Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពិការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  2. ខ្វិន ( គុ.គុនសព្ទ )
    ពិការ​ជើង​ជាប់​ជានិច្ច ដើរ​មិន​រួច ។
  3. បដិសរណដ្ឋាន ( ន.នាមសព្ទ ) [--សៈរៈ ណាត់ឋាន]
    (បដិស្សរណដ្ឋាន) ទីពឹង​ពំនាក់, ទី​ជ្រក​កោន, ទី​សម្រាប់​ពួន ។ សព្វ​ថ្ងៃ ប្រើ​សំដៅ​យក​គេហដ្ឋាន​ជា​សាធារណៈ សម្រាប់​ទទួល​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ជន​ក្រីក្រ, ពិរា​ពិការ និង​ចាស់​ជរា​ជាដើម : អ្នក​ដែល​បាន​បង្កើត​បដិ​សរណដ្ឋាន​ឈ្មោះ​ថា បាន​បំពេញ​សង្គហ​ធម៌​ដ៏​ថ្លៃ​ថ្លា (បារ. Asile) ។
  4. បស្សាវមគ្គ ( ន.នាមសព្ទ ) [ប៉័ស-សាវ៉ម័ក ]
    (ប្រស្រាវមាឝ៌) ផ្លូវ​បស្សាវៈ, គឺ​ទ្វារ​មូត្រ ឬ​ទ្វារ​តូច (ទ្វារ​នោម) : បស្សាវ​មគ្គ​ពិការ ។
  5. ប្រមេះ ( ន.នាមសព្ទ ) [--ម៉េះ]
    (ប្រមេហ, ហ > វិសគ៌ (ះ); បមេហ) ឈ្មោះ​រោគ​ពិការ​ទឹក​មូត្រ គឺ​រោគ​ដែល​បណ្ដាល​ឲ្យ​កើត​ជា​ខ្ទុះ ឬ​ក៏​កើត​ជា​គ្រាប់​រឹង​ខាំង​រាំង​បស្សាវ​មគ្គ​ឲ្យ​លំបាក​បន្ទោ​បស្សាវៈ; មាន ២ យ៉ាង​គឺ ប្រមេះ​ទឹក​បាយ, ប្រមេះ​គ្រាប់ ។
  6. ពិស ( ន.នាមសព្ទ ) [ច្រ. និ. ពឹស ]
    (វិស; វិឝ) ចំហាយ​ឬ​កម្សួល​កាច​ដែល​កើត​មាន​នៅ​ចង្កូម​សត្វ​ពួក​ទីឃ​ជាតិ​ឬ​មាន​នៅ​ទ្រនិច​នៃ​សត្វ​ល្អិត​ពួក​ខ្លះ​មាន​ខ្ទួយ​ជាដើម : ពិស​ពស់, ពិស​ខ្ទួយ ។ ឈ្មោះ​រោគ​ពង​ដោរ​នៅ​សាច់​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ពើត​ឬ​ក្រហាយ​ខ្លាំង : កើត​ពិស ។ ឈ្មោះ​រោគ​គ្រុន​ក្ដៅ​ខ្លាំង​បណ្ដាល​អំពី​សួត​ពិការ​ជាដើម : គ្រុន​ពិស ។ ថ្នាំ​ពិស​ ថ្នាំ​ពុល, គ្រឿង​ពុល : លេប​ថ្នាំ​ពិស, ត្រូវ​ថ្នាំ​ពិល ។ ជ័រ​ឆក់​ក៏​ហៅ ថ្នាំ​ពិស ដែរ : ព្រួញ​លាប​ថ្នាំ​ពិស ។ ព. ប្រ.
    - មនុស្ស​មាន​ពិស មនុស្ស​អ្នក​មាន​អំណាច​ខ្លាំង​ឬ​អ្នក​ប្រើ​អំណាច​ហួស​ហេតុ​ពេក ។
  7. ពិការ ( គុ.គុនសព្ទ )
    (វិការ ប្រើ​ជា ន. “ការ​ធ្វើ​ប្លែក; ការ​ប្រែ​ចាក​ភាព​ប្រក្រតី...”) ដែល​ខូច​អវយវៈ​ណា​មួយ​ប្រើ​ការ​មិន​កើត ដូច​បាក់​ដៃ, បាក់​ជើង​ជាដើម : មនុស្ស​ពិការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិការៈ ផង) ។
  8. ព្រវីព្រវារ ( គុ.គុនសព្ទ )
    ដែល​ពិការ​ដើរ​បាន​តែ​វារ ឬ​ដែល​ពិការ​ទន់​ជើង​ទន់​ដៃ​ល្វីតល្វែត​ដើរ​បាន​តែ​តោង​គេ ឬ​ដោល​ទប់​នឹង​ដំបង, ឈើ​ច្រត់ : ពិការ​ព្រវី​ព្រវារ, ខ្វិន​ព្រវី​ព្រវារ, មនុស្ស​ព្រវី​ព្រវារ, ដំណើរ​ព្រវី​ព្រវារ ។ ប្រើ​ជា កិ. វិ. ក៏​បាន : ដើរ​ព្រវី​ព្រវារ; និយាយ​ត្រឹមតែ ព្រវារ ប៉ុណ្ណោះ​ក៏​មាន : មនុស្ស​ព្រវារ; អា​ព្រវារ ! (ព. ម.) ។
  9. រន្ធ ( ន.នាមសព្ទ ) [រន់ ]
    (រន្ធ្រ “រូង, ប្រហោង; អណ្តូង, រំលុង; ទោស, កំហុស; វិកល​ឬ​ពិកល្យ, ពិការ”) រូង, ប្រហោង; រូង​ទាល់: រន្ធ​ក្តាម, រន្ធ​កណ្តុល, រន្ធ​ចង្រិត, រន្ធ​ជាស, រន្ធ​ត្រដេវ ។
    - រន្ធ​ផើយ ឬ
    - រន្ធ​ហុយ ប៉ែក​ខាង​ចុង​រន្ធ​ក្នុង​ដី មាន​សណ្ឋាន​សេវ​ឡើង​លើ​ធ្លុះ​ក្រហេវ​បន្តិច​ឬ​មិន​ធ្លុះ​ទេ គ្រាន់​តែ​ស្ដើង​ស្ទើរ​នឹង​ធ្លុះ​ក៏​មាន​សម្រាប់​ឲ្យ​មាន​ខ្យល់​អាកាស​ដើរ​ស្រួល​ឬ​សម្រាប់​ដោះ​ខ្លួន​ចេញ​ក្នុង​កាល​ដែល​មាន​ភ័យ​អាសន្ន (របស់​សត្វ​រន្ធ​វាសី​ពួក​ខ្លះ) : រន្ធ​ផើយ​ជាស, រន្ធ​ហុយ​កណ្តុរ​ប្រែង ។
    - រន្ធ​ហេវ រន្ធ​ដែល​មាន​ប្រហោង​តូច​បែក​សៀវ​ក្រហេវ (សម្រាប់​សត្វ​ម្ចាស់​រន្ធ​គេច​លាក់​ខ្លួន​ពួន​បំបាំង) ។
  10. រដេមរដម ( គុ.គុនសព្ទ )
    ដែល​រវីត​រវែត​ឬ​ទ្រែម​ទ្រម មិន​មាំមួន​ព្រោះ​ពិការ​ឬ​ព្រោះ​កើត​រោគ​មាន​ដំបៅ​ជាដើម : មនុស្ស​រដេម​រដម (និយាយ​ថា រដែម​រដម ក៏​មាន, តាម​ទម្លាប់​ប្រើ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ពិការ ( adj ) [piʔkaa]   - detail »
    to be crippled, disabled, handicapped; injured.
  2. ពិការ ( n ) [piʔkaa]   - detail »
    invalid, disabled person
Headley's Khmer-English Dictionary Subentry Full Text Search
  1. ប្រសាទពិការ [prɑsaat piʔkaa]
    hypochondria
  2. ពិការភាព [piʔkaa pʰiep]
    disability, mutilation
  3. យុទ្ធជនពិការ [yut~yuttʰeaʔ cɔɔn piʔkaa]
    war invalid, disabled veteran
  4. យោធាពិការ [yootʰie piʔkaa]
    disabled / handicapped soldier
  5. រទេះជនពិការ [rɔteh cɔɔn piʔkaa]
    wheelchair
  6. រោគពិការចក្ខុទាំងពីរ [rook piʔkaa cakkʰoʔ teaŋ pii~pɨl]
    blindness (in both eyes)
  7. អង្គពិកលពិការ [ʔɑŋ ----- piʔkaa]
    See:អង្គពិការ
  8. អង្គពិការ [ʔɑŋ piʔkaa]
    to be handicapped, crippled


Prohok Solutions @2017 : Learn Khmer | Khmer Calendar