Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មិច្ឆាចារ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. មិច្ឆា ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [មិច-ឆា ]
    (ជា និ.; មិថ្យា) ខុស, មិន​ពិត, មិនមែន :
    - មនុស្ស​មិច្ឆា មនុស្ស​យល់​តែ​ខាង​ខុស, មនុស្ស​ឆ្វេង​ទាំងស្រុង;
    - ចិត្ត​មិច្ឆា ចិត្ត​ដែល​គិត​ខុស, ចិត្ត​ឆ្វេង​ទាំងស្រុង; (ច្រើន​សំដៅ​សេចក្ដី​ថា ចិត្ត​ឆេវឆាវ, ចិត្ត​អាក្រក់​តក់ម៉ក់);
    - ចិត្ត​មច្ឆេរ​មិច្ឆា (--ម៉ាច់-ឆេ--) ចិត្ត​កំណាញ់​យល់​ខុស​ជា​ត្រូវ ។ល។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា មិច្ឆាចារ, មិច្ឆា​ជីវៈ, មិច្ឆា​ទិដ្ឋិ, មិច្ឆា​មគ្គ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នុះ) ។
    - មិច្ឆា​កម្មន្តៈ ន. ការងារ​ខុស (ព. ផ្ទ. សម្មា​កម្មន្តៈ) ។
    - មិច្ឆាចារ (--ចា) ន. (បា. < មិច្ឆា “ខុស” + អាចារ “ដំណើរ​ប្រព្រឹត្ត​ស៊ប់; មារយាទ”; សំ. មិថ្យាចារ < មិថ្យា + អាចារ) ដំណើរ​ប្រព្រឹត្ត​ទាស់​ខុស​ប្រពៃណី; មារយាទ​អាក្រក់; ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “ដំណើរ​លួច​ភរិយា​គេ” : ធ្វើ​មិច្ឆាចារ (ប្រើ​ជា មិថ្យាចារ ក៏​មាន) ។ ព. ផ្ទ. សម្មាចារ ។
    - មិច្ឆាជីព ឬ--ជីវៈ ន. (បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ) ការ​ចិញ្ចឹម​ជីវិត​ខុស ដូច​យ៉ាង​ចាប់​មនុស្ស​លក់​ជា​របរ​ជាដើម (ប្រើ​ជា មិច្ឆាជីវៈ ក៏​បាន; និយាយ​ថា មិច្ឆាអាជីវោ ក៏មាន) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មា​អាជីវៈ, សម្មា​អាជីវោ ។
    - មិច្ឆា​ទិដ្ឋិ (--ទិតឋិ) ន. (បា.; សំ. មិថ្យាទ្ឫឞ្ដិ) សេចក្ដី​យល់​ឃើញ​ខុស គឺ​ដំណើរ​យល់​ខុស​អំពី​សេចក្ដី​ពិត ដូច​យ៉ាង​យល់​ឃើញ​ថា មាតា​បិតា​គ្មាន​គុណ, សត្វ​ទាំងអស់​ស្លាប់​ហើយ​លែង​កើត​ទៀត​ជាដើម ។ ព. ផ្ទ. សម្មា​ទិដ្ឋិ ។
    - មិច្ឆា​ទិដ្ឋិ​ជន (--កៈ-ជន់) ន. ជន​ប្រកប​ដោយ​មិច្ឆា​ទិដ្ឋិ, ជន​អ្នក​មាន​ការ​យល់​ឃើញ​ខុស ។
    - មិច្ឆា​ពាក្យ ឬ--វាចា (--ពាក ឬ --វាចា) ន. (បា.--វាចា; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ--វាក្យ) សម្ដី​ខុស គឺ​ការ​ប្រើ​វាចា​ខុស​គន្លង​មាន​ពោល​ពាក្យ​កុហក, ពាក្យ​ញុះញង់​ជាដើម ។ ព. ផ្ទ. សម្មា​ពាក្យ ឬ សម្មា​វាចា ។
    - មិច្ឆា​ព្យាយាម ន. (បា. --វាយាម; សំ. មិថ្យាវ្យាយាម) ព្យាយាម​ខុស គឺ​ព្យាយាម​ធ្វើ​អំពើ​អាក្រក់​ណាមួយ ។ ព. ផ្ទ. សម្មា​ព្យាយាម ។
    - មិច្ឆា​មគ្គ (--ម័ក) ន. (បា.; សំ. មិថ្យា + មាគ៌) ផ្លូវ​ខុស គឺ​ផ្លូវ​ឬ​គន្លង​ដែល​មិន​ពិត ។ តាម​លទ្ធិ​ពុទ្ធ​សាសនា​ថា សេចក្ដី​យល់​ឃើញ​ខុស, សេចក្ដី​ត្រិះរិះ​ខុស, វាចា​ខុស, ការងារ​ខុស, ការ​ចិញ្ចឹម​ជីវិត​ខុស, ព្យាយាម​ខុស, ស្មារតី​ខុស, ដំណើរ​តាំង​ចិត្ត​ស្មិងស្មាធិ៍​ខុស​... ទាំងនេះ​ជា មិច្ឆា​មគ្គ ។ ព. ផ្ទ. សម្មា​មគ្គ ។
    - មិច្ឆា​វាចា (ដូច​គ្នា​នឹង មិច្ឆា​ពាក្យ ដែរ) ។
    - មិច្ឆា​វាយាមៈ (ដូច​គ្នា​នឹង មិច្ឆា​ព្យាយាម ដែរ) ។
    - មិច្ឆា​សង្កប្បៈ សេចក្ដី​ត្រិះរិះ​ខុស (ព. ផ្ទ. សម្មា​សង្កប្បៈ) ។
    - មិច្ឆា​សតិ សតិ​ខុស, ការ​រលឹក​ខុស (ព. ផ្ទ. សម្មា​សតិ) ។
    - មិច្ឆា​សមាធិ សមាធិ​ខុស (ព. ផ្ទ. សម្មា​សមាធិ) ។
    - មិច្ឆា​អាជីព, អាជីវៈ , --អាជីវោ (ដូច​គ្នា​នឹង មិច្ឆាជីព ដែរ) ។ល។
  2. មិថ្យាចារ [មិត-ថ្យាចា ]
    មើល​ពាក្យ មិច្ឆា និង មិច្ឆាចារ ។
  3. សម្មា ( និ.និបាតសព្ទ ) [ស័ម-ម៉ា]
    (សម្យប៑) ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹម​ត្រូវ (ព. ផ្ទ. មិច្ឆា)។ សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា សម្មាចារ (បា. < សម្មា + អាចារ “ការ​ប្រព្រឹត្ត​ស៊ប់; មារយាទ”) ការ​កាន់​ត្រូវ; មារយាទ​ត្រឹម​ត្រូវ; មារយាទ​ល្អ (ព. ផ្ទ. មិច្ឆាចារ) ។
    - សម្មា​ទស្សនៈ ការ​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទស្សនៈ “ការ​យល់​ឃើញ​ខុស”) ។
    - សម្មា​បដិបត្តិ ឬ
    - --បដិបទា ការ​ប្រតិបត្តិ​ត្រូវ (ព. ផ្ទ. មិច្ឆា​បដិបត្តិ ឬ--បដិបទា “ការ​ប្រតិបត្តិ​ខុស”) ។
    - សម្មា​មគ្គ ផ្លូវ​ត្រូវ, គន្លង​ឬ​លំអាន​ត្រូវ (ព. ផ្ទ. មិច្ឆា​មគ្គ) ។ តាម​ពុទ្ធ​សាសនា, សម្មា​មគ្គ (អដ្ឋង្គិក​មគ្គ) មាន ៨ យ៉ាង គឺ ១-សម្មា​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទិដ្ឋិ); ២-សម្មា​សង្កប្ប ឬ--សង្កប្បៈ សេចក្ដី​ត្រិះរិះ​ត្រូវ, តម្រិះ​ត្រូវ (ព. ផ្ទ. មិច្ឆា​សង្កប្បៈ); ៣-សម្មា​វាចា សម្ដី​ត្រូវ; ប្រើ​ជា​ សម្មា​ពាក្យ​ក៏​បាន (ព. ផ្ទ. មិច្ឆា​វាចា) ឬ--ពាក្យ); ៤-សម្មា​កម្មន្តៈ ការ​ងារ​ត្រូវ (ព. ផ្ទ. មិច្ឆា​កម្មន្តៈ); ៥-សម្មា​អាជីវៈ ការ​ចិញ្ចឹម​ជីវិត​ត្រូវ; ប្រើ​ជា សម្មា​អាជីវោ ឬ សម្មា​អាជីព, សម្មា​ជីព, សម្មា​ជីវៈ ក៏​បាន (ព. ផ្ទ. មិច្ឆា​អាជីវៈ ឬ មិច្ឆា​អាជីវោ, មិច្ឆា​អាជីព, មិច្ឆា​ជីព, មិច្ឆា​ជីវៈ); ៦-សម្មា​វាយាមៈ ព្យាយាម​ត្រូវ; ប្រើ​ជា សម្មា​ព្យាយាម ក៏​បាន (ព. ផ្ទ. មិច្ឆា​វាយាមៈ ឬ មិច្ឆា​ព្យាយាម); ៧-សម្មា​សតិ ស្មារតី​ត្រូវ, ការ​រឭក​ត្រូវ (ព. ផ្ទ. មិច្ឆា​សតិ); ៨-សម្មា​សមាធិ សមាធិ​ត្រូវ (ព. ផ្ទ. មិច្ឆា​សមាធិ) ។ល។
Headley's Khmer-English Dictionary Full Text Search
  1. មិថ្យាចារ   - detail »
    See:មិច្ឆាចារ
Headley's Khmer-English Dictionary Subentry Full Text Search
  1. មិច្ឆាចារ [mɨccʰaa caa]
    misconduct, malfeasance, bad conduct


Prohok Solutions @2017 : Learn Khmer | Khmer Calendar