Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម្តាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាត់ ( គុ.គុនសព្ទ )
    ដែល​កើត​អំពី​មាតា​បិតា​ជាតិ​ទីទៃ​ពី​គ្នា ឬ​អំពី​មេបា​ដែល​មាន​ជាតិ ឬ​ទ្រង់ទ្រាយ​ទីទៃ​ពី​គ្នា : កូន​កាត់, កូន​នេះ​កាត់​ទៅ​ខាង​ម្តាយ ។
  2. យុគលពិន្ទុ ( ន.នាមសព្ទ ) [យុគៈលៈពិន-ទុ ]
    (យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុច​មួយ​គូ ឬ​ចំណុច​ពីរ​ទន្ទឹម​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យ​សន្មត​ឲ្យ​ជា ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង (:) ដូច​គ្នា​នឹង ដឺពង់ក៍ (Deux points) របស់​បារាំង​សែស, សម្រាប់​ប្រើ​ចុច​ពី​ខាង​មុខ​អក្សរ ដែល​មាន​សំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូច​ជា​ខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ី​ថាៈ, អេៈអុ​ៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យ​ដែល​ជា សមាស​នាម មាន​ដើម​ថា កម្ពុជ​រដ្ឋ, ខេមរ​ជាតិ, មគធ​ភាសា, មរណ​ភាព, រាជ​បុត្រ, សក្ការ​បូជា, អក្ខរ​វិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំ​ចុច​អក្សរ​កណ្តាល​ជា កម្ពុជៈ​រដ្ឋ, ខេមរៈ​ជាតិ, មគធៈ​ភាសា, មរណៈ​ភាព, រាជៈ​បុត្រ, សក្ការៈ​បូជា, អក្ខរៈ​វិធី ដូច្នេះ​ឡើយ ។ មួយ​ទៀត, យុគល​ពិន្ទុ នេះ​មិន​មាន​សំឡេង​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​សម្គាល់​ការ​ចង្អុល​ពាក្យ​ឬ​សេចក្តី​ខាង​មុខ ដែល​ជា​ឧទាហរណ៍​ឬ​ជា​ព័ស្តុតាង​ជាដើម, ដូច​ជា​ម្តាយ​និយាយ ថា : កូន, ឯង​ខំ​ប្រឹង​រៀន​សូត្រ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
  3. លួង ( កិ.កិរិយាសព្ទ )
    ពោល​ពាក្យ​ទន់​ផ្អែម​ល្ហែម​សម្រួល​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធូរ​ឲ្យ​ស្រួល : ម្តាយ​លួង​កូន ។
    - លួង​លោម លោម​ដោយ​លួង​ចិត្ត, ល្បួង​លួង​ឲ្យ​ស្រួល​ចិត្ត ។
  4. លើក ( កិ.កិរិយាសព្ទ )
    យក​ពី​ក្រោម​ឡើង​ទៅ​លើ, យក​ពី​ទំនាប​ទៅ​ទី​ខ្ពស់; យក​ពី​ទី​មួយ​ទៅ​ទី​ដទៃ; ជ្រោង​ឡើង, ទ្រ​ឡើង, ស្ទួយ​ឡើង; គ្រាហ៍​ឡើង; ធ្វើ​ឲ្យ​ខ្ពស់, ដាក់​បំពេញ​ឬ​ពូន​ឲ្យ​ខ្ពស់ : លើក​អីវ៉ាន់​ពី​ដី​ដាក់​លើ​ផ្ទះ; លើក​ដៃ; លើក​បាយ; លើក​មនុស្ស​ឈឺ, លើក​ដី, លើក​ថ្នល់, លើក​ភ្លឺ​ស្រែ ។
    - លើក​កំណាព្យ តែង​កាព្យ ។
    - លើក​កម្ពស់ អួត​យក​កម្ពស់ : និយាយ​លើក​កម្ពស់; មនុស្ស​លើក​កម្ពស់ ។
    - លើក​ខ្មោច គាស់​ខ្មោច : បុណ្យ​លើក​ខ្មោច (ព. សា.); លើក​ខ្មោច​ស្រោច​ឆ្អឹង គាស់​ខ្មោច​ហើយ​ស្រោច​ទឹក​លាង​ឆ្អឹង (ព. សា.) ។
    - លើក​ខ្លួន អួត​ខ្លួន, តម្កើង​ខ្លួន : និយាយ​លើក​ខ្លួន; មនុស្ស-- ។
    - លើក​គ្នា នាំ​គ្នា​ច្រើន​នាក់ ។
    - លើក​ចោល បោះ​ចោល; ចោល​មិន​យក​ជា​ការ, ចោល​លែង​ត្រូវ​ការ ។
    - លើក​ជើង សរសើរ ឬ​បញ្ជោរ​នាំ​ឲ្យ​ឡើង​ទឹក​ចិត្ត​ឬ​ឲ្យ​បាន​ចិត្ត, ឲ្យ​លង់​ឬ​ឲ្យ​ស៊ុន​គំនិត : និយាយ​លើក​ជើង ។
    - លើក​ដាក់ លើក​ឲ្យ​អង្គុយ​ហើយ​ដាក់​ផ្តេក​ទៅ​វិញ : ឈឺ​លើក​ដាក់ (ឈឺ​ធ្ងន់​ក្រោក​មិន​រួច) ។
    - លើក​តម្កើង ធ្វើ​ឲ្យ​ថ្កើង : និយាយ​លើក​កម្កើង ។
    - លើក​ទ័ព នាំ​កង​ទ័ព​ចេញ​ទៅ​ឬ​ត្រឡប់​មក ។
    - លើក​ទុក បញ្ឈប់​ទុក, ស្លេះ​ទុក; លើក​លែង ។
    - លើក​ទោស ពោល​ទោស ។
    - លើក​ទោស​ចោល លែង​ប្រកាន់​ទោស, បដិសេធ​ទោស ។
    - លើក​បំណន់ តាំង​រៀប​ពិធី​ឬ​តាំង​របៀប​បន់ស្រន់ ។
    - លើក​មនុស្ស តម្កើង​មនុស្ស : ស្រុក​លើក​មនុស្ស ។
    - លើក​មុខ នាំ​ឲ្យ​ពេញ​មុខ, ឲ្យ​មាន​សេចក្ដី​សរសើរ : កូន​លើក​មុខ​ឪពុក​ម្តាយ, សិស្ស​លើក​មុខ​គ្រូ ។
    - លើក​យក នាំ​យក : លើក​យក​រឿង​មក​តំណាល ។
    - លើក​រាសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី) ។
    - លើក​រឿង តែង​រឿង​ប្រតិដ្ឋ​ចេញ​ពី​គំនិត​ខ្លួន ។ លើក​ល៉ៈ (< លើក ។ល។) រំលង​ចោល​ខ្លះ​មិន​ឲ្យ​សព្វ​គ្រប់ : និយាយ​លើក​ល៉ៈ ។
    - លើក​លែង ឈប់​លែង; បដិសេធ​ចោល; វៀរ​លែង ។
    - លើក​លែង​តែ វៀរ​លែង​តែ : លើក​លែង​តែ​មនុស្ស​ពិការ ។
    - លើក​សត្វ លើក​គ្នា​ច្រើន​នាក់​ចូល​លុក​ព្រៃ​បង្អើល​សត្វ ដើម្បី​បាញ់​ឬ​ឲ្យ​ជាប់​ដោយ​នេសាទុប​ករណ៍ ។
    - លើក​សព (--សប់) គាស់​សព (ព. ខ្ព.; ព. សា. លើក​ខ្មោច) ។
    - លើក​សព​សំស្ការ (លើក​សព​សង្ការ) លើក​សព​សង្ខារ គឺ​គាស់​សព​ហើយ​ធ្វើ​ឈាបន​កិច្ច (ព. ខ្ព.; ព. សា. លើក​ខ្មោច​ស្រោច​ឆ្អឹង) ។
    - លើក​ស្លា លើក​ជំនូន​ធំ​ជូន​មាតា​បិតា​ខាង​ស្រី ។ល។
  5. ល្បាក់សា ( ន.នាមសព្ទ )
    អារក្ស, ខ្មោច​ចំបួរ​ជួរ; ខ្មោច​បិសាច : ល្បាក់សា​ខាង​ម្តាយ ។
  6. សង្ឃឹម ( កិ.កិរិយាសព្ទ )
    នឹក​ផ្គង​គំនិត​ទុក​ថា​មុខ​ជា​នឹង​បាន​សម្រេច​ដូច​បំណង, មាន​សេចក្ដី​កក់ក្ដៅ​ក្នុង​ចិត្ត​ទុក​ជា​មុន : សង្ឃឹម​ថា​មុខ​ជា​នឹង​បាន; ម្តាយ​សង្ឃឹម​កូន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ម្តាយ​សង្ឃឹម​កូន បង​និង​ប្អូន​ទាំង​ពីរ​ប្រាណ ថា​មុខ​ជា​នឹង​បាន ថែ​រក្សា​មាតា​ចាស់ ។ ឥឡូវ​ខុស​បំណង បែរ​ជា​រង​ឯ​កម្ម​ក្រាស់ លំបាក​ពន់ពេក​ណាស់ ព្រោះ​កម្ម​ចាស់​របស់​ខ្លួន ។ ប្រើ​ជា ន. ផង​ក៏​បាន : មាន​សង្ឃឹម, អស់​សង្ឃឹម ។
  7. វេបេតិក ( ន.នាមសព្ទ ) [--ប៉េ-- ]
    អ្នក​ដែល​កើត​អំពី​បិតា​ផ្សេង​គ្នា គឺ​កូន ឬ​បង-ប្អូន​ម្តាយ​ជា​មួយ ឪពុក​ទីទៃ ។ បើ​ស្រ្តី​ជា វេបេតិកា ។
  8. វេមាតិក ( ន.នាមសព្ទ )
    អ្នក​ដែល​កើត​ពី​មាតា​ផ្សេង​គ្នា គឺ​កូន ឬ​បង-ប្អូន​ឪពុក​ជា​មួយ ម្តាយ​ទីទៃ ។ បើ​ស្រ្តី​ជា វេមាតិកា ។
  9. សស្រ៊ាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ស្ទុះ​រត់ ឬ​លោត​ដោយ​សេចក្ដី​រីករាយ : លោត​សស្រ៊ាស; កូន​តូច​រត់​សស្រ៊ាស​ទៅ​តោង​ម្តាយ ។
  10. សន្ទៃ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្តាយ ត្រង់ ម្តាយ​មីង​សន្ទៃ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar