Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពិស្តារ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. វិគ្គហ ( ន.នាមសព្ទ ) [វិក-គៈហៈ ]
    (វិគ្គហ; វិគ្រហ) ភាគ, ចំណែក; រូប, រូប​រាង, សរីរៈ, ខ្លួន​ប្រាណ; សេចក្ដី​ពិស្តារ; សេចក្ដី​ពន្យល់; ការ​ប្រកាន់​ខុស​គ្នា, ដំណើរ​ជជែក​ដណ្ដើម​យក​ឈ្នះ, ការ​ជជែក​ទាស់​ដំណើរ​គ្នា, ជម្លោះ ។ ព. វ. លំនាំ​សេចក្ដី​ដែល​ញែក​ចេញ​ឲ្យ​ច្បាស់លាស់​សិន ហើយ​បំប្រួញ​ឲ្យ​ខ្លី​ជា​សព្ទ​មួយ​ៗ, ដូច​ជា: អំណោយ មក​ពី​វិគ្គហៈ​ថា “អ្វី​ដែល​គេ​ត្រូវ​ឲ្យ” ឬ “អ្វី​មួយ​ដែល​គេ​បាន​ឲ្យ​រួច​ហើយ”; សំណូក < អ្វី​មួយ​ដែល​គេ​សូក​ឬ​ដែល​បាន​មក​ព្រោះ​គេ​សូក ។
    - ចង​វិគ្គហៈ ឬ - លើក​វិគ្គហៈ ញែក​ឲ្យ​ឃើញ​សេចក្ដី​អធិប្បាយ​របស់​សព្ទ (ហៅ ចង​វិគ្រោះ ឬ លើក​វិគ្រោះ ក៏​បាន) ។
  2. វេទាង្គ ( ន.នាមសព្ទ ) [--ទាង-គៈ ឬ--ទាង]
    (< វេទ + អង្គ “ចំណែក”; វេទង្គ) អង្គ, ចំណែក​របស់​វេទ​គឺ​ច្បាប់​សម្រាប់​រក្សា​វេទ​ឲ្យ​គង់​នៅ​គ្រប់គ្រាន់, មាន ៦ យ៉ាង​គឺ ១-ការ​ហាត់​ថា​ឬ​ហាត់​និយាយ​បញ្ចេញ​សម្តី​ឲ្យ​ច្បាស់​លាស់; ២-ភាគ​ពិស្តារ​របស់​គម្ពីរ ឬ​ការ​សិក្សា​សេចក្ដី​ពិស្តារ; ៣-គម្ពីរ​វេយ្យាករណ៍ ឬ​ការ​សិក្សា​វេយ្យាករណ៍​ដោយ​សព្វ​គ្រប់; ៤-ឆន្ទ​សាស្ត្រ​ឬ​សិក្សា​ឲ្យ​ចេះ​លក្ខណៈ​របស់​ឆន្ទ; ៥-ទ្យោតិ​សាស្ត្រ ឬ​ការ​សិក្សា​ឲ្យ​ចេះ​ទ្យោតិ​សាស្ត្រ; ៦-គម្ពីរ​អធិប្បាយ​សព្ទ ឬ​រៀន​អធិប្បាយ​សព្ទ ក្នុង​វេទ​ទាំង​មូល (តាម​លទ្ធិ​ព្រាហ្មណ៍) ។
  3. វិត្ថារ ( គុ.គុនសព្ទ ) [វិត-ថារ៉ៈ ឬ វិត-ថា]
    (វិស្តារ) ទូលាយ; រលុង; វែង​ឆ្ងាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិស្តារ ផង) ។
    - វិត្ថារ​កថា ពាក្យ​ពិស្តារ ។
    - វិត្ថារ​ន័យ ន័យ​ពិស្តារ ។
    - វិត្ថារ​វាទ ពំនោល​ពិស្តារ ។ល។
  4. អមិតាភៈ ( ន.នាមសព្ទ ) [អៈ-- ]
    (< អមិត “ដែល​រាប់​ពុំ​បាន, រាប់​ពុំ​អស់, ច្រើន​ឥត​គណនា” + អាភា “ពន្លឺ, រស្មី”) អ្នក​ដែល​មាន​ពន្លឺ​ឬ​រស្មី​រាប់​ពុំ​បាន គឺ​មាន​ពន្លឺ​ឬ​រស្មី​ច្រើន​ឥត​គណនា ។ ជា​នាម​ព្រះ​ធ្យានិ​ពុទ្ធ​ដែល​ពួក​ពុទ្ធ​សាសនិក​ខាង​មហា​យាន​សន្មត : ព្រះ​អមិតាភៈ ទ្រង់​ប្រតិស្ឋាន​នៅ​ឯ​ឋាន​សុខាវតី ។ មហា​យានិក​ពួក​ខ្លះ​ហៅ អមិតាយុស “ព្រះ​ពុទ្ធ​មាន​ព្រះ​ជន្ម​រាប់​ពុំ​អស់ គឺ​មាន​ព្រះ​ជន្ម​វែង​ឥត​គណនា”; ហៅ​ខ្លី​ត្រឹម​តែ អមិតា; ពួក​ខ្លះ​ហៅ​ក្លាយ​ជា អមិដា, ខ្លះ​ហៅ អយីដា ។ល។ (មាន​សេចក្ដី​ពិស្តារ​នៅ​ក្នុង​គម្ពីរ​លទ្ធិ​មហាយាន, ខាង​លទ្ធិ​ហីនយាន​មិន​មាន​និយាយ​សោះ​ឡើយ) ។
  5. ឥណ្ឌូស៊ីន ( ន.នាមសព្ទ )
    (អ័ងដូស្ហ៊‌ីន៉ឺៈ Indochine) ឈ្មោះ​ភូមិ​ប្រទេស​មួយ​ប៉ែក​ធំ​ក្នុង​ទ្វីប​អាស៊ី​នៅ​ត្រង់​ចន្លោះ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន : ប្រទេស​ឥណ្ឌូស៊ីន, សម័យ​ពី​មុន មាន ៨ អន្លើ​គឺ ប្រទេស​ភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ ។ បើ​តាម​កំណើត​ពាក្យ​នេះ​គួរ​ប្រើ​ជា ឥណ្ឌូចិន, ប៉ុន្តែ​ខ្មែរ​ធ្លាប់​ប្រើ​ជា ឥណ្ឌូ​ស៊ីន  ថ្នឹក​មក​យូរ​ហើយ ។ សម័យ​ត​មក កូស័ងស៊ីន​ប្រែ​ឈ្មោះ​ជា វៀតណាម​ខាង​ត្បូង, អណ្ណាម​ជា វៀតណាម​កណ្ដាល, តុងក័ង​ជា​វៀតណាម​ខាង​ជើង ។ ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ហៅ​ប្រទេស​ឥណ្ឌូស៊ីន​នេះ, ត្រង់​ប៉ែក​ខាង​លិច​និង​ប៉ែក​កណ្តាល, ថា សុវណ្ណ​ភូមិ  “ផែន​ដី​មាស, ប្រទេស​មាស” ឬ “ជ្រោយ​មាស” : ក្នុង​សតវត្សរ៍​ទី ៣ នៃ​ពុទ្ធ​សករាជ, ព្រះ​អរហន្ត​ពីរ​អង្គ​គឺ​សោណត្ថេរ  និង ឧត្ដរត្ថេរ បាន​មក​ប្រកាស​ពុទ្ធ​សាសនា​នៅ​សុវណ្ណ​ភូមិ តាម​ព្រះ​រាជ​និមន្ត​នៃ​ព្រះ​បាទ​ធម្មាសោក និង​ថេរ​បញ្ជា​នៃ​ព្រះ​មហា​មោគ្គល្លី​បុត្តតិស្សត្ថេរ  (មាន​សេចក្ដី​ពិស្តារ​នៅ​ក្នុង​ពុទ្ធ​សាសនប្បវត្តិ) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. និយាយពិស្តារ [niʔyiey pɨhsdaa]
    to recount in detail
  2. សេចក្តីពិស្តារ [sackdǝy pɨhsdaa]
    long and detailed discourse
  3. សេចក្តីពិស្តារ [sackdǝy pɨhsdaa ]
    long and detailed discourse


Prohok Solutions @2017 : Learn Khmer | Khmer Calendar