Khmer Dictionary: មហេសី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្សៃសារពេជ្ញ
( ន.នាមសព្ទ )
ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ : នាងពិម្ពាយសោធរា ជាកន្សៃសារពេជ្ញ នៃព្រះសាក្យមុនីគោតម ។
-
ទេពី
( ន.នាមសព្ទ )
(ទេវី, វ > ព = ទេពី) ភរិយាធំរបស់ព្រះសម្មតិទេព គឺស្ត្រីជាភរិយានៃក្សត្រទ្រង់រាជ្យ ដែលស្ដេចបានអភិសេកតាំងពេញទីជាមហេសី ឬជាអគ្គមហេសី ។
-
នរនាថា
( ន.នាមសព្ទ )
[នៈរៈ-- ]
ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស (ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី ឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ) ។
-
នាង
( ន.នាមសព្ទ )
ឈ្មោះកូនចត្រង្គមួយប្រភេទ (មានពីរ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង (ទុកជាព្រះអគ្គមហេសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ទៀតផង ។
-
ផុស្សតី
( ន.នាមសព្ទ )
[ផុស-សៈដី ]
នាមព្រះនាងទេវីជាព្រះមាតានៃព្រះវេស្សន្តរក្នុងវេស្សន្តរជាតក (មហាជាតក៍) :
- ព្រះនាងផុស្សតី ជាព្រះអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យ...។ មហាជាតក៍ប្រែរយប្រើក្លាយជា សុបារសុបតី ឬ សុបារសបតី ឃ្លាតឆ្ងាយណាស់អំពីបាលីមហាវេស្សន្តរជាតក ។
-
ពិរាល័យ
( ន.នាមសព្ទ )
[--លៃ ]
(វីរ + អាលយ) “លំនៅរបស់ជនអ្នកក្លៀវក្លា, អ្នកអង់អាច; លំនៅរបស់អ្នកចម្បាំង; ស្ថានសួគ៌”) ខ្មែរប្រើពាក្យនេះជា រ. ស. សំដៅសេចក្ដីថា “ដំណើរស្លាប់ទៅកើតឯស្ថានសួគ៌” សម្រាប់ហៅមរណភាពនៃព្រះអគ្គមហេសីក្សត្រិយ៍ទ្រង់រាជ្យ : ទ្រង់សោយព្រះពិរាល័យ, ឬនិយាយក្លាយជា ទ្រង់សោយព្រះពិលាល័យ ឬ ព្រះវិលាល័យ (ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យអស់ព្រះជន្ម) ។
-
ភគវតី
( ន.នាមសព្ទ )
[ភៈគៈវៈដី ]
ពាក្យជាឥត្ថីលិង្គរបស់ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាមរូបសព្ទសម្រាប់ហៅស្ត្រីអ្នកមានបុណ្យអ្នកមានស័ក្តិធំទាំងពួង; តាមលទ្ធិព្រាហ្មណ៍, ច្រើនហៅ ព្រះឧមា ឬ ព្រះលក្ស្មី ថា ព្រះភគវតី; តាមសណ្ដាប់ប្រទេស, ប្រើហៅ ស្ត្រីជាព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យក៏បាន : សម្ដេចព្រះភគវតី ។
-
មទ្រី
( ន.នាមសព្ទ )
[ម័ត-ទ្រី ឬ មៈ-- ]
(មទ្ទី) ព្រះនាមព្រះរាជបុត្រីមួយអង្គនៃព្រះបាទមទ្ទរដ្ឋ ត្រូវជាព្រះអគ្គមហេសីនៃព្រះបាទស្រីវេស្សន្តរ, ក្នុងវេស្សន្តរជាតក (ព. ពុ.) : ព្រះនាងមទ្រី ។
-
មហេសី
( ន.នាមសព្ទ )
[មៈ--]
(មហរ្សិ < មហា + ឫឞិ ) អ្នកស្វែងរកនូវគុណធំ (ព្រះសព្វញ្ញុពុទ្ធ) ។
- ឥសីធំ គឺឥសីដែលបានសម្រេចគុណវិសេសជាន់ខ្ពស់ជាងពួកឥសីសាមញ្ញ (ដែលហៅថា មហាឥសី ឬ មហាឫសី) ។
-
មហេសី
( ន.នាមសព្ទ )
[មៈ--]
(មហិឞី “ក្សត្រិយ៍ដែលជាធំជាងអស់ស្ត្រីទាំងពួង”) ឋានន្តរថ្នាក់ខ្ពស់សម្រាប់ព្រះរាជទេពីដែលក្សត្រិយ៍ទ្រង់បានព្រះរាជទានអភិសេក ឬដែលបានអភិសេកជាមួយនឹងព្រះរាជា សម្ដេចមហេសី; ហៅថា សម្ដេចព្រះរាជទេវី ឬ សម្ដេចព្រះរាជិនី ក៏បាន ។
- សម្ដេចព្រះអគ្គមហេសី មហេសីដែលជាធំបំផុតជាងព្រះរាជទេវីទាំងពួង ។
Headley's Khmer-English Dictionary Full Text Search
-
មហេសី
( n )
[meaʔheesəy]
- detail »
wife
-
មហេសី
( n )
[meaʔheesəy]
- detail »
high-ranking ascetic; epithet of the Buddha
Headley's Khmer-English Dictionary Subentry Full Text Search
-
ព្រះមហេសី
[preah meaʔheɛsəy]
queen
-
រាជមហេសី
[riec meaʔheɛsəy]
king's wife
-
អគ្គមហេសី
[ʔaʔkeaʔ meaʔheɛsəy]
first queen, senior queen (highest-ranking wife of a reigning king; one who has been accorded the full marriage ceremony; her full title is សម្ដេចព្រះអគ្គមហេសី )