Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ្នាក់ងារ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. និយោជិត ( ន.នាមសព្ទ ) [--ជិត ]
    អ្នក​ដែល​គេ​ប្រើ​ឲ្យ​ធ្វើ​ការ; កូន​ឈ្នួល; ភ្នាក់ងារ​ដែល​ធ្វើ​ការ​ក្រោម​បង្គាប់​ចៅហ្វាយ​នាយ​ក្នុង​គ្រឹះស្ថាន​ឯកជន​ឬ​ក្នុង​ក្រសួង​រាជការ : ក្នុង​រោង​ចក្រ​ធ្វើ​ក្រដាស​នេះ មាន​និយោជិត​ចំនួន ៤០០ នាក់ (បារ. Employé ) ។
  2. បសុ​ព្យាបាល ( ន.នាមសព្ទ ) [ ប៉ៈសុ--, ត្រូវ​បង្អង់​ត្រង់ សុ ឲ្យ​យឺត​បន្តិច ]
    ភ្នាក់ងារ​ក្រុម​ពេទ្យ​សត្វ​ជា​អ្នក​ព្យាបាល​រោគ​សត្វ (បារ. Vaccinateur) ។
  3. បុគ្គលិក ( គុ.គុនសព្ទ ) [បុក-គៈលិកៈ​ ឬ --លិក ]
    (បុទ្គលិក) ដែល​ចំពោះ​បុគ្គល ឬ​សម្រាប់​បុគ្គល​ម្នាក់​ៗ មិន​មែន​ជា​សាធារណៈ​ទួទៅ : របស់​បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងារ​រាជការ​ដែល​ធ្វើ​ការ​ក្នុង​ក្រសួង​រាជការ​ផ្សេង​ៗ ឬ​និយោជិត​នៃ​គ្រឹះស្ថាន​ពាណិជ្ជកម្ម​ជាដើម : បុគ្គលិក​ក្នុង​ក្របខ័ណ្ឌ, បុគ្គលិក​ទិនិក ។(បារ. Personnel)។
    - បុគ្គលិក​ភាព ភាព​នៃ​បុគ្គលិក គឺ​ភាព​នៃ​បុគ្គល​ម្នាក់​ៗ ។
    - បុគ្គលិក​លក្ខណៈ លក្ខណៈ​នៃ​បុគ្គលិក គឺ​លក្ខណៈ​របស់​បុគ្គល​ម្នាក់​ៗ ។ល។
  4. បេសកកម្ម ( ន.នាមសព្ទ ) [ប៉េសៈកៈ-- ]
    (បេសក + កម្ម) អំពើ​របស់​ជន​អ្នក​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ចាត់​ការ​បញ្ជូន ។ សព្វ​ថ្ងៃ​នេះ​ប្រើ​សំដៅ​យក​អំណាច ឬ​សិទ្ធិ​ដែល​ប្រគល់​ឲ្យ​ដល់​ប្រតិភូ ដើម្បី​ទៅ​បំពេញ​កិច្ចការ​អ្វី​មួយ​នៅ​ទី​ដទៃ; មុខ​ការងារ​មាន​កំណត់​ជាក់​ប្រាកដ​ធ្វើ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ដល់​ភ្នាក់ងារ​រាជការ​ពិសេស ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​មួយ​ដង​មួយ​គ្រា : បេសក​កម្ម​ខាង​ផ្លូវ​ទូត, បេសក​កម្ម​នៃ​ការ​ចរចា​អំពី​សេដ្ឋកិច្ច (បារ. Mission) ។ ពាក្យ​នេះ​ធ្លាប់​ប្រើ​មក​ជា​យូរ​ដែរ​ហើយ, តែ​បើ​គិត​ដល់​ន័យ​ត្រង់​ៗ​របស់​ពាក្យ ឃើញ​ថា​ដូច​ជា​មិន​សូវ​សម, បើ​ប្រើ​ជា “បេសិត​កម្ម” ដូច​ជា​គួរ​ជាង ព្រោះ​មាន​ន័យ​ថា “អំពើ​របស់​ជន​ដែល​ត្រូវ​គេ​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ទទួល​បម្រើ” ។
  5. បេសកជន ( ន.នាមសព្ទ )
    (បេសក+ជន) ជន​អ្នក​ប្រើ, ជន​អ្នក​បញ្ជូន ។ ជន​ដែល​ទទួល​ភារៈ​ទៅ​បំពេញ​បេសក​កម្ម, ភ្នាក់ងារ​ដែល​គេ​ចាត់​ប្រើ​ឲ្យ​ទៅ​បំពេញ​បេសក​កម្ម​អ្វី​នីមួយ​នៅ​ទី​ដទៃ (បារ. Emissaire) ។ បើ​ប្រើ​ជា បេសិត​ជន គួរ​ជាង ។
  6. ប្រតិវេទន៍ ( ន.នាមសព្ទ ) [ប្រតិវេត ]
    (ប្រតិវេទន; បដិវេទន) ការ​ពិត​ទូល, ការ​ក្រាប​បង្គំ​ទូល, ការ​ជម្រាប : ត្រូវ​ធ្វើ​ប្រតិវេទន៍​សិន ទើប​អាច​ចូល​បាន ។ សេចក្ដី​ប្រកាស​ប្រាប់; ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ, បណ្ដឹង : ប្រទេស​នេះ​បាន​ធ្វើ​ប្រតិវេទន៍​ហើយ​ថា ខ្លួន​នឹង​មិន​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ប្រទេស​នោះ​ទេ; ភ្នាក់ងារ​រាជការ​ទាំងឡាយ លុះ​ត្រាតែ​មាន​ប្រតិវេទន៍​នៃ​បន្ទុក​គ្រួសារ ទើប​អាច​បើក​ប្រាក់​បំណាច់​គ្រួសារ​កូន​បាន ។
  7. ប៉ូលិស ( ន.នាមសព្ទ )
    (Police) ច្បាប់​រក្សា​ការពារ​នូវ​របៀប​រៀបរយ​សាធារណៈ, បញ្ញត្តិ​តែងតាំង​ឲ្យ​មាន​របៀប​រៀបរយ​ក្នុង​ទី​ក្រុង ។ល។ ពាក្យ​សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ភ្នាក់ងារ​ក្រសួង​ប៉ូលិស : ប្ដឹង​ប៉ូលិស, ក្មួយ​ខ្ញុំ​ធ្វើ​ប៉ូលិស (រាជ​តម្រួត) ។
  8. ភូមិបាល ( ន.នាមសព្ទ ) [--មិ-- ]
    (ភូមិ + បាល) ឈ្មោះ​ក្រុម​ក្នុង​ក្រសួង​រាជការ មាន​មុខងារ​នាទី​ខាង​កាន់​កាប់​បញ្ជី​ដី​ភូមិ និង​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ : ការិយាល័យ​នៃ​ភូមិ​បាល, ចាត់​ភ្នាក់ងារ​ភូមិ​បាល​ឲ្យ​ទៅ​អង្កេត​ដី​ចម្ការ​ដែល​កើត​ហេតុ ។
  9. ភ្នាក់ងារ ( ន.នាមសព្ទ )
    បង្អែក​ការងារ, អ្នក​ព្រនាក់​ការងារ គឺ​អ្នក​ជា​ជំនួយ​ការ​បន្ទាប់​អធិបតី, អ្នក​កាន់​ការ​រង​ផ្ទាល់​អំពី​អធិបតី​ក្នុង​មុខ​ក្រសួង​នីមួយ​ៗ : មន្ត្រី​ភ្នាក់ងារ, ភ្នាក់ងារ​រាជការ, ភ្នាក់ងារ​ក្រុម​ព្រះ​នគរ​បាល ។
  10. ល្មួច ( ន.នាមសព្ទ )
    អំពើ​លួច; ដែល​រក​ស៊ី​ដោយ​អំពើ​លួច : រក​បាន​ដោយ​ល្មួច; មនុស្ស​ល្មួច, ពួក​ល្មួច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​មនុស្ស​ល្មួច គិត​តែ​ពី​លួច លួច​ឥត​ខ្លាច​ច្បាប់ ទោះ​អ្នក​រាជការ ភ្នាក់ងារ​បាន​ចាប់ ដាក់​គុក​តាម​ច្បាប់​ រួច​មក​មិន​ចាល ។ កូន​ខ្មែរ​គ្រប់​គ្នា យើង​កាន់​សាស្នា-  ព្រះ​ពុទ្ធ​ត្រកាល គួរ​វៀរ​កម្ម​កាច គួរ​ខ្លាច​គួរ​ចាល គួរ​ត្រេក​ត្រអាល ឆ្ពោះ​ការ​ស្លូត​ត្រង់ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ភ្នាក់ងារ ( n ) [pneak ŋie]   - detail »
    agent, deputy, official, person in charge; employee; agency; vector (of a disease)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទីភ្នាក់ងារ [tii -----]
    agency
  2. នាទីភ្នាក់ងារ [nietii -----]
    (commercial) agency
  3. ភ្នាក់ងារកាលិក [----- kaalik]
    temporary agent
  4. ភ្នាក់ងារគយ [----- kɔɔy]
    customs agent
  5. ភ្នាក់ងារជាប់កិច្ចសន្យា [----- coap kəc sɑnyaa]
    contractual agent
  6. ភ្នាក់ងារប៉ូលិស [----- poolih]
    police officer
  7. ភ្នាក់ងាររដ្ឋាភិបាល [----- roattʰaapʰiʔbaal]
    government official
  8. ភ្នាក់ងារសម្ព័ន្ធ [----- -----]
    liaison officer
  9. ភ្នាក់ងារសំងាត់ [----- -----]
    secret agent, spy


Prohok Solutions @2017 : Learn Khmer | Khmer Calendar