ.

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាល ( ន.នាមសព្ទ )
    គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។
    - កាល​បរិច្ឆេទ (កាលៈ--) ន. (បា.) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។
    - កាល​វិបត្តិ (--វិបាត់) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។
    - កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។
    - កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ. កាល​វិបត្តិ ។
    - កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
  2. កុសល ( ន.នាមសព្ទ ) [កុសល់]
    កម្ម​ដែល​កម្ចាត់បង់​នូវ​អំពើ​អាក្រក់ (បុណ្យ) ។ ព. ផ្ទ. អកុសល ។
  3. ក្នុង ( អា. និ.អាយតនិបាត )
    កំលុង, រវាង​មាន​ល័ក្ខខ័ណ្ឌ, ក្នុង​ថ្ងៃ​នេះ, ក្នុង​ឆ្នាំ​នេះ, ក្នុង​ស្រុក, ក្នុង​ភូមិ, ក្នុង​ផ្ទះ ។ល។ (ព. ផ្ទ. ក្រៅ) ។
  4. ខើច ( គុ.គុនសព្ទ )
    ដែល​ឥត​សម្រុង : សំពត់​ខើច, អាវ​ខើច ជាដើម ។ ព. ផ្ទ. ស្រុង ។
  5. កត្តុវាចក ( ន.នាមសព្ទ ) [កាត់-តុ-វា-ចៈ-កៈ ឬ--ចក់]
    ឈ្មោះ​វាចកៈ​មួយ​ក្នុង​វេយ្យាករណ៍​បាលី ។ ព. ផ្ទ. កម្ម​វាចក, ភាវ​វាចក ។
  6. កល្យាណ ( គុ.គុនសព្ទ ) [កល់-យ៉ាន]
    ល្អ, ដែល​មាន​លំអ ។
    - កល្យាណ​កម្ម (កល់-យ៉ាណៈ-ក័ម) ន. អំពើ​ល្អ, កុសល​កម្ម ។ ព. ផ្ទ. លាមក​កម្ម ។
    - កល្យាណ​ការី (កល់-យ៉ា ណៈការ៉ី) ជន​អ្នក​ធ្វើ​អំពើ​ល្អ, អ្នក​ធ្វើ​ការ​កុសល ។ ស្ត្រី​ជា កល្យាណ​ការិនី ។
    - កល្យាណ​មិត្ត (កល់-យ៉ាណៈមិត) មិត្ត​ល្អ, មិត្ត​ត្រឹម​ត្រូវ​ដែល​បុគ្គល​គួរ​សេព​គប់ គួរ​រាប់​រក​យក​ជា​គ្នា ។ ព. ផ្ទ. បាប​មិត្ត ។
  7. កាច ( គុ.គុនសព្ទ )
    ទីទៃ​ពី​ស្លូត​គឺ ដែល​មាន​សន្ដាន​ចិត្ត​ប្រកប​ដោយ​កំហឹង​ជា​ប្រក្រតី : មនុស្ស​កាច ។ ព. ផ្ទ. ស្លូត ។
  8. កាត់ ( កិ.កិរិយាសព្ទ )
    ឆេះ; ដែល​ឆេះ : ឧស​នេះ​កាត់​ល្អ ។ ព. ផ្ទ. ក្លិត ឬ ភ្លេត ។
  9. កុទិដ្ឋិ ( ន.នាមសព្ទ ) [កុ-ទិត-ថិ ]
    ទិដ្ឋិ​អាក្រក់, ការ​យល់​ឃើញ​ខុស​ចាក​សេចក្ដី​ពិត, សេចក្ដី​យល់​ឃ្វាង​ពី​គន្លង​ធម៌ (មិច្ឆា​ទិដ្ឋិ) ។ វេវ. ទុទ្ទិដ្ឋិ ។ ព. ផ្ទ. សុទិដ្ឋិ ។
  10. ក្រិស ( គុ.គុនសព្ទ )
    (សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច”) តូច, តូច​ច្រមិច គឺ​ដែល​រៀវ​ក្រិន មិន​ធំ​តាម​កំណត់​កាល​ដែល​ត្រូវ​ធំ : មនុស្ស​ក្រិស ។
    - ក្មេង​ក្រិស គឺ​ក្មេង​ដែល​ដល់​កំណត់​អាយុ​គួរ​ធំ​ហើយ​នៅ​តែ​តូច ។ ព. ផ្ទ. ដំឡោក ។
    - ស្វា​ក្រិស ស្វា​ដែល​មាន​រូប​តូច​ជាង​ពួក​ស្វា​ឯ​ទៀត (អ្នក​ស្រុក​ខ្លះ​ហៅ ស្វា​ក្រិស ថា ស្វា-ស) ។ ធ្លាប់​សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ, គួរ​លែង​សរសេរ​ដូច្នេះ​ត​ទៅ​ទៀត ព្រោះ​សរសេរ​ក្លាយ​ឃ្លាត​ពី​ពាក្យ​ដើម ដែល​អ្នក​ប្រាជ្ញ​ខ្មែរ​បុរាណ​ប្រើ​នោះ​ឆ្ងាយ​ណាស់ ខ្មែរ​បុរាណ​សរសេរ ក្រិឝ បំប្លែង​មក​ជា ក្រិស តាំង​ពី​ឈប់​ប្រើ ឝ និង ឞ ដែល​សម្រាប់​សរសេរ​ឲ្យ​ចំ​ពាក្យ​សំស្ក្រឹត​នោះ​រៀង​មក ទុក​ឲ្យ​នៅ​តែ ស ឲ្យ​ប្រើ​ជួស ឝ ឞ, ឯ ឞ យក​មួយ​ចំហៀង​មក​ប្រើ​ជា​ជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar