Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មាំមួន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខ្ជាប់ ( គុ.គុនសព្ទ )
    ឋិត​ថេរ, មាំមួន, ជាប់លាប់ ។ ប្រើ​ជា កិរិយា​វិសេសន៍ ក៏​បាន : “ត្រង់​ណា​ហៅ​ច្បាប់​កាន់​ខ្ជាប់​កុំ​បី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បាន​ជា​ធំ” ។
  2. ខ្ជាប់ខ្ជួន ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ខ្ជាប់​ណាស់, មាំមួន​ណាស់ : របស់​ខ្ជាប់ខ្ជួន, គំនិត​ខ្ជាប់ខ្ជួន; ធ្វើ​ការ​ខ្ជាប់ខ្ជួន ។
  3. កម្ពុជ ( ន.នាមសព្ទ )
    (កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណ​ភូមិ “ទី​កើត​មាស, ភូមិ​ប្រទេស​ជា​ទី​កើត​នៃ​មាស”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង, យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន, ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន, ថា ប្រទេស​ខ្មែរ ក៏​បាន, ថា ខេមរ​ប្រទេស ក៏​បាន, ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ, យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ, ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ ប្រទេស​កម្ពុជា​យើង តាំង​ពី​ត្រឡប់​បាន​ឋានៈ​ជា​ប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធ​សាសនិក កើត​មាន​សង្គម​រាស្រ្ត​និយម ដោយ​ព្រះ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វាងវៃ​ភ្លឺ​ថ្លា​នៃ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ របស់​យើង​រៀង​មក យើង​មាន សាមគ្គី ស្រុះ​គ្នា​ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​មាំមួន​រឹងប៉ឹង យើង​បាន​ប្រកប​ដោយ​សន្តិសុខ សន្តិភាព វឌ្ឍនភាព លូត​លាស់ ចម្រុងចម្រើន កើតកើន​ឡើង​ជានិច្ច ស្ទើរ​តែ​នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​មាន​កិត្តិ​នាម​ថា ខ្មែរ​ជួយ​ខ្មែរ​គ្នា​ឯង​ដោយ​ពេញ​សមត្ថភាព, ខ្មែរ​បង្កើត​ជីវភាព​ខ្លួន​ឯង, បង្កើត​សុខ​សន្តិភាព​ខ្លួន​ឯង, បង្កើត​វឌ្ឍនភាព​ខ្លួន​ឯង, ខ្មែរ​មាន​កល្យាណ​មិត្រ​ច្រើន​ក្នុង​សកល​លោក ។ល។ ។ល។
  4. កែម ( កិ.កិរិយាសព្ទ )
    ស៊ែម, ថែម​ឲ្យ​បាន​មាំមួន ឬ​ឲ្យ​សមរម្យ​ឡើង ។
  5. ឋិតថេរ ( គុ.គុនសព្ទ )
    (ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែល​ឋិត​នៅ​យូរ, អង្វែង; ដែល​តាំង​នៅ​មាំមួន, ខ្ជាប់ខ្ជួន; ដែល​ជាប់​បាន​យូរ; ស្ថាពរ : របស់​ឋិតថេរ, ការងារ​ឋិតថេរ ។ កិ. វិ. ដែល​មាន​ជាប់​យូរ​មក​ហើយ មិន​ដែល​ដាច់, មិន​ដែល​ឈប់ : ធ្វើ​ការ​ឋិតថេរ ។
  6. តិះ ( កិ.កិរិយាសព្ទ )
    និយាយ​រិះគន់, និន្ទា ពេប​ជ្រាយ​នៅ​មុខ ឬ​កំបាំង ។ ច្រើន​តែ​ផ្សំ​ជាមួយ​នឹង​ពាក្យ ដៀល ថា តិះ​ដៀល “តិះ​ផង ដៀល​ផង” គឺ​ពោល​រិះគន់, និន្ទា ឬ ពេប​ជ្រាយ​ផ្សេង​ៗ ពិត​ខ្លះ​មិន​ពិត​ខ្លះ ឬ​ខុស​ទាំង​ស្រុង​ក៏​មាន ។ កាល​ពី​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ, ដោយ​សារ​ប្រទេស​មាន​ព្រំ​ដែន​ជាប់​គ្នា, ខ្មែរ​និង​សៀម ធ្លាប់​តែ​ទៅ​មក​ប្រាស្រ័យ​រក​គ្នា, ជន​ជាតិ​ទាំង​ពីរ​នេះ ក៏​តែង​តែ​យក​សម្ដី​គ្នា ពី​ជាតិ​មួយ​ទៅ​ជាតិ​មួយ​ទៅ​ប្រើ​ឬ​យក​មក​ប្រើ​ពុំ​ប្រកែប្រកាន់​អ្វី​ឡើយ; ឯ​ខ្មែរ​យក​សម្ដី​សៀម​មក​ប្រើ​ក៏​ក្រែល​ដែរ, ដូច​ជា​សម្ដី​សៀម​ថា ហ្មត គេ​អាន​ថា ហ្មុត “អស់”, ខ្មែរ​យក​មក​ប្រើ សរសេរ​ជា ហ្មត់ , ឬ​អ្នក​ខ្លះ​សរសេរ​ជា ម៉ត់ “អស់” ដែរ; សៀម​ថា ហ្មតចត អ. ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥត​សៅហ្មង...”, ខ្មែរ​យក​មក​ប្រើ​ជា ហ្មត់ចត់ ឬ​អ្នក​ខ្លះ​សរសេរ​ជា ម៉ត់ចត់ ក៏​មាន “ស្អាត, បរិសុទ្ធ, ឥត​សៅហ្មង...” ដែរ, ឬ “ប្រដិត​ប្រជី, ម៉ឺងម៉ាត់ ...”; សៀម​ថា េខេ៏ង េរេង អ. ថ. ខែ៎ង់រ៉ែង ឬ ខែ៏ងរ៉ែង “រឹង​ប៉ឹង, មាំមួន; ដែល​ប្រឹងប្រែង​ម៉ឺងមាត់”, ខ្មែរ​យក​មក​ប្រើ​ជា ខែង​រ៉ែង (មាន​អត្ថន័យ​ដូច​សៀម​ដែរ) ។ល។ សៀម​យក​សម្ដី​ខ្មែរ​ទៅ​ប្រើ​ច្រើន​ជា​អនេក, ដូច​ជា ខ្ទម, ជា ករះទ់្ចម អ. ថ. ក្រៈថម់; ខែ ជា េខេ អ. ថ. ខែ៎ “ព្រះ​ចន្ទ” ; ខ្នែង ជា េខេនង អ.ថ. ខ្នែ៎ង; តិះ ជា តិ អ. ថ. ទិ; តំណិះ ជា តាំហ្និ; តិះ​ដៀល ជា តិតើ្យន អ. ថ. ទិតៀន (មាន​អត្ថន័យ​ដូច​ខ្មែរ​ដដែល ផ្សេង​ពី​ខ្មែរ​ខ្លះ​បន្ដិច​បន្ដួច) ។ល។ ខ្មែរ​ដែល​ចេះ​សៀម, ធ្លាប់​និយាយ​ប្រាស្រ័យ​ជា​មួយ​នឹង​សៀម, សៀម​ថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏​ថា​តាម​សៀម​ដែរ​ទៅ ។ មិន​ត្រឹម​តែ​និយាយ​ជាមួយ​នឹង​សៀម​ប៉ុណ្ណោះ​ឡើយ, ទោះ​បី​និយាយ​នឹង​ខ្មែរ​គ្នា​ឯង ក៏​ថា ទិតៀន ដែរ, ថែម​ទាំង​យល់​ថា​ពាក្យ ទិតៀន មិន​សូវ​ធ្ងន់​ខ្លាំង​ស្មើ​នឹង​ពាក្យ តិះ​ដៀល, ថែម​ទាំង​អ្នក​ខ្លះ​សរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេង​គ្នា​ទៅ​ទៀត, ព្រោះ​មាន​ទម្លាប់​ផ្សេង​ៗ​គ្នា ។ សៀម​ថា​សម្ដី​ខ្មែរ​មិន​ច្បាស់ តាម​សំឡេង​ដើម, គួរ​តែ​ខ្មែរ​ថា​តាម​សំឡេង​សម្ដី​របស់​យើង (ជា​ការ​ប្រពៃ) ។ នេះ ជា​ប្រវត្តិ​នៃ​ពាក្យ តិះ ក្លាយ​ជា ទិ, តំណិះ ជា តាំហ្និ, តិះ​ដៀល ជា ទិតៀន ។
  7. ត្រត​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​រត់​តិច​ៗ​មិន​មាំមួន​ហើយ​ធូរ​ទន់​ផត​ៗ : រត់​ត្រត​ៗ ។
  8. ថាវរកម្ម ( ន.នាមសព្ទ ) [ថាវៈរៈក័ម]
    (ស្ថាវរកម៌ន៑) ការ​មាំមួន, ការ​មាំទាំ, ការ​ដែល​ឋិតថេរ ។
  9. ថាវរវត្ថុ ( ន.នាមសព្ទ ) [ថាវៈរៈវ័ត-ថុ]
    (ស្ថាវរវស្ដុ) វត្ថុ​ដែល​មាំមួន, ដែល​ឋិតថេរ, ដែល​ជាប់​បាន​យូរ​អង្វែង ។
  10. ថាវរៈ ( គុ.គុនសព្ទ ) [ថាវៈរៈ]
    (ថាវរ; ស្ថាវរ) មាំមួន, មាំទាំ, ឋិតថេរ (ស្ថាពរ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. មាំមួន [moam muən]
    to be firm, strong, robust; durable, stable; resolute, tough; vigorous; vigorously
  2. មួនមាំ [muən moam]
    See:មាំមួន


Prohok Solutions @2017 : Learn Khmer | Khmer Calendar